no-alternative title

iPhone 13 Pro និង Pro Max បង្ហាញខ្លួនជាមួយនឹងអេក្រង់ 120Hz និងមានការអាប់ហ្រ្កេតទៅលើកាមេរ៉ា ហើយនិងថាមពលថ្មកាន់តែខ្លាំង

ក្រុមហ៊ុន Apple ទើបតែបង្ហាញនូវស្មាតហ្វូន iPhone ចំនួន 4 ម៉ូដែលដូចគ្នាទៅនឹងស្មាតហ្វូនជំនាន់មុន iPhone 12 Series ផងដែរ។ ខណៈពេលដែលស្មាតហ្វូន iPhone បំពាក់នូវមុខងារថ្មីៗជាច្រើនក៏ដោយ សម្រាប់ស្មាតហ្វូន iPhone 13 Pro និង iPhone 13 Pro Max វិញនោះ គឺមានការពង្រឹងទៅលើអេក្រង់ដែលមានកម្រិត Refresh Rate ខ្ពស់ក្នុងការប្រើប្រាស់ផងដែរ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ស្មាតហ្វូន iPhone 13 Pro ថ្មីនេះមានអេក្រង់ប្រភេទ 120Hz ProMotion ដែលអាចធ្វើការកែប្រែកម្រិតអេក្រង់ពី 10Hz និង 120Hz ប៉ុន្តែអេក្រង់របស់ស្មាតហ្វូនទាំងនេះគឺមិនមានការផ្លាស់ប្តូរនោះទេ។ ស្មាតហ្វូន iPhone 13 Pro មានអេក្រង់ទំហំ 6.1-inch Super Retina XDR ខណៈពេលដែលស្មាតហ្វូន iPhone 13 Pro Max មានអេក្រង់ 6.7 អ៊ីង។ ដូចគ្នាទៅនឹងស្មាតហ្វូន iPhone 13 និង iPhone 13 Mini ដែរ ស្មាតហ្វូនប្រភេទ Pro នេះមាន Notch តូចជាងមុន។ វាការពារដោយកញ្ចក់ប្រភេទ Ceramic Shield ដែលក្រុមហ៊ុន Apple អះអាងថា ពិតជារឹងមាំក្នុងការប្រើប្រាស់មែនទែន។

ស្មាតហ្វូនទាំងពីរនេះប្រើប្រាស់នូវបន្ទះឈីប Apple A15 Bionic chipset ។ ស្មាតហ្វូន iPhone 13 Pro និង iPhone 13 Pro Max ប្រើប្រាស់នូវកាមេរ៉ាថ្មី 12MP f/1.8 ultrawide angle ជាមួយនឹងកម្រិត 120° field of view ។ វាអាចថតវីដេអូបានច្បាស់ជាងមុនដល់ទៅ 92% នៅក្នុងទម្រង់ slow motion និង time-lapse mode ។ ស្មាតហ្វូននេះមានកាមេរ៉ា 12MP f/2.8 telephoto ដែលមាន 3x optical zoom   និង 15x digital zoom ។ វាក៏មាន 12MP f/1.5 wide ផងដែរ។ ក្រុមហ៊ុន Apple ក៏បន្ថែមនូវមុខងារ Cinematic Mode សម្រាប់ការថតវីដេអូថ្មីនៅលើស្មាតហ្វូននេះផងដែរ។ មុខងារថ្មីមួយទៀតដែលគួរអោយចាប់អារម្មណ៍នោះគឺ Photographic Styles ដែលអ្នកអាចថតស្ទាយ៍ជាច្រើនតាមចិត្តបាន។

ស្មាតហ្វូន iPhone 13 Pro មានថាមពលថ្មប្រើប្រាស់បានយូរជាងមុន 2.5 ម៉ោង ខណៈពេលដែលស្មាតហ្វូន iPhone 13 Pro Max មានថាមពលថ្មដែលប្រើប្រាស់បានយូរជាងមុន 1.5 ម៉ោងផងដែរ។ ស្មាតហ្វូននេះទ្រទ្រង់នូវ Wired charging 20W និង MagSafe wireless charging 15W ។ វាក៏ទ្រទ្រង់នូវបច្ចេកវិទ្យាសាកថ្ម Qi wireless charger 7.5W ផងដែរ។

ស្មាតហ្វូន iPhone 13 Pro នេះមានពណ៌ Sierra Blue, Silver, Gold និង Graphite ។ ស្មាតហ្វូននេះមានទំហំ 128GB, 256GB, 512GB និង 1TB ។ នេះគឺជាតម្លៃរបស់ស្មាតហ្វូននេះ៖

ស្មាតហ្វូននេះអាចធ្វើការ Pre-order បានចាប់ពីថ្ងៃសុក្រនេះ ហើយវាអាចរកទិញបាននៅថ្ងៃទី 24 ខែកញ្ញានេះ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន
ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ដោយ ប៉េងលីន
Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

ដោយ ប៉េងលីន
បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

ដោយ ប៉េងលីន
ASUS Zenbook DUO 14 អ៊ីង Dual Screen កុំព្យូទ័រអេក្រង់ភ្លោះ ដំបូងបំផុតរបស់ពិភពលោក បង្ហាញខ្លួននៅកម្ពុជា

ASUS Zenbook DUO 14 អ៊ីង Dual Screen កុំព្យូទ័រអេក្រង់ភ្លោះ ដំបូងបំផុតរបស់ពិភពលោក បង្ហាញខ្លួននៅកម្ពុជា

ដោយ ប៉េងលីន