ក្រុមហ៊ុន Acer ទើបតែបានប្រកាសចេញម៉ូនីទ័រស៊េរីថ្មីម៉ាក Predator XB273U F ដែលបំពាក់មកជាមួយអេក្រង់ទំហំ 27 អ៊ីញកម្រិត 2K ជាមួយល្បឿន
360Hz Refresh rate និងគាំទ្រមុខងារ HDR 600 Certification។ បន្ទះអេក្រង់របស់ Predator XB273U F ជាប្រភេទបន្ទះបង្ហាញ AUO AHVA Panels និងគាំទ្រកម្រិត resolution 2560x1440px ដែលមានល្បឿន 360Hz (VRR) variable refresh rate និងគាំទ្រមុខងារ Nvidia G-SYNC ថែមទៀតផង។
បន្ថែមពីនេះ Acer Predator XB273U F ក៏គាំទ្រមុខងារ AMD FreeSync និងមានកម្រិត contrast ratio 1000:1 រួមជាមួយ VESA DisplayHDR600 និងកម្រិតទឹកពណ៌ស្តង់ដារ 95% DCI-P3 ជាមួយកម្រិតទឹកពណ៌ 8-bit។ ទៅលើការតភ្ជាប់វិញម៉ូនីទ័រស៊េរីថ្មីនេះ គឺមាននូវ DisplayPort 1.4, HDMI2.0 និងមាន 2W Speaker ចំនួន 2 គ្រាប់នៅសងខាងគែមផ្នែកខាងក្រោយ។ ចំពោះគុណសម្បត្តិនេះ គឺប្រហាក់ប្រហែលគ្នាជាមួយ ROG Swift PG27AQN monitor ដែលមានអេក្រង់កម្រិត 2K ល្បឿន 360Hz។ ROG Swift PG27AQN ត្រូវបានប្រកាសចេញលក់នៅទីផ្សារប្រទេសចិនប្រហែល $1,145។ មិនខុសពី Predator XB273U F នោះទេ ដោយ ROG Swift PG27AQN គឺមានអេក្រង់ទំហំ 27 អ៊ីញ។
ទោះជាយ៉ាងណា Acer មិនបានប្រកាសពីតម្លៃ និងថ្ងៃត្រូវប្រកាសចេញលក់ម៉ូនីទ័រស៊េរីថ្មីរបស់ខ្លួននៅឡើយទេ ប៉ុន្តែ តម្លៃអាចនឹងប្រហាក់ប្រហែលនឹងម៉ូនីទ័រ ROG Swift PG27AQN នោះទេ ហើយការចេញលក់ត្រូវបានគេរំពឹងថា នឹងត្រូវធ្វើឡើងឆាប់ៗនៅក្នុងឆ្នាំ 2023 ខាងមុខនេះ។ ក្រុមហ៊ុន Acer បន្តពង្រីកខ្សែស្រឡាយកុំព្យូទ័រយួរដៃដែលមានសមត្ថភាពខ្លាំង និងម៉ូនីទ័រប្រភេទ Gaming របស់ខ្លួនចូលទៅក្នុងទីផ្សារ។ ហើយនៅក្នុងព្រឹត្តិការណ៍ Acer Global Press Conference 2023 ដែលប្រព្រឹត្តិឡើងនៅថ្ងៃទី 03 ខែមករា ឆ្នាំ 2023 ក្រុមហ៊ុននេះអាចនឹងប្រកាសចេញផលិតផលសំខាន់ៗមួយចំនួនរបស់ខ្លួន។ ក្រៅពីកុំព្យូទ័រឡេបថប់ និងម៉ូនីទ័រស៊េរីថ្មី Acer ក៏នឹងប្រកាសចេញផលិតផលផ្សេងទៀតដូចជា ម៉ាស៊ីនបញ្ចាំងរូបភាព (Projector), Desktops, កៅអី Gaming Chair និង Accessories ជាច្រើនទៀត៕