
នៅមុននេះបន្តិច មានពាក្យចចាមអារ៉ាម បានបញ្ជាក់ថា iPhone 12 series នឹងមានអេក្រង់កម្រិត 120Hz refresh rate ។ រឿងនេះ ស្ថាបនិករបស់ DSCC និង CEO @Ross Young ក៏បានបង្ហាញចេញនៅក្នុងបញ្ជីមួយរបស់ស្មាតហ្វូនជាច្រើន ដែលមានការទ្រទ្រង់ទៅលើកម្រិតអេក្រង់ 120Hz refresh rate នៅក្នុងឆ្នាំនេះដែរ។ មានការបង្ហាញថា iPhone 12 Pro និង iPhone 12 Pro Max នឹងមានអេក្រង់កម្រិតដល់ទៅ 120Hz refresh rate ។ កម្រាស់របស់ទូរស័ព្ទទំហំអេក្រង់ 6.7 អ៊ីង គឺមានកម្រិត 7.4mm។
iPhone 12 Seriesមានការទ្រទ្រង់ទៅលើកម្រិតអេក្រង់ 120Hz refresh rate នេះ ត្រូវបានគេបញ្ជាក់ថា នឹងបង្ហាញខ្លួននៅលើទីផ្សារនៅក្នុងខែតុលានេះ។ ក្រៅពីនេះ យើងនឹងឃើញនូវម៉ូឌែល ដែលគួរអោយចាប់អារម្មណ៍មួយទៀតនៅក្នុងបញ្ជីនេះដែរ ដូចជា Huawei Mate 40 ជាដើម ស្មាតហ្វូននេះ នឹងទ្រទ្រង់នូវអេក្រង់កម្រិត 120Hz refresh rate ដូចគ្នា។ សម្រាប់អេក្រង់កម្រិត REFRESH RATE ត្រូវបានអ្នកលេងនៅលើអ៊ីនធឺរណិតជាច្រើន បានបញ្ជាក់ថា ក្រុមហ៊ុន Apple នឹងប្រើប្រាស់នូវអេក្រង់ 120Hz refresh rate នៅលើស្មាតហ្វូន iPhone 12 Pro។ iPhone 12 Pro នេះអាចនឹងបង្ហាញខ្លួននៅក្នុងខែតុលា ឬរហូតដល់ខែវិច្ឆិកា។ ដំណឹងល្អនោះគឺថា អេក្រង់ 120Hz refresh rate នេះបានឆ្លងកាត់នូវការតេស្ត Hardware ជំហានដំបូងរបស់ក្រុមហ៊ុនបច្ចេកវិទ្យា Apple ផងដែរ។

ប្រភពខាងលើបានបន្តថា iPhone 12 Series ចំនួន 4 ម៉ូឌែល ដែលមានការឌីស្សាញជាមួយនឹងកម្រាស់ស្តើង និងស្រាលក្នុងការប្រើប្រាស់។ ខ្សែសង្វាក់ផលិតកម្មរបស់ iPhone 12 series នេះនឹងមានភាពល្អប្រសើរជាង iPhone 11 ។ ស្មាតហ្វូននេះនឹងមានកម្រាស់ស្តើងជាងមុន។ សម្រាប់ iPhone ដែកលមានអេក្រង់ទំហំ 6.7 អ៊ីង នេះ នឹងមានកម្រាស់ 7.4mm ដែលមានកម្រាស់ស្តើងជាងមុន 10% ជាង iPhone 11 Pro Max ដែលមានកម្រ៉ាស់ 8.1mm ។ iPhone 12 series នេះនឹងប្រើប្រាស់នូវមានការឌីស្សាញនូវស្រទាប់ច្រើននៅលើ motherboard ហើយវាក៏មានការបង្កើនថាមពលថ្មផងដែរ។ តាមការបញ្ជាក់របស់ព័ត៌មានដែលទម្លាយចេញពីប្រភពដែលមានទំនាក់ទំនងទៅនឹងរឿងនេះបញ្ជាក់ថា ថាមពលថ្មរបស់ស្មាតហ្វូន iPhone 12 Pro series នឹងមិនលើសពី 4400mAh នោះទេ៕





