no-alternative title
no-alternative title

Apple Pay នឹងអាចដំណើរការនៅលើកម្មវិធី Browser ដូចជា Chrome, Edge និង Firefox សម្រាប់កំនែប្រែ iOS16 beta 4

កម្មវិធី Apple Pay អាចនឹងដំណើរការបានជាមួយនឹង Internet Brower ផ្សេងក្រៅពី Saferi ដូចជា Google Chrome, Microsoft Edge និង Mozilla Firefox ជាដើម នៅលើកំនែប្រែ iOS16 beta 4 នេះបើតាមការបង្ហោះខ្លឹមសារនៅលើគណនី Twitter របស់លោក Steve Moser មកពីបណ្តាញសារព័ត៌មាន MacRummor។ បើតាមរូបភាព Screenshot ដែលបង្ហាញនៅលើគណនី Tweet របស់លោក Moser បានបង្ហាញឲ្យឃើញពាក្យថា “Continue with Apple Pay” ដែលដំណើរការនៅលើ Page របស់កម្មវិធី Microsoft Edge។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

សូមបញ្ជាក់ថា Apple Pay ដែលជាសេវាកម្មកម្មវិធីទូទាត់សាច់ប្រាក់ឌីជីថលដ៏ពេញនិយម និងមានសុវត្ថិភាពខ្ពស់បំផុតនៅទីផ្សារមួយចំនួនក្នុងតំបន់អឺរ៉ុប គឺអាចដំណើរការតែជាមួយកម្មវិធី Saferi ដែលនៅលើផលិតផលរបស់ក្រុមហ៊ុន Apple ដែលដំណើរការដោយ iOS15 ឬទាបជាងហ្នឹង និងបានការពារសុវត្ថិភាពខ្ពស់មិនឲ្យអ្នកប្រាស់អចដំណើរការប្រើប្រាស់ជាមួយ Browser ផ្សេងបានឡើយនៅពេលដោយចង់ធ្វើការទូទាត់ប្រាក់នៅពេលធ្វើការទិញទំនិញអនឡាញ។

 

ទោះជាយ៉ាងណាលោក Moser មិនបានបង្ហាញទាក់ទងនឹង Apple Pay ដំណើរការនៅលើកម្មវិធី Firefox នោះទេ ប៉ុន្តែ គេបានកត់សំគាល់ឃើញថា ការបង្ហោះនៅលើបណ្តាញ Reddit កាលពីដើមខែនេះដែលបានបង្ហាញពីជម្រើសក្នុងការបង់ប្រាក់ជាមួយ Apple Pay នៅក្នុង iOS 16 beta 2 ដែលដំណើរការនៅលើ Firefox។  រីអ្នកប្រើប្រាស់ម្នាក់ទៀតបានប្រើឧបករណ៍ដែលដំណើរការដោយ iOS 16 beta 3 និយាយថា ពួកគេមានជម្រើសក្នុងការបង់ប្រាក់ជាមួយ Apple Pay នៅលើ Firefox ផងដែរ។ 

 

