យោងតាមព័ត៌មានថ្មីមួយ ដែលបានធ្វើការចេញផ្សាយកាលពីពេលថ្មីៗនេះ បានអោយយដឹងថា កុំព្យូទ័រ Mac mini ស៊េរីថ្មីរបស់ក្រុមហ៊ុន Apple នឹងមានបំពាក់នូវបន្ទះឈីប M1X នោះ ត្រូវបានគេរាយការណ៍ថា នឹងមានកម្រាស់ស្តើងជាងមុន ហើយនិងមានការប្រើប្រាស់ជាមួយនឹង Magnetic Power Connector របស់កុំព្យូទ័រ iMac ថែមទៀតផង។
តាមការបញ្ជាក់នៅក្នុងវីដេអូថ្មីចេញពី Jon Prosser (Via 9To5Mac) នោះ គឺបានសសេរថា សម្រាប់កុំព្យូទ័រ Mac mini ថ្មីដែលមានបន្ទះឈីប M1X នេះនឹងមានការឌីស្សាញរូបរាងស្រស់ស្អាតបំផុត។ នៅក្នុងវីដេអូនេះ លោក Prosser ក៏បានអះអាងបន្ថែមថា សម្រាប់កុំព្យូទ័រ 2021 Mac mini នេះ គឺនឹងមានបំពាក់នូវ 4x USB4/ Thunderbolt 3 ports, 2x USB Type A, Ethernet និង HDMI ថែមទៀតផង។
បន្ថែមពីនេះទៀតនោះ កុំព្យូទ័រនេះ ក៏នឹងប្រើប្រាស់នូវ Magnetic Power Connecter ដែលក្រុមហ៊ុននេះ បនបង្ហាញចេញដំបូងបំផុតនៅលើ M1 iMacs របស់ខ្លួនផងដែរ។ លោក Prosser បានបន្ថែមថា ក្រុមហ៊ុន Apple គឺនឹងបញ្ចេញនូវពណ៌ថ្មីកាន់តែប្លែកសម្រាប់កុំព្យូទ័រ M1X Mac mini នេះ ផងដែរ។ សម្រាប់ព័ត៌មានផ្សេងទៀតរបស់កុំព្យូទ័រនេះ នៅមិនទាន់ទម្លាយអោយដឹងនៅឡើយទេ៕