បន្ទាប់បានឆ្លងកាត់ការចុះបញ្ជីនៅលើស្ថាប័នជាច្រើន រួមមានដូចជា NBTC FCC, TUV Rheinland និង BIS រួចមក នៅថ្ងៃនេះ ក្រុមហ៊ុន OPPO បានសម្រេចប្រកាសសម្ពោធជាផ្លូវការនូវវត្តមានរបស់ស្មាតហ្វូនលំដាប់ថវិកា ជំនាន់ថ្មីម៉ូដែល OPPO A58 4G នៅលើទីផ្សារប្រទេសឥណ្ឌូនេស៊ីហើយ។ ស្មាតហ្វូននេះ ក៏នឹងមានការប្រកាស ចេញនៅលើទីផ្សារប្រទេសនានាដូចជា ប្រទេសឥណ្ឌា ថៃឡង់ដ៌ និងប្រទេសម៉ាឡេស៊ីនៅពេលប៉ុន្មានថ្ងៃខាងមុខ នេះហើយ។
OPPO A58 4G មានអេក្រង់ទំហំ 6.72 អ៊ីងបង្ហាញចេញបានកម្រិត FHD និងមានទំហំ 2,400x1080p។ អេក្រង់ ស្មាតហ្វុននេះ ក៏នឹងមានការគាំទ្រដោយកម្រិតនៃឆ្លើយតប 180Hz និងមានកម្រិតពន្លឺ peak brightness 680 nits ហើយសម្រាប់ដំណើរការបញ្ជានៅលើអេក្រង់នេះ គឺមានភាពរលូន ផ្តល់បទពិសោធន៌ថ្មី និងសំបូរបែបសម្រាប់ អ្នកប្រើប្រាស់។ បន្ថែមពីនេះនៅលើស្មាតហ្វូននេះ ក៏នូវមានការបំពាក់នូវប្រព័ន្ឌស្កែនម្រាមដៃនៅចំហៀងផងដែរ។
ស្មាតហ្វូន OPPO A58 មានការប្រើប្រាស់នូវកាមេរ៉ាក្រោយភ្លោះ ដោយកាមេរ៉ាគោលមានទំហំ 50MP និងគ្រាប់ទីពីរទំហំ 2MP។ សម្រាប់សមត្ថភាពរបស់កាមេរ៉ា ដែលប្រើនៅលើស្មាតហ្វូននេះ គឺមានសមត្ថភាពអាចថតវីដេអូបានកម្រិត 1080p នៅលើល្បឿន 30fps។ ចំពោះកាមេរ៉ាថត Selfie វិញ ស្មាតហ្វូននេះ មានកាមេរ៉ាមុខទំហំ 8MP។
OPPO A58 4G បំពាក់នូវបន្ទះឈីប MediaTek Helio G85 រ៉េមទំហំ 6GB និងអង្គចងចាំទំហំ 128GB។ ស្មាតហ្វូនមានថ្មទំហំ 5,000mAh និងមានកម្លាំងសាក 33W។ OPPO A58 4G ប្រកាសចេញនលក់នៅលើទីផ្សារឥណ្ឌូនេស៊ី គឺមានតម្លៃ IDR 2,499,000 ទៅលើទំហំ 6GB+128GB និងមានជម្រើសពណ៌ Dazzling Green និង Glowing Black។