រថយន្តស្ព័រ Ford Mustang នៅតែលក់ដាច់ខ្លាំងជាងគេនៅក្នុងទីផ្សារអាមេរិក បើទោះបីជា កូវីដ 19 កំពុងតែរាលដាលខ្លាំងក៏ដោយ

ថ្មីៗនេះ យោងតាមរបាយការណ៍ថ្មីមួយ ដែលបានផ្សព្វផ្សាយដោយសារព័ត៌មាន Carbuzz បានអោយដឹងថា ការលក់រថយន្តរបស់ក្រុមហ៊ុន Ford Motor នៅក្នុងត្រីមាសទី 2 កន្លងទៅនេះ បង្ហាញថា មានតែរថយន្តប្រភេទ Sport Cars របស់ខ្លួន ប្រភេទ Ford Mustang ប៉ុណ្ណោះ ដែលនៅតែលក់ដាច់ខ្លាំង លើទឹកដីសហរដ្ឋអាមេរិចបើទោះបីជាកូវីដ -19 កំពុង តែរាលដាលខ្លាំងក៏ដោយ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ប្រភពខាងលើនេះ បានបន្តថា នៅក្នុងរយៈពេល 3 ខែ ដែលគិតចាប់ពីខែ មេសាឧសភា និងមិថុនា កន្លងទៅនេះ រថយន្ត ប្រភេទ Ford Mustang ដ៏មានប្រជាប្រិយភាព គឺបានជាប់ឈ្មោះជារថយន្ត Best-selling sports in the world សឹងមិនគួរឲ្យជឿ។ ពោលគឺ រយៈពេលតែ 3 ខែ នៃការរាតត្បាតដោយវីរុសកូវីដ 19 តែចំនួនលក់របស់ Mustang បែរជាសម្រេចបានរហូតដល់ទៅ 43% នៃចំណែកទីផ្សាររថយន្ត Sport Cars លើទឹកដីអាមេរិច។

សូមជំរាបថា Ford Mustang Shelby GT500 និង Shelby GT350 ត្រូវបានរាយការណ៍ថា នៅតែលក់ដាច់ខ្លាំង ទោះកូវីដធ្វើស៊ីក៏ដោយ។ រថយន្តទាំងពីរនេះ មានការលក់កើនឡើងរហូតដល់ 20% ធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ 2019។ បើធៀបនឹងដៃគូរប្រកួតប្រជែង ដូចជា Chevrolet Camaro ចំនួនលក់បែរជាថយចុះ 47% និង Dodge Challenger ថយចុះ35% ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
TECNO POVA 6 Pro 5G ស្មាតហ្វូនលេងហ្គេមល្អបំផុតតម្លៃក្រោម $300 មានភ្ជាប់ជាមួយនឹងបន្ទះឈីប 5G និងមានថាមពលថ្មប្រើប្រាស់បានយូរ

TECNO POVA 6 Pro 5G ស្មាតហ្វូនលេងហ្គេមល្អបំផុតតម្លៃក្រោម $300 មានភ្ជាប់ជាមួយនឹងបន្ទះឈីប 5G និងមានថាមពលថ្មប្រើប្រាស់បានយូរ

ដោយ ប៉េងលីន
Huawei បានវិនិយោគទឹកប្រាក់ជាង 1 ពាន់លានយ៉ន់ទៅលើការស្រាវជ្រាវ និងអភិវឌ្ឍនារយៈពេលជាង 10 ឆ្នាំមកនេះ

Huawei បានវិនិយោគទឹកប្រាក់ជាង 1 ពាន់លានយ៉ន់ទៅលើការស្រាវជ្រាវ និងអភិវឌ្ឍនារយៈពេលជាង 10 ឆ្នាំមកនេះ

ដោយ ប៉េងលីន
ក្រុមហ៊ុនហួវៃ ដាក់សម្ពោធ កុំព្យូទ័រ AI HUAWEI Matebook Series D14, D16, B3 និង ឧបករណ៍ WIFI ជំនាន់ចុងក្រោយព្រមគ្នា!

ក្រុមហ៊ុនហួវៃ ដាក់សម្ពោធ កុំព្យូទ័រ AI HUAWEI Matebook Series D14, D16, B3 និង ឧបករណ៍ WIFI ជំនាន់ចុងក្រោយព្រមគ្នា!

ដោយ ប៉េងលីន
មេក្រុមហ៊ុន Samsung បានប្រកាសបង្កើតនូវសម្ព័ន្ធភាពជាមួយក្រុមហ៊ុន Zeiss នៅក្នុងការផលិតនូវបន្ទះឈីបកម្រិតខ្ពស់!

មេក្រុមហ៊ុន Samsung បានប្រកាសបង្កើតនូវសម្ព័ន្ធភាពជាមួយក្រុមហ៊ុន Zeiss នៅក្នុងការផលិតនូវបន្ទះឈីបកម្រិតខ្ពស់!

ដោយ ប៉េងលីន
Ford Ranger ទទួលចំណាត់ថ្នាក់ផ្កាយ 5 ជារថយន្តមានសុវត្ថិភាពបំផុត!

Ford Ranger ទទួលចំណាត់ថ្នាក់ផ្កាយ 5 ជារថយន្តមានសុវត្ថិភាពបំផុត!

ដោយ ប៉េងលីន
ប្រូម៉ូសិនរដូវក្តៅជាមួយម៉ាក LG ពីក្រុមហ៊ុនស៊ុនស៊ីម៉ិចកូ!!!

ប្រូម៉ូសិនរដូវក្តៅជាមួយម៉ាក LG ពីក្រុមហ៊ុនស៊ុនស៊ីម៉ិចកូ!!!

ដោយ ប៉េងលីន