យើងមិនប្រាកដថា តើ Apple ចាប់ផ្តើមពង្រីកការប្រើប្រាស់កម្មវិធី Apple Pay ឲ្យគាំទ្រដំណើរការនៅលើ Internet browser ផ្សេងក្រៅពី Saferi របស់ខ្លួន ដែរ ឬអត់ទេ។ ព្រោះថា មិនទាន់មានការជូនដំណឹងណាមួយពីក្រុមហ៊ុន Apple នៅឡើយទេសម្រាប់ការវិវត្តន៍ថ្មីនៃការប្រើប្រាស់ Apple Pay។ ប៉ុន្តែការផ្លាស់ប្តូរចិត្តរបស់ Apple នៅលើការប្រើប្រាស់ផលិតផល iOS ប្រហែលជាទាក់ទងទៅនឹងផែនការរបស់សហភាពអឺរ៉ុបក្នុងការបង្ក្រាបការអនុវត្តប្រឆាំងនឹងការប្រកួតប្រជែងក្នុងទីផ្សារបច្ចេកវិទ្យាដ៏ធំរបស់សកលលោក។ ដោយច្បាប់ទីផ្សារឌីជីថល ឬ Digital Markets ត្រូវបានកំណត់ឱ្យចូលជាធរមាននៅនិទាឃរដូវក្នុងឆ្នាំ 2023 ហើយច្បាប់ថ្មីនេះ នឹងកំនត់ឲ្យធ្វើការកែប្រែច្បាស់ចំនួនលើក្រុមហ៊ុនធំៗដូចជា Apple, Meta និង Google ជាដើម ដើម្បីធ្វើការលើកកម្ពស់ការប្រកួតប្រជែងដល់ក្រុមហ៊ុនបច្ចេកវិទ្យាដែលទើបបង្កើតថ្មីៗ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Samsung Galaxy Z Series ទូរសព្ទអេក្រង់បត់ទំហំស្តើង ស្រាលជាងគេ មានវត្តមានលើទីផ្សារកម្ពុជា និងបើកឱ្យ Pre-Order ជាមួយកាដូថែមជូនយ៉ាងច្រើន!

Samsung Galaxy Z Series ទូរសព្ទអេក្រង់បត់ទំហំស្តើង ស្រាលជាងគេ មានវត្តមានលើទីផ្សារកម្ពុជា និងបើកឱ្យ Pre-Order ជាមួយកាដូថែមជូនយ៉ាងច្រើន!

ដោយ ប៉េងលីន
ឡានអគ្គិសនីថ្មីនេះ តម្លៃតែជាង 1 ម៉ឺនដុល្លារស្តើងទេ អេមណាស់អាចបើកបរបានចម្ងាយដល់ទៅ 2,100km

ឡានអគ្គិសនីថ្មីនេះ តម្លៃតែជាង 1 ម៉ឺនដុល្លារស្តើងទេ អេមណាស់អាចបើកបរបានចម្ងាយដល់ទៅ 2,100km

ដោយ ប៉េងលីន
ឡានអគ្គីសនី MG4 EV បង្ហាញខ្លួនជាមួយជម្រើសពណ៌ស្វាយស្អាតមែនទែន

ឡានអគ្គីសនី MG4 EV បង្ហាញខ្លួនជាមួយជម្រើសពណ៌ស្វាយស្អាតមែនទែន

ដោយ ប៉េងលីន
Galaxy Z Fold7 និង Z Flip7 ម៉ូឌែលថ្មីជាមួយរូបរាងស្តើង ស្រាល ធន់ជាងមុន បានធ្វើឱ្យកក្រើកក្នុងព្រឹត្តិការណ៍ ដាក់សម្ពោធជាផ្លូវការ!

Galaxy Z Fold7 និង Z Flip7 ម៉ូឌែលថ្មីជាមួយរូបរាងស្តើង ស្រាល ធន់ជាងមុន បានធ្វើឱ្យកក្រើកក្នុងព្រឹត្តិការណ៍ ដាក់សម្ពោធជាផ្លូវការ!

ដោយ ប៉េងលីន
ឡានអគ្គិសនី Onvo L90 កៅអី 3 ជួកម្លាំង 590 សេះ ដាក់លក់មុនហើយមានតម្លៃតែជាង 2 ម៉ឺនដុល្លារទេ

ឡានអគ្គិសនី Onvo L90 កៅអី 3 ជួកម្លាំង 590 សេះ ដាក់លក់មុនហើយមានតម្លៃតែជាង 2 ម៉ឺនដុល្លារទេ

ដោយ ប៉េងលីន
Honor Magic V5 នឹងប្រជែងជាមួយ Galaxy Z Fold 7 នៅលើទីផ្សារសកលឆាប់ៗនេះហើយ

Honor Magic V5 នឹងប្រជែងជាមួយ Galaxy Z Fold 7 នៅលើទីផ្សារសកលឆាប់ៗនេះហើយ

ដោយ ប៉េងលីន