no-alternative title
no-alternative title

តម្លៃ Find N2 Flip ត្រូវបានទម្លាយមុនការប្រកាសចេញនៅលើទីផ្សារអឺរ៉ុប!

OPPO ត្រូវបានគេទម្លាយថា នឹងមានការប្រកាសចេញនូវស្មាតហ្វូនបត់បានជំនាន់ថ្មី Find N2 Flip និងម៉ូដែលថ្មី Find X6 Series នៅក្នុងព្រឹត្តិការណ៌Mobile World Congress 2023 ដែលជាសមាជទូរស័ព្ទដ៏ធំនៅលើពិភពលោក គ្រោងនឹងប្រារព្ធឡើងនៅក្នុងទីក្រុងបាសេឡូណាប្រទេសអេស្ប៉ាញនាចុងខែនេះហើយ។ Find N2 Flip គឺជាស្មាតហ្វូនស៊េរីថ្មីរបស់ OPPO ដែលគេឃើញថា បានឆ្លងកាត់នូវការចុះបញ្ជីសម្រាប់ទីផ្សារប្រទេសជាច្រើនរួចមកហើយ។ នៅពេលនេះក៏មានការទម្លាយនូវតម្លៃរបស់ស្មាតហ្វូននេះសម្រាប់ទីផ្សារអឺរ៉ុបផងដែរ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ផ្អែកតាមរបាយការណ៌ខាងលើនេះ បាននិយាយថា ស្មាតហ្វូនបត់បានជំនាន់ថ្មី Find N2 Flip ដែលនឹងបង្ហាញវត្តមាននៅលើទីផ្សារអឺរ៉ុប គឺមានតែមួយជម្រើសប៉ុណ្ណោះ គឺ 8GB-256GB ហើយនឹងនតម្លៃចន្លោះ 1,100 យូរ៉ូ ទៅ 1,200 យូរ៉ូ។ តម្លៃសម្រាប់ទីផ្សារអឺរ៉ុបត្រូវបានគេនិយាយថា គឺមានតម្លៃខុសៗគ្នាទៅលើបណ្តាទីផ្សារផ្សេងៗ ដោយសារតែអត្រាពន្ធនាំចូលនៅទីនោះ គឺខុសៗគ្នា។ ស្មាតហ្វូនបត់បាននេះ នឹងមាន 2 ពណ៌ គឺពណ៌ Astral Black និង Moonlit Purple។ សម្រាប់ពណ៌មាស គឺមានតែក្នុងប្រទេសចិនតែប៉ុណ្ណោះ។  

 

សូមជំរាបថា ស្មាតហ្វូនបត់បាន OPPO Find N2 Flip គឺមានអេក្រង់បត់បានទំហំ 6.8-អ៊ីង ជាប្រភេទអេក្រង់ AMOLED display បង្ហាញចេញបានកម្រិត FHD+ resolution និងមានល្បឿន 120Hz refresh rate។ សម្រាប់អេក្រង់ខាងក្រៅ គឺមានទំហំ 3.26-អ៊ីង AMOLED ខណៈដែលស្បែកកម្មវិធីគឺប្រើប្រាស់នូវស្បែកមុខកម្មវិធី ColorOS 13 និងផ្អែកលើ Android 13។ សម្រាប់ប្រព័ន្ធសុវត្ថិភាពវិញ គឺមានប្រើប្រាស់នូវការស្កែនម្រាមដៃនៅចំហៀងតួ។

Find N2 Flip ប្រើប្រាស់បន្ទះឈីប Dimensity 9000 Plus និងមានរ៉េម LPDDR5 RAM និង UFS 3.1 ហើយនិងមានទំហំថ្ម 4,300mAh គាំទ្រដោយកម្លាំងសាក 44W fast charging។ សម្រាប់ការថតរូបវិញ ស្មាតហ្វូនថ្មីនេះមានកាមេរ៉ាមុខទំហំ 32-megapixel Sony IMX709 និងកាមេរ៉ាក្រោយទំហំ 50-megapixel Sony IMX890 primary camera និងមួយគ្រាប់ទៀតមានទំហំ 8-megapixel ultra-wide lens។ 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Samsung Galaxy Z Series ទូរសព្ទអេក្រង់បត់ទំហំស្តើង ស្រាលជាងគេ មានវត្តមានលើទីផ្សារកម្ពុជា និងបើកឱ្យ Pre-Order ជាមួយកាដូថែមជូនយ៉ាងច្រើន!

Samsung Galaxy Z Series ទូរសព្ទអេក្រង់បត់ទំហំស្តើង ស្រាលជាងគេ មានវត្តមានលើទីផ្សារកម្ពុជា និងបើកឱ្យ Pre-Order ជាមួយកាដូថែមជូនយ៉ាងច្រើន!

ដោយ ប៉េងលីន
Galaxy Z Fold7 និង Z Flip7 ម៉ូឌែលថ្មីជាមួយរូបរាងស្តើង ស្រាល ធន់ជាងមុន បានធ្វើឱ្យកក្រើកក្នុងព្រឹត្តិការណ៍ ដាក់សម្ពោធជាផ្លូវការ!

Galaxy Z Fold7 និង Z Flip7 ម៉ូឌែលថ្មីជាមួយរូបរាងស្តើង ស្រាល ធន់ជាងមុន បានធ្វើឱ្យកក្រើកក្នុងព្រឹត្តិការណ៍ ដាក់សម្ពោធជាផ្លូវការ!

ដោយ ប៉េងលីន
ឡានអគ្គិសនីថ្មីនេះ តម្លៃតែជាង 1 ម៉ឺនដុល្លារស្តើងទេ អេមណាស់អាចបើកបរបានចម្ងាយដល់ទៅ 2,100km

ឡានអគ្គិសនីថ្មីនេះ តម្លៃតែជាង 1 ម៉ឺនដុល្លារស្តើងទេ អេមណាស់អាចបើកបរបានចម្ងាយដល់ទៅ 2,100km

ដោយ ប៉េងលីន
ឡានអគ្គិសនី Onvo L90 កៅអី 3 ជួកម្លាំង 590 សេះ ដាក់លក់មុនហើយមានតម្លៃតែជាង 2 ម៉ឺនដុល្លារទេ

ឡានអគ្គិសនី Onvo L90 កៅអី 3 ជួកម្លាំង 590 សេះ ដាក់លក់មុនហើយមានតម្លៃតែជាង 2 ម៉ឺនដុល្លារទេ

ដោយ ប៉េងលីន
Mazda EZ-60 SUV គ្រោងនឹងនាំចេញទីផ្សារអឺរ៉ុប បន្ទាប់ពីការកក់មុននៅចិនចំនួនជាង 3 ម៉ឺនគ្រឿង

Mazda EZ-60 SUV គ្រោងនឹងនាំចេញទីផ្សារអឺរ៉ុប បន្ទាប់ពីការកក់មុននៅចិនចំនួនជាង 3 ម៉ឺនគ្រឿង

ដោយ ប៉េងលីន
Hyundai ចាប់ដៃជាមួយចិនចេញ SUV អគ្គិសនីថ្មី សាកភ្លើងម្តងជិះបាន 700km តម្លៃមិនដល់ 2 ម៉ឺនដុល្លារទេ!

Hyundai ចាប់ដៃជាមួយចិនចេញ SUV អគ្គិសនីថ្មី សាកភ្លើងម្តងជិះបាន 700km តម្លៃមិនដល់ 2 ម៉ឺនដុល្លារទេ!

ដោយ ប៉េងលីន