ស្វែងរកពួកយើង:

គេហទំព័រ

ព័ត៌មាន

ឧបករណ៍ថ្មីៗ

ការណែនាំពីផលិតផល

រថយន្តនិងបច្ចេកវិទ្យា

វីដេអូ

ក្រុមហ៊ុន Microsoft គ្រោងនឹងប្រកាសកាត់បន្ថយការងារចំនួន 10,000 កន្លែង

ដោយ

Koun Jab Luffy

20 មករា 2023 08:08 ព្រឹក

អាន 2 នាទី

ថ្មីៗនេះ នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Microsoft ប្រកាសអំពីផែនការក្នុងការកាត់បន្ថយការងារចំនួន 10,000 កន្លែងនៅគ្រប់ផ្នែក
របស់ខ្លួន និងក្រុមហ៊ុនជាច្រើនទៀតដែលខ្លួនគ្រប់គ្រង។ ការសម្រេចចិត្តនេះ គឺជាការបោះជំហានចេញពីតំបន់ស្នូលនៃអាជីវកម្មរបស់ខ្លួនទៅកាន់ផ្នែកផ្សេងសំខាន់បន្តទៀត។ បើតាមការបញ្ជាក់ពីនាយកប្រតិបត្តិរបស់ក្រុមហ៊ុន Microsoft លោក Satya Nadella បាននិយាយថា ស្ថានភាពនៃលក្ខខណ្ឌសេដ្ឋកិច្ចនៅក្នុងពេលបច្ចុប្បន្ននេះបានធ្វើអោយក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិចធំៗពិតជាពិបាកក្នុងការសម្រេចចិត្តនិងជ្រើសរើសមែនទែន។
Article image
លោកបានបន្ថែមថា ក្រុមហ៊ុន Microsoft នឹងផ្លាស់ប្តូរទៅលើការផ្តោតរបស់ខ្លួនដែលនឹងវិនិយោគបន្ថែមទៅលើតំបន់យុទ្ធសាស្រ្តដើម្បីអាចរក្សាបាននូវការប្រកួតប្រជែងនៅលើទីផ្សារ។ ខណៈពេលដែលមនុស្សចំនួន 10,000 នាក់នឹងត្រូវបញ្ឈប់ចេញពីការងារនោះ នេះពិតជាតួរលេខដែលធំមែនទែន ប៉ុន្តេវាប្រហែលជាមិនដល់ 5% នៃកម្លាំងសរុបរបស់ក្រុមហ៊ុន Microsoft នោះទេ។
Article image
ដំណឹងថ្មីនេះ ត្រូវបានទម្លាយតាមរយៈសេចក្តីប្រកាសរបស់ក្រុមហ៊ុននេះដែលលោក Nadella ដោយបាននិយាយថា ផ្តោតទៅលើការកាត់បន្ថយទៅលើការចំណាយដោយសារតែវិបតិ្តកូវីដមិនខ្លាំងធ្ងន់ធ្ងរដូចមុននោះទេ។ យ៉ាងណាមិញ ផ្នែកជាច្រើនទៀតរបស់ពិភពលោកក៏មានបញ្ហានៃការធ្លាក់ចុះទៅលើសេដ្ឋកិច្ចផងដែរនៅក្នុងពេលនេះ ហើយពួកគេ ក៏ប្រើប្រាស់នូវយុទ្ធសាស្រ្តនៃការកាត់បន្ថយទៅលើបុគ្គលិក និងបន្ថែមនូវធនធានថ្មីៗពូកែៗផងដែរ៕

ទស្សនាវដ្តីពិភពអេឡិចត្រូនិក គឺជាការបោះពុម្ពផ្សាយផ្នែកបច្ចេកវិទ្យាដែលគ្របដណ្តប់លើប្រធានបទផ្សេងៗក្នុងវិស័យអេឡិចត្រូនិក និងបច្ចេកវិទ្យា រួមទាំងស្មាតហ្វូន កុំព្យូទ័រ សុហ្វវែរ ហ្គេម និងអ្វីៗជាច្រើនទៀត ដោយផ្តល់នូវព័ត៌មានលម្អិត និងបច្ចុប្បន្នភាពលើផលិតផលថ្មីៗ និងចុងក្រោយបំផុត។

ទំនាក់ទំនង

អាស័យដ្ឋាន

#11Aeo St 278 BKK II BKK

លេខទូរស័ព្ទ

077 758 005

អ៊ីមែល

sale: [email protected]

អំពីយើង

Copyright © Electronic World Magazine.

ក្រុមហ៊ុន Microsoft គ្រោងនឹងប្រកាសកាត់បន្ថយការងារចំនួន 10,000 កន្លែង