no-alternative title
no-alternative title

ឡានអគ្គិសនី Mazda EZ-60 នឹងបង្ហាញវត្តមានជាផ្លូវការណ៌នៅខែកញ្ញាខាងមុខនេះហើយ!

យោងតាមការចេញផ្សាយនៅថ្ងៃនេះ បាននិយាយថា Mazda បាននឹងកំពុងតែពង្រីកទីផ្សាររបស់ខ្លួនកាន់តែខ្លាំងថែមទៀតហើយនៅក្នុងប្រទេសចិន តាមរយៈនៃការប្រកាសចេញនូវឡានអគ្គិសនីជំនាន់ថ្មី EZ-60។ ឡានអគ្គិសនីថ្មីនេះ គឺជាម៉ូដែលថ្មីដែលមានការអភិវឌ្ឍរួមគ្នារវាង Mazda ជាមួយនិង Changan Auto ហើយក៏នឹងមានការលក់នៅលើទីផ្សារកលផងដែរ ប៉ុន្តែមានឈ្មោះថ្មីហៅថា Mazda CX-6e។ បើតាមការបញ្ជាក់ពីក្រុមហ៊ុននេះបានអោយដឹងថា Mazda EZ-60 នឹងមានលក់ជាផ្លូវការណ៌នៅលើទីផ្សារចិននាចុងខែកញ្ញាខាងមុខនេះ ដោយមានម៉ូដែលអគ្គិសនីសុទ្ធ (BEV) និង (EREV)។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

EZ-60 ត្រូវបានគេបញ្ជាក់ថា គឺជាឡានអគ្គិសនីទី 2 របស់ Mazda ដែលមានវត្តមាននៅលើទីផ្សារប្រទេសចិនជាមួយនិងការឌីស្សាញរូបរាងតាមស្ថាបត្យកម្ម EPA platform របស់ Changan។ សូមជំរាបថា គិតមកដល់ពេលនេះ ឡានអគ្គិសនីជំនាន់ថ្មី EZ-60 មានការកក់ទុកមុនបានចំនួន 26,000 គ្រឿងហើយបន្ទាប់ពីការដាក់អោយ pre-orders តាំងពីដើមខែមិថុណាមក។ តាមរបាយការណ៌របស់ក្រុមហ៊ុន Mazda បានបង្ហាញថា អតិថិនជន 76% ដែលបានកក់ឡាននេះ គឺមានអាយុចាប់ពី 25 ដល់ 40 ហើយ 71% នៃអ្នកទាំងនោះ គឺមកពីទីក្រុងធំៗ ហើយនិងមានទំនោបែបស៊ីវីល័យ។

សូមជំរាបថា រថយន្តស៊េរីថ្មី EZ-60 electric SUV នេះ ត្រូវបានរចនាឡើងតាមបរិបទនៃគំរូឌីស្សាញ ARATA concept ដែលផ្តោតទៅលើភាពប្រណិត ទំនើបទាន់សម័យ បច្ចេកវិទ្យាកម្រិតខ្ពស់ និងអនុភាពកំលាំងខ្លាំងក្នុងការបើកបរ។ Mazda EZ-60 SUV នឹងផ្តល់ជូននូវជម្រើស Powertrain ចំនួនពីរកំលាំងផ្សេងគ្នា។ រថយន្តអគ្គិសនី SUV របស់ជប៉ុនមួយនេះមានបណ្តោយ 4,850mm/ទទឹង 1,935mm/ កំពស់ 1,620mm និងគម្លាតចន្លោះកង់មុខទៅកង់ក្រោយ 2,902mm ជាមួយការឌីស្សាញរូបរាងបែបស្លីមប្រណិត និងលក្ខណៈ Aerodynamic។ All-new EZ-60 SUV មានការរចនាពណ៌ខាងក្រៅជាលក្ខណៈ dual-tone body។

