no-alternative title
no-alternative title

Apple វិនិយោគទឹកប្រាក់ចំនួន 45 លានដុល្លារអាមេរិកទៅលើក្រុមហ៊ុនផលិតកញ្ចក់ Corning ដើម្បីប្រើប្រាស់លើទូរស័ព្ទបត់បានរបស់ខ្លួន

បច្ចុប្បន្ននេះ ស្មាតហ្វូនជាច្រើន គឺត្រូវបានក្រុមហ៊ុនដែលជាអ្នកផលិតបានធ្វើការផ្លាស់ប្តូរនិន្នាការថ្មីហើយ ដោយបានងាកមកប្រើប្រាស់នូវកញ្ចក់ការពារទាំងផ្នែកខាងមុខ និងផ្នែកខាងក្រោយ គឺចាប់ពីថ្នាក់កណ្តាលរហូតដល់ស្មាតហ្វូនចំណាត់ថ្នាក់ខ្ពស់។ ប្រសិនបើនិយាយដល់រឿងនេះ គឺមនុស្សគ្រប់គ្នា នឹងគិតដល់គុណភាពនៃកញ្ចក់ Corning Gorilla Glass ហើយ។ កន្លងមក គេតែងតែប្រើប្រាស់អេក្រង់ Corning Gorilla Glass នេះនៅលើតែស្មាតហ្វូន Flagship ប៉ុណ្ណោះ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

នៅពេលនេះ ដើម្បីបំពេញនូវតម្រូវការរបស់ខ្លួន ក្រុមហ៊ុន Apple ក៏បានសម្រេចចិត្តក្នុងការវិនិយោគទឹកប្រាក់ចំនួន 45 លានដុល្លារបន្ថែមទៀតនៅក្នុងក្រុមហ៊ុននេះ។ ក្រុមហ៊ុន Apple គឺមានគម្រោងក្នុងការវិនិយោគទឹកប្រាក់ច្រើនជាង 450 លានដុល្លារអាមេរិក។ ក្រុមហ៊ុន Apple បានបញ្ជាក់ថា ការវិនិយោគនេះ នឹងធ្វើការពង្រីកទៅលើការផលិតរបស់ក្រុមហ៊ុន Corning នៅក្នុងសហរដ្ឋអាមេរិក និងការពង្រីកទៅលើការស្រាវជ្រាវ និងការអភិវឌ្ឍទៅលើបច្ចេកវិទ្យាថ្មីៗផងដែរ។

បើទោះបីជាក្រុមហ៊ុន Corning ផលិតនូវអេក្រង់ការពារជាច្រើនសម្រាប់ផលិតផលជាច្រើននោះ អតិថិជនធំរបស់ខ្លួន គឺជាក្រុមហ៊ុន Apple។ ក្រុមហ៊ុន Corning ក៏ផ្តល់នូវកញ្ចក់ការពារជាច្រើនសម្រាប់ផលិតផលជាច្រើនរបស់ក្រុមហ៊ុន Apple ដូចជា iPhone, iPad និង Apple Watch ជាដើម។ 

កាលពីមួយឆ្នាំមុននេះ ក្រុមហ៊ុននេះ ក៏បានប្រើប្រាស់នូវបច្ចេកវិទ្យា Ceramic Shield Technology ទៅលើស្មាតហ្វូន iPhone 12 ផងដែរ។ ក្រុមហ៊ុន Apple បានអះអាងថា នេះគឺជាកញ្ចក់ដែលរឹងមាំបំផុតបើធៀបទៅនឹងស្មាតហ្វូនជាច្រើនទៀត។ បច្ចេកវិទ្យានេះ ដែលប្រើប្រាស់នៅលើស្មាតហ្វូន Flagship របស់ក្រុមហ៊ុន Apple គឺមានភាពរឹងមាំជាងមុនស្មាតហ្វូនមុនៗដល់ទៅ 4 ដង៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
ឆ្នាំថ្មី ជំហានថ្មី! សាមសុង រៀបចំនូវព្រឹត្តិការណ៌ប្លែកភ្នែក! មហាគ្រួសារសាមសុងក្នុងកម្មវិធី “កូរ៉េថោន”

ឆ្នាំថ្មី ជំហានថ្មី! សាមសុង រៀបចំនូវព្រឹត្តិការណ៌ប្លែកភ្នែក! មហាគ្រួសារសាមសុងក្នុងកម្មវិធី “កូរ៉េថោន”

ដោយ ប៉េងលីន
Toyota Corolla ចេញថ្មីនៅលើទីផ្សារប្រទេសចិន មានកាប៊ីនខាងក្នុងធំទូលាយ ហើយមានភាពទំនើបខ្លាំង!

Toyota Corolla ចេញថ្មីនៅលើទីផ្សារប្រទេសចិន មានកាប៊ីនខាងក្នុងធំទូលាយ ហើយមានភាពទំនើបខ្លាំង!

ដោយ ប៉េងលីន
Toyota ចេញភីកអាប់ថ្មីនៅអឺរ៉ុប នៅបន្តប្រើឈ្មោះ Hilux ដដែល តែប្រើម៉ាស៊ីន Hybrid និងអគ្គិសនីសុទ្ធ!

Toyota ចេញភីកអាប់ថ្មីនៅអឺរ៉ុប នៅបន្តប្រើឈ្មោះ Hilux ដដែល តែប្រើម៉ាស៊ីន Hybrid និងអគ្គិសនីសុទ្ធ!

ដោយ ប៉េងលីន
ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា Air Cambodia បង្ហាញជាផ្លូវការណ៌ស្លាកឡូហ្កូថ្មីដែលបំផុសគំនិតពីរូបសត្វត្រយ៉ង

ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា Air Cambodia បង្ហាញជាផ្លូវការណ៌ស្លាកឡូហ្កូថ្មីដែលបំផុសគំនិតពីរូបសត្វត្រយ៉ង

ដោយ ប៉េងលីន
Nissan NX8 រថយន្ត Mid-Size SUV ដំបូងគេដែលគាំទ្រប្រព័ន្ធភ្លើងកម្លាំង 800V និងបច្ចេកវិទ្យាសាកភ្លើង 5C Ultra-Fast Charging

Nissan NX8 រថយន្ត Mid-Size SUV ដំបូងគេដែលគាំទ្រប្រព័ន្ធភ្លើងកម្លាំង 800V និងបច្ចេកវិទ្យាសាកភ្លើង 5C Ultra-Fast Charging

ដោយ ប៉េងលីន
BYD Sealion 8 2026 ឡានអគ្គិសនី PHEV SUV ខ្នាតធំ ត្រៀមចេញលក់នៅទីផ្សារអូស្ត្រាលីឆាប់ៗនេះហើយ

BYD Sealion 8 2026 ឡានអគ្គិសនី PHEV SUV ខ្នាតធំ ត្រៀមចេញលក់នៅទីផ្សារអូស្ត្រាលីឆាប់ៗនេះហើយ

ដោយ ប៉េងលីន