no-alternative title
no-alternative title

ស្មាតហ្វូន Xiaomi Mi 10 Ultra បានឡើងឈរនៅកំពូលតារាងរបស់ DxOMark ជាមួយពិន្ទុខ្ពស់ដល់ទៅ 130 ពិន្ទុ

Mi 10 Ultra គឺជាកំពូលស្មាតហ្វូនជំនាន់ថ្មីចុងក្រោយបំផុតរបស់ក្រុមហ៊ុន Xiaomi ដែលបានប្រកាសបង្ហាញវត្តមានឡើងនៅក្នុងព្រឹត្តិការណ៍គម្រប់ខូប 10 ឆ្នាំ នៃការបង្កើតក្រុមហ៊ុនកាលពីប៉ុន្មានថ្ងៃមុននេះ។ កំពូលស្មាតហ្វូនជំនាន់ថ្មីនេះទទួលបានការចាប់អារម្មណ៍ខ្លាំងដោយសារតែវាបានភ្ជាប់មកនូវគុណសម្បត្តិកំពូលៗជាច្រើនដូចជាប្រើប្រាស់អេក្រង់ OLED គែមកោង មានកម្រិតល្បឿន refresh rate ឡើងដល់ 120Hz។

Mi 10 Ultra គឺជាស្មាតហ្វូនដំបូងគេក្នុងលោកដែលទ្រទ្រង់បច្ចេកវិទ្យាសាកថ្មល្បឿនលឿនកំលាំង 120W ជាមួយបច្ចេកវិទ្យាសាកឥតខ្សែ “Wireless Charging” កំលាំង 50W រួមនឹងប្រព័ន្ធកាមេរ៉ា 4 គ្រាប់មានលទ្ធភាពផលិតសាច់វីដេអូបានកម្រតិ 8K (4320px) ល្បឿន 30fps ភ្ជាប់ដោយលែនពង្រីក Periscope ទំហំ 48MP ជាមួយកម្រិត Aperture f/4.1 ភ្ជាប់ដោយ OIS សម្រាប់ទប់លំនឹងដែលមានសមត្ថភាពខ្ពស់អាចទាញពង្រីកប្លង់ថតបានដល់ទៅ 120 ដងបែប Digital Zoom និង 5 ដងបែប Optical Zoom…ជាដើម។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

 

សម្រាប់លែនកាមេរ៉ា 3 គ្រាប់ទៀតរបស់ Mi 10 Ultra គឺមានលែនផលិតរូបភាពគោលទំហំ 48MP ប្រើប្រាស់សែនស័រ Quad Bayer មានកម្រិត Aperture f/1.85 ភ្ជាប់ដោយមុខងារទប់លំនឹង OIS, គ្រាប់ទីពីរជាលែនទូលាយ ឬ Ultra Wide ទំហំ 20MP មានកម្រិត Aperture f/2.2 អាចផលិតប្លង់ទូលាយបានកម្រិតមុំ 128 ដឺក្រេ និងគ្រាប់ទីបីជាលែនពង្រីក ឬ Telephoto Lens ទំហំ 12MP មានកម្រិត Aperture f/2.0 ភ្ជាប់នូវមុខងារ Dual Pixel  AFអាចហ្ស៊ូម Optical បាន 2 ដង។ ហើយដូចដែលយើងធ្លាប់បានដឹងរួចមកហើយអោយតែស្មាតហ្វូនកំពូលមានដំឡើងមកនូវប្រព័ន្ធកាមេរ៉ាល្អគឺគេចមិនផុតពីកណ្តាប់ដៃរបស់ក្រុមជំនាញធ្វើតេស្តសមត្ថភាពកាមេរ៉ាស្មាតហ្វូនរបស់ក្រុមហ៊ុន DxOMark នោះទេ ហើយកំពូលស្មាតហ្វូន Mi 10 Ultra ក៏ដូច្នោះដែរ។ 

បើតាមរយះការធ្វើតេស្ត និងបង្ហោះនៅលើគេហទំព័រផ្លូវការរបស់ DxOMark បានបង្ហាញអោយច្បាស់ថាសមត្ថភាពកាមេរ៉ារបស់ Mi 10 Ultra បានឡើងមកឈរនៅលំដាប់កំពូលតារាងជាមួយពិន្ទុ 130 ពិន្ទុដែលបានច្រានទម្លាក់កាមេរ៉ារបស់កំពូលស្មាតហ្វូន Huawei P40 Pro មកនៅលេខរៀងទីពីរជាមួយលំដាប់ពិន្ទុ 128 ពិន្ទុ។ ជាងនេះទៅទៀត DxOMark ក៏បានវាយតម្លៃផ្តល់ពិន្ទុចំនួន 142 ពិន្ទុទៅលើការផលិតរូបភាព និង 106 ពិន្ទុទៅការផលិតសាច់វីដេអូចេញពីកាមេរ៉ា Xiaomi Mi 10 Ultra ថែមទៀតផង។ 

