no-alternative title
no-alternative title
no-alternative title
no-alternative title

OPPO Reno 5 ម៉ូដែលពិសេស Marvel Edition នឹងបង្ហាញវត្តមានឆាប់ៗនេះហើយបន្ទាប់ពីឆ្លងកាត់ការបញ្ជាក់ពីស្ថាប័ន NBTC របស់ប្រទេសថៃ

កាលពីខែធ្នូឆ្នាំ 2020 កន្លងទៅនេះ ក្រុមហ៊ុន OPPO បានបង្ហាញចេញនូវវត្តមានរបស់ស្មាតហ្វូន OPPO Reno 5 ដែលមានទាំង 4G និង 5G ហើយស្មាតហ្វូននេះ ក៏ត្រូវបានក្រុមហ៊ុនប្រកាសដាក់លក់ជាផ្លូវការនៅលើទីផ្សារសកលរួចហើយដែរ។ នៅថ្ងៃនេះ យោងតាមព័ត៌មានថ្មីមួយបានអោយដឹងថា ក្រុមហ៊ុននេះ គ្រោងនឹងបញ្ចេញស្មាតហ្វូន Reno 5 ជម្រើសពិសេសថ្មីមួយទៀក្នុងពេលឆាប់ៗនេះហើយនោះគឺ Reno 5 Marvel Edition។ ស្មាតហ្វូននេះ ត្រូវបានគេបញ្ជាក់ថា បានឆ្លងកាត់ការបញ្ជាក់ពីស្ថាប័ន NBTC របស់ប្រទេសថៃរួចរាល់ផងដែរ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

យោងតាមទិន្នន័យដែលបានបង្ហាញនៅក្នុងឯកសាររបស់ស្ថាប័ននេះ គឺបានបញ្ជាក់អោយដឹងថា ស្មាតហ្វូននេះ មានឈ្មោះថា Reno 5 Marvel Edition ប៉ុន្តែមិនបានបង្ហាញចេញនូវព័ត៌មានស៊ីជម្រៅរបស់ស្មាតហ្វូនជម្រើសថ្មីនេះនៅឡើយទេ គឺមានតែការបញ្ជាក់ពីលេខកូដនៃម៉ូដែលស្មាតហ្វូននេះតែប៉ុណ្ណោះ។ ស្មាតហ្វូននេះ មានលេខសំគាល់ CPH2159 ដែលជាប្រភេទស្មាតហ្វូន ដែលទ្រទ្រង់ទៅនឹងបណ្តាញ 4G តែប៉ុណ្ណោះ។ 

 

តាមការបញ្ជាក់របស់ប្រភពនេះ បានបន្តថា ស្មាតហ្វូន Reno 5 Marvel Edition គឺនឹងដំណើរការលើបន្ទះឈីប Snapdragon 720G ដែលអមមកជាមួយនឹងរ៉េមទំហំ 8GB និងមានមេម៉ូរីទំហំ 128GB។ ស្មាតហ្វូននេះ នឹងប្រើប្រាស់នូវប្រព័ន្ធប្រតិបត្តិការ Android 11 និងផ្អែកលើស្បែក Color OS 11 ដូចគ្នាជាមួយនឹងស្មាតហ្វូន Reno 5 4G ដែលចេញលក់កន្លងមកដែរ ប៉ុន្តែគេរំពឹងថា ក្រុមហ៊ុន OPPO នឹងបន្ថែមនូវ iCon ក៏ដូចជា Wallpaper និង Theme របស់ Marvel សម្រាប់អ្នកប្រើប្រាស់ផងដែរ។ 

បន្ថែមពីនេះ ក៏មានការបញ្ជាក់ទៀតថា ស្មាតហ្វូន Reno 5 Marvel Edition គឺមានអេក្រង់ប្រភេទ OMLED ទំហំ 6.43 ដែលទ្រទ្រង់ជាមួយរូបភាពកម្រិត FullHD+ ដែលមានកម្រិត Refresh Rate 90Hz ផងដែរ។ ហើយអេក្រង់នេះ ក៏នឹងមានសមត្ថភាពទ្រទ្រង់នូវការស្កែនក្រយ៉ៅដៃក្រោមអេក្រង់ថែមទៀតផង។ សម្រាប់កាមេរ៉ាថតរូបវិញ ស្មាតហ្វូននេះ មានកាមេរ៉ាមុខទំហំ 44MP និងកាមេរ៉ាគោលទំហំ 64MP។ ស្មាតហ្វូននេះ មានថ្មទំហំ 4130mAh និងទ្រទ្រង់នូវបច្ចេកវិទ្យាសាកថ្មកម្រិត 50Watt។ គួរបញ្ជាក់ថា ទាំងនេះ គ្រាន់តែជាព័ត៌មានដំបូងតែប៉ុណ្ណោះ ក្រុមហ៊ុន OPPO នៅមិនទាន់បង្ហាញព័ត៌មានផ្លូវការណ៍នោះទេ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