ស្មាតហ្វូនស៊េរីថ្មី realme 10 Pro Series ចេញលក់នៅលើទីផ្សារចិននៅថ្ងៃនេះហើយ

កាលពីប៉ុន្មានថ្ងៃមុននេះ ក្រុមហ៊ុន realme បានប្រកាសសម្ពោធជាផ្លូវការនូវស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួនម៉ូដែល realme 10 Series នៅក្នុងប្រទេសចិន ដែលស្មាតហ្វូននេះមាន 2 ម៉ូដែលគឺ Realme 10 Pro និង Realme 10 Pro+។ នៅថ្ងៃនេះស្មាតហ្វូនទាំងពីរនេះ ត្រូវបានក្រុមហ៊ុនដាក់លក់ជាផ្លូវការណ៌នៅលើផ្សារចិនហើយ។ បើតាមការញ្ជាក់របស់ប្រភពខាងលើនេះបានអោយដឹងថា Realme 10 Pro និង Pro+ ចេញលក់នៅលើទីផ្សារនេះជាមួយតម្លៃចាប់ពី 1,599 យ៉ន់ ដែលស្មើរនឹង $224។

រូបភាពពាណិជ្ជកម្ម
no-alternative title

ស្មាតហ្វូន realme 10 Pro+ ដែលមានទំហំ 8GB-128GB មានតម្លៃ 1,699 យ៉ន់ ($238) ខណៈដែលទំហំ 8GB-256GB មានតម្លៃ 1,999 យ៉ន់ ($280)។ ចំពោះស្មាតហ្វូនដែលមានទំហំ 12GB-256GB គឺមានតម្លៃ 2,299 យ៉ន់ ($322)។ ក្រឡេកមកមើលស្មាតហ្វូនទំហំ 8GB-256GB របស់ម៉ូដែល Realme 10 Pro វិញ មានតម្លៃ 1,599 យ៉ន់ ($224) ខណៈដែលទំហំ 12GB-256GB មានតម្លៃ 1,899 យ៉ន់ ($265)។

ក្រឡេកមកមើលលក្ខណៈសម្បត្តិទូទៅរបស់ស្មាតហ្វូនទាំងពីរនេះ។ realme 10 Pro ត្រូវបានក្រុមហ៊ុនបំពាក់នូវអេក្រង់ទំហំ 6.7-អ៊ីងប្រភេទ LCD display កម្រិត Full HD+ ល្បឿន 120Hz refresh rate ខណៈដែលម៉ូដែល Pro+ ក៏មានអេក្រង់ទមហំ 6.7-អ៊ីងប៉ុន្តែប្រើកញ្ចក់ AMOLED បង្ហាញចេញបានកម្រិត Full HD+ និងមានល្បឿន 120Hz refresh rate ដូចគ្នា។ អេក្រង់ស្មាតហ្វូននេះមានការគាំទ្រ HDR10+ និងមានទំហំ 93.64% ធៀបនឹងតួខ្លួន។ និយាយពីកម្លាំងម៉ាស៊ីន ស្មាតហ្វូន Pro ប្រើប្រាស់នូវបន្ទះឈីប Qualcomm Snapdragon 695 ខណៈដែល Pro+ ដំណើរការនៅលើបន្ទះឈីប MediaTek  Dimensity 1080។ ស្មាតហ្វូនទាំងពីរនេះ នឹងមានរ៉េមទំហំ 12GB និងមានអង្គចងចាំទំហំ 256GB។

និយាយពីការថតរូបវិញម៉ូដែល Pro គឺមានកាមេរ៉ាពីរគ្រាប់ទំហំ 108MP និងគ្រាប់ទីពីរមានទំហំ 2MP។ សម្រាប់ម៉ូដែល Pro+ គឺមានកាមេរ៉ា 3 គ្រាប់ ដោយកាមេរ៉ាគោលមានទំហំ 108MP និងគ្រាប់ទីពីរមានទំហំ 8MP ultra-wide ខណៈដែលគ្រាប់ទីបីមានទំហំ 2MP។ ស្មាតហ្វូនទាំងពីនេះ មានកាមេរ៉ាមុខទំហំ 16-Megapixel។ ស្មាតហ្វូនទាំងពីរនេះរត់នៅលើ Android 13 និងមានការផ្អែកនៅលើស្បែកកម្មវិធី Realme UI 4.0 ចេញពីប្រអប់តែម្តង។ ស្មាតហ្វូនទាំងពីរនេះមានថ្មទំហំ 5,000mAh និងមានកម្លាំងសាក 33W fast charging ខណៈដែល Pro+ មានកម្លាំងសាក 67W fast charging។

 

ព័ត៌មានពាណិជ្ជកម្ម