no-alternative title
no-alternative title
no-alternative title
no-alternative title

iQOO TWS Air Gaming Earbuds ថ្មកាន់បាន 25 ម៉ោងបានប្រកាសចេញជាមួយតម្លៃខ្ទង់ $28

កាលពីម្សិលមិញក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ vivo គឺ iQOO មិនត្រឹមតមានបានប្រកាសចេញស្មាតហ្វូន iQOO Neo 7 ប៉ុណ្ណោះទេ ក្នុងនោះក៏បានប្រកាសចេញកាសស៊េរីថ្មី iQOO TWS Air Gaming Earbuds ផងដែរ។ កាសស៊េរីថ្មីនេះ មានការរចនាឡើងបានយ៉ាងស្រស់ស្អាតជាមួយសំណាញ់ខាងទប់ធូលីខាងក្នុងគ្រាប់កាស និងផ្ទៃខាងក្នុងនៃប្រអប់កាសពណ៌លឿង និងផ្នែកខាងក្រៅមានពណ៌ខ្មៅរលោង។

iQOO TWS Air Gaming Earbuds បានបំពាក់នូវ 14.2nm bio-carbon fiber moving coil composite diaphragm drivers និង high-magnet NdFeB magnetic circuit system produce high-quality audio ដែលផ្តល់នូវកម្រិតសំឡេងលឺច្បាស់ បុកធ្ងន់ពិរោះ និងកាត់បន្ថយសំឡេងរំខានផងដែរ។ កាសស៊េរីថ្មីនេះ ក៏មានបច្ចេកវិទ្យាការពារទឹកកម្រិត IP54 ផងដែរ។ iQOO Air Gaming Earbuds នេះក៏បំពាក់បច្ចេកវិទ្យា Golden Ear Acoustics Lab Tuning របស់ vivo រួមនឹង DeepX 2.0 Stereo Effect ដែលជួយឲ្យសំឡេងបាសបុកធ្ងន់ណែនសល្អ។

រូបភាពពាណិជ្ជកម្ម
no-alternative title

នៅលើគ្រាប់កាសមានរន្ធម៉ិចសំឡេងដើម្បីជំនួយដល់ការកាត់បន្ថយសំឡេងរំខានពីខាងក្រៅនៅអំឡុងសន្ទនាទូរស័ព្ទដោយប្រើបច្ចេកវិទ្យា AI Call Noise Cancellation។ កាសស៊េរីថ្មីនេះមានមកជាមួយបច្ចេកវិទ្យា Bluetooth 5.2 ហើយនិងមានកម្រិតកាត់បន្ថយភាពរអាក់រអួលកម្រិត 94ms Latency gaming mode ផងដែរ។ សម្រាប់ថ្មវិញ ដោយនៅលើ គ្រាប់កាសម្ខាងៗមានថ្មទំហំ 29mAh សាកមួយពេញកាលប្រើបាន 4.8 ម៉ោង ហើយនៅក្នុងប្រអប់មានភ្ជាប់ថ្មទំហំ 430mAh ដែលផ្តល់ថាមពលឲ្យគ្រាប់កាសអាចប្រើបាន 25 ម៉ោង។ ហើយនៅលើប្រអប់កាស គឺប្រើរន្ធសាកថ្មប្រភេទ USB-C ដែលសាកថ្មមួយពេញម្តងចំនាយពេល 140 នាទី ហើយការសាកថ្មឲ្យគ្រាប់កាសប្រើពេល 60 នាទី និងសាកនៅប្រអប់ 10 នាទីអាចបន្តកាសកម្សាន្តបាន 1.5 ម៉ោង។

សម្រាប់តម្លៃវិញ iQOO Air Gaming Earbuds បានប្រកាសចេញលក់នៅក្នុងប្រទេសចិនជាមួយតម្លៃខ្ទង់ $28 ប៉ុណ្ណោះ ហើយនិងចាប់ផ្តើមចេញលក់ផ្លូវការណ៍នៅថ្ងៃទី 31 ខែតុលា ឆ្នាំ 2022៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