នៅផ្នែកខាងក្នុងរបស់ EZ-60 SUV ត្រូវបានបំពាក់នូវប្រព័ន្ធកាប៊ីន digital-first cabin ដែលមានមកជាមួយនឹងបច្ចេកវិទ្យាអេក្រង់ទំហំធំដល់ទៅ 26.45-inch Ultra-wide display គាំទ្រកម្រិតបង្ហាញដល់ទៅ 5K ដែលអេក្រង់នេះគាំទ្រទាំងមុខងារបង្ហាញព័ត៌មានរថយន្ត ការកម្សាន្ត និងមុខងារគ្រប់គ្រង់ប្រព័ន្ធម៉ាស៊ីនត្រជាក់ក្នុងរថយន្តជាដើម។ តាមការបញ្ជាក់ពី Mazda បានឲ្យដឹងថា EZ-60 SUV មានបំពាក់នូវប្រព័ន្ធបំពងសំឡេងដល់ទៅ 23 គ្រាប់ គាំទ្រនូវប្រព័ន្ធសំឡេង 7.1.4-channel Dolby Atmos audio system។

នៅឃ្លប់ខាងក្រោយរបស់ EZ-60 SUV អាចផ្ទុកទំងន់បានចំណុះ 350 លីត្រ និងអាចបានដល់ 2,036 លីត្រនៅពេលបត់កៅអីខាងក្រោយចុះ និងនៅក្បាលរថយន្តអាចដាក់អីវ៉ាន់បានចំណុះ 126 លីត្រផងដែរ។ All-new EZ-60 SUV សហការផលិតរវាង Mazda និង Changan ដោយតួរគ្រោងឆ្អឹងរបស់រថយន្តអគ្គិសនីស៊េរីថ្មីនេះប្រើប្រាស់នូវប្រព័ន្ធ EPA platform របស់ Changan ដែលត្រូវបានប្រើនៅលើម៉ូដែល Deepal S07។

Mazda EZ-60 SUV មានជម្រើស Powertrain ចំនួនពីរផ្សេងគ្នា ក្នុងនោះម៉ូដែល range-extended មានបំពាក់នូវម៉ាស៊ីន 1.5-Liter កំលាំង 72kW ប្រើជាម៉ាស៊ីនភ្លើងសម្រាប់សាកភ្លើងឲ្យកញ្ចប់ថ្មទំហំ 31.73 kWh ជាប្រភេទ lithium-iron-phosphate battery ខណៈប្រព័ន្ធដំណើរការបង្វិលកង់រថយន្តត្រូវពឹងលើម៉ូទ័រអគ្គិសនីកំលាំអ 190kW។ សម្រាប់កញ្ចប់ថ្មទំហំ 31.73kWh សាកភ្លើងពេញម្តងអាចជិះបានចម្ងាយ 160km។ យ៉ាងណាមិញសម្រាប់ម៉ូដែលប្រើថាមពលអគ្គិសនីសុទ្ធ (BEV) មិនទាន់មានព័ត៌មានពីលក្ខណៈសម្បត្តិនោះឡើយទេ។

 

ទៅលើប្រព័ន្ធសុវត្ថិភាពវិញ Mazda EZ-60 SUV ត្រូវបានក្រុមហ៊ុនបំពាក់នូវពោងសុវត្ថិភាពចំនួន 9 គ្រាប់ និងគាំទ្រនូវប្រព័ន្ធជំនួយការបើកបរកម្រិត L2-level driver assistance system ដែលភ្ជាប់ដំណើរការដោយប្រព័ន្ធសែនស័រកាមេរ៉ាកម្រិត HD ចំនួន 5 គ្រាប់, សែនស័រ millimetre-wave radars ចំនួន 5 គ្រាប់ និងសែនស័រ ultrasonic sensors ចំនួន 12 គ្រាប់ សម្រាប់មុខងារចាប់សញ្ញាកម្រិត 360-ដឺក្រេ។

