no-alternative title
no-alternative title
no-alternative title
no-alternative title

Reno 9 Pro+ បង្ហាញខ្លួនហើយមានអេក្រង់ OLED-120Hz និងកាមេរ៉ា 50MP- OIS ហើយនិងបន្ទះឈីប with Snapdragon 8+ Gen 1

នៅថ្ងៃនេះ OPPO Reno 9 Pro+ ត្រូវបានប្រកាសសម្ពោធជាផ្លូវការណ៌នៅក្នុងប្រទេសចិនហើយ។ ស្មាតហ្វូននេះ បានបង្ហាញខ្លួនជាមួយនិងសមាជិកពីរទៀតគឺ Reno 9 និង Reno 9 Pro ដែលប្រើប្រាស់នូវបន្ទះឈីប Snapdragon 778G និង Dimensity 8100 ខណៈដែលស្មាតហ្វូន Reno 9 Pro+ គឺប្រើប្រាស់បន្ទះឈីប Snapdragon 8 Plus Gen 1 ហើយស្មាតហ្វូននេះ ក៏ម៉ូដែលដំបូងបំផុតនៃត្រកូល Reno-series ផងដែរ ដែលត្រូវបានក្រុមហ៊ុនដាក់អោយប្រើប្រាស់នូវមុខងារទប់លំនឹង Optical Image Stabilization (OIS)។ ខាងក្រោមនេះគឺជាលក្ខណៈសម្បត្តិរបស់ Reno 9 Pro+។

OPPO Reno 9 Pro+ មានអេក្រង់ទំហំ 6.7-អ៊ីងប្រភេទកញ្ចក់ AMOLED display បង្ហាញចេញបានកម្រិត Full HD+ និងមានល្បឿន 120Hz refresh rate ហើយនិងមានកម្រិតនៃការឆ្លើយតប 240Hz touch sampling rate ព្រមទាំងមានការគាំទ្រដោយកម្រិត2160Hz PWM dimming ថែមទៀត។ អេក្រង់នេះ គឺប្រភេទអេក្រង់កោង និងមានរន្ធនៅចំកណ្តាលអេក្រង់ ដូចគ្នាជាមួយនិងអេក្រង់របស់ស្មាតហ្វូន Reno 9 និង Reno 9 Pro អញ្ចឹងដែរ។

រូបភាពពាណិជ្ជកម្ម
no-alternative title

 

ស្មាតហ្វូន Reno 9 Pro+ មានកាមេរ៉ាមុខទំហំ 32-Megapixel (Sony IMX709) និងមានមុខងារ Autofocus ថែមទៀតផង។ សម្រាប់កាមេរ៉ាក្រោយរបស់ស្មាតហ្វូននេះ គឺមាន 3 គ្រាប់ ដោយកាមេរ៉ាគោលគឺមានទំហំ 50-Megapixel (OIS) (Sony IMX890) និងគ្រាប់ទីពីរមានទំហំ 8-Megapixel ultra-wide ខណៈដែលគ្រាប់ទីបីមានទំហំ 2-Megapixel mono។ នៅក្បែរកាមេរ៉ានេះក៏មាន LED flash មួយគ្រាប់ផងដែរ។ ស្មាតហ្វូន Reno 9 Pro+ ត្រូវបានក្រុមហ៊ុនតម្លើងមកជាមួយនូវបន្ទះឈីប MariSilicon សម្រាប់ជាជំនួយដល់លារផលិតរូបភាពអោយបានកាន់តែច្បាស់ និងអាចបន្ថែមពន្លឺនៅពេលដែលថត low-light ថែមទៀតផង។ ស្មាតហ្វូននេះអាចផលិតវីដេអូវបានកម្រិត 4K@60fps។

