no-alternative title
no-alternative title

HMD Global ប្រកាសតែងតាំងលោក Jean-Francois Baril អោយធ្វើជានាយកប្រតិបត្តិថ្មីបន្ទាប់ពីការចាកចេញរបស់លោក Florian Seiche

នៅទីបំផុត ក្រុមហ៊ុនបច្ចេកវិទ្យា HMD Global បានប្រកាសតែងតាំងនាយកប្រតិបត្តិថ្មីរបស់ខ្លួនហើយបន្ទាប់ពីលោក Florian Seiche បានប្រកាសអំពីការចាកចេញរបស់ខ្លួនពីក្រុមហ៊ុននេះ។ បើតាមព័ត៌មានចេញផ្សាយនេះ គឺបានបញ្ជាក់ថា លោកFlorian Seiche បានប្រកាសអំពីការចាកចេញជានាយកប្រិតបត្តិរបស់ក្រុមហ៊ុនបច្ចេកវិទ្យាហ្វាំងឡង់នេះ កាលពីប៉ុន្មានសប្តាហ៍មុននេះ។ សូមជំរាបថា ក្រោមការដឹកនាំរបស់លោក Florian Seiche គឺបានធ្វើអោយម៉ាកយីហោ Nokia បានចាប់ផ្តើមមានទីផ្សារវិញនៅលើពិភពលោក។ 

ជាមួយនិងវត្តមានស្មាតហ្វូន Nokia នៅក្នុងអំឡុងពេលដែលគ្រប់គ្រងដោយអតីតនាយកប្រតិបត្តិរូបនេះ ក្រុមហ៊ុន HMD Global បានប្រកាសបង្ហាញនូវស្មាតហ្វូន Android ជាច្រើននៅលើទីផ្សារនៅក្នុងរយៈពេលប៉ុន្មានឆ្នាំនេះផងដែរ។ នៅក្នុងពេលនេះ គេនៅមិនទាន់មានការបញ្ជាក់ជាផ្លូវការនៅឡើយទេ។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

ថ្មីនេះ លោក Jean-Francois Baril ត្រូវបានតែងតាំងជានាយកប្រតិបត្តិថ្មីរបស់ក្រុមហ៊ុននេះ។ លោក Baril គឺជាសហស្ថាបនិករបស់ក្រុមហ៊ុននេះ ហើយជាផ្នែកមួយរបស់ក្រុមហ៊ុននេះចាប់តាំងពីដំបូងមកម្លេះ។Jean-Francois Baril ធ្លាប់បានធ្វើការនៅក្នុងតំណែងជា Chairman នៃក្រុមប្រឹក្សាភិបាលនេះ។ ហើយបើមើលនៅក្នុង  LinkedIn profile របស់លោកនោះ នៅពេលនេះ លោកបានបន្ថែមនូវតួនាទីជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន HMD Global ដែលជាការទទួលខុសត្រូវថ្មីបន្ថែមទៀតរបស់គាត់។ លោក  Baril នឹងដឹកនាំបន្តពីលោក Florian Seiche។ គួរបញ្ជាក់ផងដែរថា លោក Florian Seiche បានដឹកនាំក្រុមហ៊ុន HMD Global រយៈពេល 6 ឆ្នាំ ហើយ។ មកដល់ពេលនេះ គេនៅមិនទាន់ដឹងអំពីព័ត៌មាននៃការចាកចេញរបស់លោកពីក្រុមហ៊ុននេះទេ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Galaxy Z Fold7 និង Z Flip7 ម៉ូឌែលថ្មីជាមួយរូបរាងស្តើង ស្រាល ធន់ជាងមុន បានធ្វើឱ្យកក្រើកក្នុងព្រឹត្តិការណ៍ ដាក់សម្ពោធជាផ្លូវការ!

Galaxy Z Fold7 និង Z Flip7 ម៉ូឌែលថ្មីជាមួយរូបរាងស្តើង ស្រាល ធន់ជាងមុន បានធ្វើឱ្យកក្រើកក្នុងព្រឹត្តិការណ៍ ដាក់សម្ពោធជាផ្លូវការ!

ដោយ ប៉េងលីន
ឡានអគ្គិសនីថ្មីនេះ តម្លៃតែជាង 1 ម៉ឺនដុល្លារស្តើងទេ អេមណាស់អាចបើកបរបានចម្ងាយដល់ទៅ 2,100km

ឡានអគ្គិសនីថ្មីនេះ តម្លៃតែជាង 1 ម៉ឺនដុល្លារស្តើងទេ អេមណាស់អាចបើកបរបានចម្ងាយដល់ទៅ 2,100km

ដោយ ប៉េងលីន
Hyundai ចាប់ដៃជាមួយចិនចេញ SUV អគ្គិសនីថ្មី សាកភ្លើងម្តងជិះបាន 700km តម្លៃមិនដល់ 2 ម៉ឺនដុល្លារទេ!

Hyundai ចាប់ដៃជាមួយចិនចេញ SUV អគ្គិសនីថ្មី សាកភ្លើងម្តងជិះបាន 700km តម្លៃមិនដល់ 2 ម៉ឺនដុល្លារទេ!

ដោយ ប៉េងលីន
ឡានអគ្គិសនី Onvo L90 កៅអី 3 ជួកម្លាំង 590 សេះ ដាក់លក់មុនហើយមានតម្លៃតែជាង 2 ម៉ឺនដុល្លារទេ

ឡានអគ្គិសនី Onvo L90 កៅអី 3 ជួកម្លាំង 590 សេះ ដាក់លក់មុនហើយមានតម្លៃតែជាង 2 ម៉ឺនដុល្លារទេ

ដោយ ប៉េងលីន
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ

OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ

ដោយ ប៉េងលីន
Mazda EZ-60 SUV គ្រោងនឹងនាំចេញទីផ្សារអឺរ៉ុប បន្ទាប់ពីការកក់មុននៅចិនចំនួនជាង 3 ម៉ឺនគ្រឿង

Mazda EZ-60 SUV គ្រោងនឹងនាំចេញទីផ្សារអឺរ៉ុប បន្ទាប់ពីការកក់មុននៅចិនចំនួនជាង 3 ម៉ឺនគ្រឿង

ដោយ ប៉េងលីន