ចំពោះសមត្ថភាពក្នុងផលិតសាច់វីដេអូចេញពីកាមេរ៉ា Mi 10 Ultra គឺធ្វើបានដល់កម្រិត 8K (4320px) ក្នុងល្បឿន 30fps ដែលខ្លាំងជាងកាមេរ៉ារបស់ Samsung Galaxy S20 Ultra និង Note 20 Ultra ដែលធ្វើបាន 8K ត្រឹមល្បឿន 24fps ប៉ុណ្ណោះ ហើយសម្រាប់ការផលិតសាច់វីដេអូកម្រិត 4K វិញវាធ្វើបានដល់ល្បឿន 60fps។ យ៉ាងណាមិញយើងចាំមើលថាតើមានស្មាតហ្វូនកំពូលម៉ូដែលណាមួយដែលនឹងអាចដណ្តើមដំណែងកាមេរ៉ារបស់កំពូលស្មាតហ្វូន Xiaomi Mi 10 Ultra ពីតារាង DxOMark ដែរទៅ ប៉ុន្តែក្នុងខណៈពេលនេះ Xiaomi Mi 10 Ultra សូមគ្រប់គ្រងដំណែងកំពូលតារាងជាកំពូលកាមេរ៉ាស្មាតហ្វូននេះសិនហើយ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Samsung Galaxy Z Series ទូរសព្ទអេក្រង់បត់ទំហំស្តើង ស្រាលជាងគេ មានវត្តមានលើទីផ្សារកម្ពុជា និងបើកឱ្យ Pre-Order ជាមួយកាដូថែមជូនយ៉ាងច្រើន!

Samsung Galaxy Z Series ទូរសព្ទអេក្រង់បត់ទំហំស្តើង ស្រាលជាងគេ មានវត្តមានលើទីផ្សារកម្ពុជា និងបើកឱ្យ Pre-Order ជាមួយកាដូថែមជូនយ៉ាងច្រើន!

ដោយ ប៉េងលីន
ឡានអគ្គិសនីថ្មីនេះ តម្លៃតែជាង 1 ម៉ឺនដុល្លារស្តើងទេ អេមណាស់អាចបើកបរបានចម្ងាយដល់ទៅ 2,100km

ឡានអគ្គិសនីថ្មីនេះ តម្លៃតែជាង 1 ម៉ឺនដុល្លារស្តើងទេ អេមណាស់អាចបើកបរបានចម្ងាយដល់ទៅ 2,100km

ដោយ ប៉េងលីន
ឡានអគ្គីសនី MG4 EV បង្ហាញខ្លួនជាមួយជម្រើសពណ៌ស្វាយស្អាតមែនទែន

ឡានអគ្គីសនី MG4 EV បង្ហាញខ្លួនជាមួយជម្រើសពណ៌ស្វាយស្អាតមែនទែន

ដោយ ប៉េងលីន
Galaxy Z Fold7 និង Z Flip7 ម៉ូឌែលថ្មីជាមួយរូបរាងស្តើង ស្រាល ធន់ជាងមុន បានធ្វើឱ្យកក្រើកក្នុងព្រឹត្តិការណ៍ ដាក់សម្ពោធជាផ្លូវការ!

Galaxy Z Fold7 និង Z Flip7 ម៉ូឌែលថ្មីជាមួយរូបរាងស្តើង ស្រាល ធន់ជាងមុន បានធ្វើឱ្យកក្រើកក្នុងព្រឹត្តិការណ៍ ដាក់សម្ពោធជាផ្លូវការ!

ដោយ ប៉េងលីន
ឡានអគ្គិសនី Onvo L90 កៅអី 3 ជួកម្លាំង 590 សេះ ដាក់លក់មុនហើយមានតម្លៃតែជាង 2 ម៉ឺនដុល្លារទេ

ឡានអគ្គិសនី Onvo L90 កៅអី 3 ជួកម្លាំង 590 សេះ ដាក់លក់មុនហើយមានតម្លៃតែជាង 2 ម៉ឺនដុល្លារទេ

ដោយ ប៉េងលីន
Honor Magic V5 នឹងប្រជែងជាមួយ Galaxy Z Fold 7 នៅលើទីផ្សារសកលឆាប់ៗនេះហើយ

Honor Magic V5 នឹងប្រជែងជាមួយ Galaxy Z Fold 7 នៅលើទីផ្សារសកលឆាប់ៗនេះហើយ

ដោយ ប៉េងលីន