no-alternative title
no-alternative title
no-alternative title
no-alternative title

vivo S15 និង vivo S15 Pro រួមនិង vivo TWS Air ជំនាន់ថ្មី នឹងមកដល់ផ្លូវការណ៍នៅថ្ងៃទី 19 ខែឧសភា សប្តាហ៍ក្រោយនេះ

ក្រុមហ៊ុន vivo បានបញ្ជាក់ផ្លូវការណ៍នៅថ្ងៃដែលត្រូវប្រកាសចេញស្មាតហ្វូនជំនាន់ថ្មី vivo S15 និង S15 Pro រួមនឹងកាសស្តាប់ឥតខ្សែ vivo TWS Air គឺនៅថ្ងៃទី 19 ខែឧសភា សប្តាហ៍ក្រោយនេះវេលាម៉ោង 7 PM (Local Time)។ ហើយនៅក្នុងព្រឹត្តិការណ៍នោះ vivo ក៏អាចនឹងបញ្ចេញពណ៌ថ្មីរបស់  vivo Pad និង vivo Watch 2 ផងដែរ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

សម្រាប់ស្មាតហ្វូនជំនាន់ថ្មី vivo S15 និង S15 Pro ត្រូវបានស្ថាប័ន TENAA និង 3C ក្នុងប្រទេសចិនបានបញ្ជាក់ថាមានលេខកូដម៉ូដែល V2199A និង V2203A។ នៅលើបញ្ចីស្ថាប័ន TENAA បានបញ្ជាក់ថា vivo S15 គឺមានអេក្រង់ទំហំ 6.62 អ៊ីញ OLED FHD+, បំពាក់បន្ទះឈីប Qualcomm Snapdragon 870 និងមានថ្មទំហំ 4,500mAh។

ស្មាតហ្វូនជំនាន់ថ្មីនេះ នឹងមានកាមេរ៉ាក្រោយចំនួន 3 គ្រាប់ដែលនឹងមានភ្ជាប់ប្រើដោយសែនស័រមេទំហំ 64GB រួមជាមួយ Ultra-wide ទំហំ 8MP និង macro/depth sensor ទំហំ 2MP។ រីឯកាមេរ៉ាមុខទុកសម្រាប់សែលហ្វីវិញ អាចនឹងមានទំហំ 16MP។

ដោយឡែកសម្រាប់ម៉ូដែល vivo S15 Pro វិញ នឹងមានអេក្រង់ទំហំ 6.56 អ៊ីញ  OLED FHD+ 120Hz ហើយអាចនឹងមានបំពាក់ឈីបអេក្រង់ផ្ទាល់ខ្លួនដែលភ្ជាប់នៅលើបន្ទះឈីប MediaTek Dimensity 8100 SoC រួមជាមួយថ្មទំហំ 4,500mAh គាំទ្របច្ចេកវិទ្យាសាកភ្លើងកំលាំង 80W fast Charging និងមានកាមេរ៉ាក្រោយ 3 គ្រាប់ភ្ជាប់ប្រើដោយសែនស័រមេទំហំ 50MP។ ស្មាតហ្វូនជំនាន់ថ្មីទាំងពីរនាក់បងប្អូននេះ នឹងដំឡើងមកជាមួយ Android 12 និងស្រោបដោយផ្ទៃកម្មវិធី OriginOS Ocean UI ចេញពីប្រអប់ស្រាប់៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Geely ចេញឡានអគ្គិសនីថ្មី មានតម្លៃជាង 1 ម៉ឺនដុល្លារ អាចរត់បានចម្ងាយ 2,100km

Geely ចេញឡានអគ្គិសនីថ្មី មានតម្លៃជាង 1 ម៉ឺនដុល្លារ អាចរត់បានចម្ងាយ 2,100km

ដោយ ប៉េងលីន
ឡានអគ្គិសនី Nissan តម្លៃជាង 1 ម៉ឺនដុល្លារនេះ ត្រៀមនាំចេញមកកាន់អាស៊ានឆ្នាំ 2026 ខាងមុខនេះហើយ

ឡានអគ្គិសនី Nissan តម្លៃជាង 1 ម៉ឺនដុល្លារនេះ ត្រៀមនាំចេញមកកាន់អាស៊ានឆ្នាំ 2026 ខាងមុខនេះហើយ

ដោយ ប៉េងលីន
Samsung Galaxy Z Series ទូរសព្ទអេក្រង់បត់ទំហំស្តើង ស្រាលជាងគេ មានវត្តមានលើទីផ្សារកម្ពុជា និងបើកឱ្យ Pre-Order ជាមួយកាដូថែមជូនយ៉ាងច្រើន!

Samsung Galaxy Z Series ទូរសព្ទអេក្រង់បត់ទំហំស្តើង ស្រាលជាងគេ មានវត្តមានលើទីផ្សារកម្ពុជា និងបើកឱ្យ Pre-Order ជាមួយកាដូថែមជូនយ៉ាងច្រើន!

ដោយ ប៉េងលីន
Toyota ប្រកាសចេញឡានអគ្គិសនីថ្មីមួយទៀត មានតម្លៃខ្ទង់ 3 ម៉ឺនដុល្លារប៉ុណ្ណោះ

Toyota ប្រកាសចេញឡានអគ្គិសនីថ្មីមួយទៀត មានតម្លៃខ្ទង់ 3 ម៉ឺនដុល្លារប៉ុណ្ណោះ

ដោយ ប៉េងលីន
 ឡានអគ្គីសនី Nio ម៉ូដែលថ្មី កម្លាំង 440 kW (590 សេះ) ដាក់លក់ឆាប់ៗនេះ តម្លៃជាង 4 ម៉ឺនដលា្លរ

ឡានអគ្គីសនី Nio ម៉ូដែលថ្មី កម្លាំង 440 kW (590 សេះ) ដាក់លក់ឆាប់ៗនេះ តម្លៃជាង 4 ម៉ឺនដលា្លរ

ដោយ ប៉េងលីន
លោក Lei Jun ស្ថាបនិកក្រុមហ៊ុន Xiaomi ប្រគល់ឡាន Xiaomi YU7 ជូនអតិថិជនដំបូងជានិមិត្តរូប

លោក Lei Jun ស្ថាបនិកក្រុមហ៊ុន Xiaomi ប្រគល់ឡាន Xiaomi YU7 ជូនអតិថិជនដំបូងជានិមិត្តរូប

ដោយ ប៉េងលីន