no-alternative title
no-alternative title
no-alternative title
no-alternative title

Apple បង្ហាញចេញនូវម៉ាស៊ីនកុំព្យូទ័រ MacBook Air និង MacBook Pro ជំនាន់ថ្មីរបស់ខ្លួនជាមួយនឹងបន្ទះឈីប M2

នៅក្នុងព្រឹត្តិការណ៍សន្និសីទអ្នកអភិវឌ្ឍកម្មវិធីពិភពលោក (World Wide Developers Conference) កាលពីម្សិលមិញនេះ ក្រុមហ៊ុនបច្ចេកវិទ្យា Apple បានប្រកាសចេញនូវកុំព្យូទ័រ MacBook Air ដែលប្រើប្រាស់នូវបន្ទះឈីបថ្មី  M2។ កុំព្យូទ័រថ្មីនេះគឺមានរូបរាងថ្មីដែលភ្ជាប់នូវបច្ចេកវិទ្យា Magsafe Charging និងថាមពលថ្មបានយូរជាងមុនថែមទៀតផង។ បន្ថែមពីនេះទៀតនោះ សម្រាប់ម៉ូដែល MacBook Pro  13 អ៊ីង ក៏ប្រើប្រាស់ជាមួយនឹងបន្ទះឈីប  M2 ផងដែរ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

បើនិយាយពីរូបរាងវិញ សម្រាប់កុំព្យូទ័រ MacBook Air ថ្មីនេះ គឺមានការឌីស្សាញរូបរាងស្រស់ស្អាតជាងមុន និងមើលទៅស្តើង និងកម្រាស់ត្រឹមតែ 11mm និងទម្ងន់ត្រឹមតែ 2.7 ផោន (1.22kg) ប៉ុណ្ណោះ។ កុំព្យូទ័រថ្មីនេះ មានភ្ជាប់ជាមួយនឹងអេក្រង់ទំហំ 13.6 អ៊ីង Liquid Retina និងកម្រិតពន្លឺ 500 nits និងពណ៌ 1 ពាន់លានថែមទៀតផង។ សម្រាប់កាមេរ៉ារបស់កុំព្យូទ័រជំនាន់ថ្មីនេះ មានកម្រិតភាពច្បាស់ដល់ទៅ 1080p។

MacBook Air ម៉ូដែលថ្មីនេះ គឺមានភ្ជាប់ជាមួយ Magic Keyboard ហើយក៏មានភ្ជាប់ជាមួយនឹង MagSafe Charging ផងដែរ។ ក្រៅពីនេះនៅលើម៉ាស៊ីននេះ ក៏មានភ្ជាប់ជាមួយនឹង 2xUSB-C ports និងមានរន្ធដោតកាសស្តាប់ 3.5mm ព្រមទាំងមានថាមពលថ្មអាចប្រើប្រាស់បាន 18 ម៉ោង។ MacBook Air នេះ មានភ្ជាប់ជាមួយនឹងប្រព័ន្ធ quad-speaker ដែលមានលក្ខណៈប្លែកពីការឌីស្សាញជំនាន់មុននេះ។

M2 MacBook Air នេះ គឺមានជម្រើសពណ៌ Space Gray, Silver, Midnight Blue និង Starlight Gold ហើយនិងមានខ្សែប្រភេទ MagSafe Charging ផងដែរ។ កុំព្យូទ័រនេះ ទ្រទ្រង់នូវ Fast Charging ជាមួយនឹង 67W USB-C adapter។ កុំព្យូទ័រថ្មីនេះ នឹងដាក់លក់នៅក្នុងខែកក្កដាខាងមុខនេះជាមួយនឹងតម្លៃ $1,199 ហើយវាក៏អាចភ្ជាប់ជាមួយនឹង 2TB SSD និងរ៉េមទំហំ 24GB ផងដែរ។ M1 MacBook Air នៅតែមានតម្លៃចាប់ពី $999 ។

MacBook Pro 13 អ៊ីង វិញ គឺមានការបំពាក់ជាមួយនឹងបន្ទះឈីបថ្មី មានគែម Bezel នៅក្រាស់ និងមាន Keyboard របស់ Apple ដែលមានភ្ជាប់ជាមួយនឹង Touch Bar ។ កុំព្យូទ័រ MacBook Pro 13 អ៊ីង ដែលមានភ្ជាប់ជាមួយនឹង M2 នេះមានតម្លៃ  $1,299 ៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