POCO បានក្លាយជាម៉ាកយីហោដែលមានការរីកចម្រើនខ្លាំងបំផុតនៅក្នុងប្រទេសឥណ្ឌា។ ក្រុមហ៊ុនបច្ចេកវិទ្យានេះមើលឃើញនូវកំនើនកើនឡើង 300% បើធៀបទៅនឹងឆ្នាំមុននេះនៅក្នុងត្រីមាសទី 1 ដូចគ្នា។ បើតាមការបញ្ជាក់នៅក្នុង IDC Worldwide Quarterly Mobile Phone Track ដែលបញ្ចេញនៅក្នុងខែឧសភា ឆ្នាំ 2021 នេះ គឺបបង្ហាថា ក្រុមហ៊ុនផលិតស្មាតហ្វូនរបស់ចិននេះ គឺមានការកើនឡើងខ្លាំងមែនទែនទៅលើផលិតផលរបស់ខ្លួននៅក្នុងប្រទេសនេះ។
ក្រុមហ៊ុននេះ បានក្លាយជាម៉ាកយីហោដែលមានការរីកចម្រើនខ្លាំងលឿនមែនទែន។ គួរបញ្ជាក់ថា នៅក្នុងខែវិច្ឆិកា ឆ្នាំ 2020 កន្លងទៅនេះ ក្រុមហ៊ុនបច្ចេកវិទ្យានេះ បានជាប់ចំណាត់ថ្នាក់លេខរៀងទី 3 នៅក្នុងម៉ាកយីហោអនឡាញ។ ក្រុមហ៊ុននេះ បានយកឈ្នះក្រុមហ៊ុន realme និង OnePlus នៅក្នុងពេលត្រឹមតែ 10 ខែប៉ុណ្ណោះ។ នៅពេលនេះ ក្រុមហ៊ុននេះ បានសម្រេចនូវលទ្ធផលដ៏ធំធេងមួយទៀត។ កាលពីឆ្នាំមុននេះ ក្រុមហ៊ុន POCO X2 បានក្លាយជាស្មាតហ្វូនដែលលក់ដាច់បំផុតនៅលើ Flipkart ។
ភាពជោគជ័យរបស់ស្មាតហ្វូន POCO X3 គឺលក់បានចំនួនដល់ទៅ 500,000 នៅក្នុងរយៈពេលត្រឹមតែ 45 ថ្ងៃប៉ុណ្ណោះនៃការលក់នៅក្នុងប្រទេសឥណ្ឌា។ បន្ថែមពីនេះទៀតនោះ ម៉ាកយីហោនេះក៏ប្រកាសបង្ហាញវត្តមានរបស់ស្មាតហ្វូន POCO X3 Pro ដែលមានគោលដៅសម្រាប់អតិថិជនដែលចង់បាននូវកម្លាំងម៉ាស៊ីនខ្លាំងក្លាជាងមុនផងដែរ។
លោក Anuj Sharma ដែលជាអគ្គនាយករបស់ក្រុមហ៊ុន POCO នៅក្នុងប្រទេសឥណ្ឌា បាននិយាយថា ការកើនឡើងរបស់យើងក្លាយជាក្រុមហ៊ុន Top 3 នេះ គឺចំណាយពេលត្រឹមតែ 10 ខែប៉ុណ្ណោះដោយសារតែមានការជឿជាក់ពីអ្នកគាំទ្រ និងអ្នកប្រើប្រាស់របស់យើង។ ការជឿជាក់នេះ បានជួយយើងអោយសម្រេចបាននូវសមិទ្ធិផលយ៉ាងអស្ចារ្យនៅក្នុងត្រីមាសទី 1 ឆ្នាំ 2021 នេះ។ ខណៈពេលដែលយើងបន្តក្នុងការរីកចម្រើននៅលើទីផ្សារនោះ យើងមានគោលដៅក្នុងការផ្តោតទៅលើការចែកចាយនូវផលិតផលដ៏ល្អបំផុត និងគុណភាពខ្ពស់ថែមទៀតផង៕