
កាលពីថ្ងៃសុក្រសប្តាហ៍មុននេះ ក្រុមហ៊ុន Meizu បានប្រកាសចេញនូវស្មាតហ្វូន Meizu 17 series ហើយចាប់ពីពេលនោះមក ស្មាតហ្វូននេះ ត្រូវបានក្រុមហ៊ុននេះ បានដាក់លក់បាន 2 លើកផងដែរ ដោយរាល់ការលក់ម្តងៗ គឺអស់រលីងពីស្តុងតែម្តង និងមានការបង្ហោះនៅលើ Weibo ផងដែរ។ ក្រុមហ៊ុននេះ បាននិយាយថា ការលក់បន្ទាប់របស់ស្មាតហ្វូននេះ គឺនឹងម្តងទៀតនៅថ្ងៃ ‘Meizu Fan Day’ នៅវេលាម៉ោង 10 AM CST នៅថ្ងៃទី 17 ខែឧសភានេះ។
គួរបញ្ជាក់ថា ស្មាតហ្វូន Meizu 17 និង Meizu 17 Pro ត្រូវបានក្រុមហ៊ុនតំឡើងជាមួយនឹងអេក្រង់ 6.6 អ៊ិង punch-hole AMOLED ប៉ុន្តែអេក្រង់របស់ស្មាតហ្វូន Pro នេះ មានកម្រិត Refresh rate ដល់ទៅ 120Hz។ សម្រាប់ម៉ូឌែលស្តង់ដាររបស់វាគឺមានកម្រិតអេក្រង់ត្រឹមតែ 90Hz តែប៉ុណ្ណោះ។ ស្មាតហ្វូននេះប្រើប្រាស់នូវបន្ទះឈីប Qualcomm Snapdragon 865 SoC ជាមួយនឹងការទ្រទ្រង់ទៅលើបច្ចេកវិទ្យា 5G connectivity ហើយវាមានកាមេរ៉ាខាងមុខទំហំ 20MP selfie និងភ្លើង 5 LED dual-tone flash ring នៅផ្នែកខាងក្រោយរបស់វាផងដែរ។

ស្មាតហ្វូននេះ គឺមានកាមេរ៉ា 4 គ្រាប់ ដែលមានកាមេរ៉ាទំហំ 64MP Sony IMX686 primary sensor។ សម្រាប់ម៉ូដែល Meizu 17 គឺមានកាមេរ៉ា 12MP dedicated portrait, 8MP 118° ultra-wide និង 5MP depth។ Meizu 17 Pro គឺមានកាមេរ៉ា 8MP telephoto , 32MP 129° ultra-wide និង 0.3MP TOF 3D sensor។ ស្មាតហ្វូនទាំងនេះ គឺបំពាក់មកជា មួយនូវស្បែកមុខ Flyme 8.1 ផ្អែកនៅលើ Android 10 និងមានថ្មទំហំ 4,500 mAh battery ទ្រទ្រង់ជាមួយបច្ចេកវិទ្យាសាកថ្មល្បឿនលឿនកម្រិត 30W wired fast charging, 27W wireless charging (Pro), WiFi 6, Bluetooth 5.1 បច្ចេកវិទ្យាស្កេនក្រយ៉ៅដៃក្រោមអេក្រង់ UFS 3.1 storage និង LPDDR5 RAM។

នេះ គឺជាតម្លៃរបស់ស្មាតហ្វូន Meizu 17 series៖
ស្មាតហ្វូន Meizu 17 – Black, White និង Dark Green
•8GB RAM + 128GB ROM – 3699 yuan ($521)
•8GB RAM + 256GB ROM – 3999 yuan ($563)
ស្មាតហ្វូន Meizu 17 Pro – Black, White និង Light Green
•8GB RAM + 128GB ROM – 4299 yuan ($606)
•12GB RAM + 256GB ROM – 4699 yuan ($662)