សម្រាប់ប្រព័ន្ធការពារកញ្ចប់ថ្មវិញ ត្រូវបានអភិវឌ្ឍន៍ដោយក្រុមហ៊ុន CATL និង CALB ដែលរួមបញ្ចូលគ្នានូវស្រទាប់ការពាររហូតដល់ទៅ 8 ស្រទាប់ដែលផ្តល់នូវសុវត្ថិភាពខ្ពស់។ តាមការបញ្ជាក់ពី Changan-Mazda រថយន្តស៊េរីថ្មី EZ-60 SUV នេះ នឹងចេញវាយលុកទីផ្សារសកលដោយប្រើឈ្មោះថា CX-6e ដែលជាម៉ាកយីហោមួយដែលជួយបង្កើនការលក់របស់ Mazda បានយ៉ាងរឹងមាំនៅលើទីផ្សាររថយន្តអគ្គិសនីសកល៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
ឆ្នាំថ្មី ជំហានថ្មី! សាមសុង រៀបចំនូវព្រឹត្តិការណ៌ប្លែកភ្នែក! មហាគ្រួសារសាមសុងក្នុងកម្មវិធី “កូរ៉េថោន”

ឆ្នាំថ្មី ជំហានថ្មី! សាមសុង រៀបចំនូវព្រឹត្តិការណ៌ប្លែកភ្នែក! មហាគ្រួសារសាមសុងក្នុងកម្មវិធី “កូរ៉េថោន”

ដោយ ប៉េងលីន
Toyota Corolla ចេញថ្មីនៅលើទីផ្សារប្រទេសចិន មានកាប៊ីនខាងក្នុងធំទូលាយ ហើយមានភាពទំនើបខ្លាំង!

Toyota Corolla ចេញថ្មីនៅលើទីផ្សារប្រទេសចិន មានកាប៊ីនខាងក្នុងធំទូលាយ ហើយមានភាពទំនើបខ្លាំង!

ដោយ ប៉េងលីន
Toyota ចេញភីកអាប់ថ្មីនៅអឺរ៉ុប នៅបន្តប្រើឈ្មោះ Hilux ដដែល តែប្រើម៉ាស៊ីន Hybrid និងអគ្គិសនីសុទ្ធ!

Toyota ចេញភីកអាប់ថ្មីនៅអឺរ៉ុប នៅបន្តប្រើឈ្មោះ Hilux ដដែល តែប្រើម៉ាស៊ីន Hybrid និងអគ្គិសនីសុទ្ធ!

ដោយ ប៉េងលីន
ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា Air Cambodia បង្ហាញជាផ្លូវការណ៌ស្លាកឡូហ្កូថ្មីដែលបំផុសគំនិតពីរូបសត្វត្រយ៉ង

ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា Air Cambodia បង្ហាញជាផ្លូវការណ៌ស្លាកឡូហ្កូថ្មីដែលបំផុសគំនិតពីរូបសត្វត្រយ៉ង

ដោយ ប៉េងលីន
Nissan NX8 រថយន្ត Mid-Size SUV ដំបូងគេដែលគាំទ្រប្រព័ន្ធភ្លើងកម្លាំង 800V និងបច្ចេកវិទ្យាសាកភ្លើង 5C Ultra-Fast Charging

Nissan NX8 រថយន្ត Mid-Size SUV ដំបូងគេដែលគាំទ្រប្រព័ន្ធភ្លើងកម្លាំង 800V និងបច្ចេកវិទ្យាសាកភ្លើង 5C Ultra-Fast Charging

ដោយ ប៉េងលីន
BYD Sealion 8 2026 ឡានអគ្គិសនី PHEV SUV ខ្នាតធំ ត្រៀមចេញលក់នៅទីផ្សារអូស្ត្រាលីឆាប់ៗនេះហើយ

BYD Sealion 8 2026 ឡានអគ្គិសនី PHEV SUV ខ្នាតធំ ត្រៀមចេញលក់នៅទីផ្សារអូស្ត្រាលីឆាប់ៗនេះហើយ

ដោយ ប៉េងលីន