realme ដែលជាម៉ាកយីហោស្មាតហ្វូនដែលលេចធ្លោរមួយ និងមានឯកទេសក្នុងការផ្តល់នូវស្មាតហ្វូន និងឧបករណ៍ AIOT ដែលមានគុណភាពខ្ពស់ បានប្រកាសរួមគ្នាជាមួយ The Chainsmoker នាំយកកាសឥតខ្សែជំនាន់ថ្មី realme Buds Air 2 មកកាន់ទីផ្សារ។ ថ្មីៗនេះ យោងទៅតាមភ្នាក់ងារសិល្បករ បានបែកធ្លាយនូវពត៌មាននៃកិច្ចសហប្រតិបត្តិការជាមួយតារាល្បីៗ សម្រាប់កាសឥតខ្សែ TWS ជំនាន់ក្រោយរបស់ពួកគេ ដែលនឹងមកដល់ក្នុងពេលឆាប់ៗនេះ ហើយ realme ក៏កំពុងតែសហការយ៉ាងជិតស្និទ្ធជាមួយនឹងឌីជេលំដាប់កំពូលទី 100 របស់ពិភពលោក។
គួរបញ្ជាល់ថា realme Buds Wireless ដែលជាកាសឥតខ្សែជំនាន់ទី 1 គឺត្រូវបានប្រកាសដោយលោក Alan Walker ដែលជាប់ចំណាត់ថ្នាក់លេខ 26 ក្នុងបញ្ជីឌីជេកំពូលទាំង 100 ក្នុង ពិភពលោក។ realme នៅតែរក្សាភាពជាដៃគូជាមួយឌីជេកំពូលៗ ក្នុងគោលបំណងធ្វើឱ្យសម្លេងរបស់ផលិតផលកាន់តែប្រសើរឡើងដើម្បីបំពេញតាម ចំណូលចិត្តរបស់យុវវ័យនិងទទួលបានការគាំទ្រកាន់តែច្រើន។
តាមរយៈស្មារតីហ៊ានឆ្ពោះទៅមុខ "dare to leap", realme បានប្តេជ្ញាចិត្តដើម្បីបង្កើតផ្លូវកាន់តែឆ្លាតវៃ ភ្ជាប់ទំនាក់ទំនងទៅកាន់ពិភពលោក។ ភាពជាដៃគូរបស់ Chain-smokers ជាមួយ realme មិនមែនជាការភ្ញាក់ផ្អើលទេ។ យើងមើលឃើញពីការកើនឡើងឥទ្ធិពលនៃយុវវ័យ ដូច្នេះវាពិតជាសមហេតុផលក្នុងការធ្វើការជាមួយrealme។
សូមជំរាបថា តន្ត្រី និងទំនុកច្រៀងរបស់ chain-smokers’ គឺតំណាងឱ្យសេរីភាព ភាពទាន់សម័យ ពេញនិយម ពួកគេ មានការយល់ដឹងស៊ីជម្រៅអំពីអ្វីដែលយុវជនត្រូវការពីឧបករណ៍ដូចជា កាសឥតខ្សែ TWS ដែលផ្តល់អោយ realme នូវការរួមបញ្ជូលគ្នាដ៏ប្រសើរបំផុតនៃការរចនាច្នៃប្រឌិតថ្មី និងតុល្យភាពរវាង software និង Hardware នេះ ជាសម្តី “លោក Chase Xu ប្រធានផ្នែកទីផ្សារ, realme CMO”។
realme AIOT បានធ្វើការប្តេជ្ញាផ្តល់នូវដោះស្រាយសម្រាប់តម្រូវការរបស់យុវជន។ យីហោស្មាតហ្វូននេះ មានការរីកចម្រើនយ៉ាងឆាប់រហ័សចាប់តាំងពីការដាក់លក់នៅប្រទេសកម្ពុជា កាលពីដើមឆ្នាំមុន។ realme កម្ពុជា នឹងធ្វើឲ្យប្រេន AIOT / TWS កាន់តែពេញនិយមថែមទៀត។