Reno 9 Pro+ បំពាក់នូវបន្ទះឈីប Snapdragon 8 Plus Gen 1 រត់បានល្បឿន 2.99GHz និងមានរ៉េម 16GB LPDDR5x ហើយនិងមានអង្គចង់ចាំទំហំ 512GB UFS 3.1។ Pro+ មានថ្មទំហំ 4,700mAh គាំទ្រដោយកម្លាំងសាក 80W wired charging និង 50W wireless charging។ ស្មាតហ្វូន Reno 9 Pro+ ដំណើរការនៅលើ Android 13 ផ្អែកនៅលើ ColorOS 13។ ស្មាតហ្វូននេះមាន Dual SIM, 5G, Wi-Fi 802.11ax, Bluetooth 5.2, dual-frequency GPS, NFC, IR blaster, dual stereo speakers និង USB-C port។

Reno 9 Pro+ ចេញលក់នៅលើទីផ្សារប្រទេសេចិន ជាមួយនិងជម្រើសពីទំហំ គឺ 16GB+256GB មានតម្លៃ 3,999 Yuan (~$559) ខណៈដែល 16GB+512GB មានតម្លៃ 4,399 Yuan (~$615)។ ស្មាតហ្វូននេះមាន 3 ពណ៌ គឺពណ៌មាស និងបៃតង ហើយនិងពណ៌ខ្មៅ ហើយនិងចេញលក់ជាផ្លូវការនៅប្រទេសេចិននាថ្ងៃទី 2 ខែធ្នូខាងមុខនេះ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Geely ចេញឡានអគ្គិសនីថ្មី មានតម្លៃជាង 1 ម៉ឺនដុល្លារ អាចរត់បានចម្ងាយ 2,100km

Geely ចេញឡានអគ្គិសនីថ្មី មានតម្លៃជាង 1 ម៉ឺនដុល្លារ អាចរត់បានចម្ងាយ 2,100km

ដោយ ប៉េងលីន
ឡានអគ្គិសនី Nissan តម្លៃជាង 1 ម៉ឺនដុល្លារនេះ ត្រៀមនាំចេញមកកាន់អាស៊ានឆ្នាំ 2026 ខាងមុខនេះហើយ

ឡានអគ្គិសនី Nissan តម្លៃជាង 1 ម៉ឺនដុល្លារនេះ ត្រៀមនាំចេញមកកាន់អាស៊ានឆ្នាំ 2026 ខាងមុខនេះហើយ

ដោយ ប៉េងលីន
Samsung Galaxy Z Series ទូរសព្ទអេក្រង់បត់ទំហំស្តើង ស្រាលជាងគេ មានវត្តមានលើទីផ្សារកម្ពុជា និងបើកឱ្យ Pre-Order ជាមួយកាដូថែមជូនយ៉ាងច្រើន!

Samsung Galaxy Z Series ទូរសព្ទអេក្រង់បត់ទំហំស្តើង ស្រាលជាងគេ មានវត្តមានលើទីផ្សារកម្ពុជា និងបើកឱ្យ Pre-Order ជាមួយកាដូថែមជូនយ៉ាងច្រើន!

ដោយ ប៉េងលីន
Toyota ប្រកាសចេញឡានអគ្គិសនីថ្មីមួយទៀត មានតម្លៃខ្ទង់ 3 ម៉ឺនដុល្លារប៉ុណ្ណោះ

Toyota ប្រកាសចេញឡានអគ្គិសនីថ្មីមួយទៀត មានតម្លៃខ្ទង់ 3 ម៉ឺនដុល្លារប៉ុណ្ណោះ

ដោយ ប៉េងលីន
 ឡានអគ្គីសនី Nio ម៉ូដែលថ្មី កម្លាំង 440 kW (590 សេះ) ដាក់លក់ឆាប់ៗនេះ តម្លៃជាង 4 ម៉ឺនដលា្លរ

ឡានអគ្គីសនី Nio ម៉ូដែលថ្មី កម្លាំង 440 kW (590 សេះ) ដាក់លក់ឆាប់ៗនេះ តម្លៃជាង 4 ម៉ឺនដលា្លរ

ដោយ ប៉េងលីន
លោក Lei Jun ស្ថាបនិកក្រុមហ៊ុន Xiaomi ប្រគល់ឡាន Xiaomi YU7 ជូនអតិថិជនដំបូងជានិមិត្តរូប

លោក Lei Jun ស្ថាបនិកក្រុមហ៊ុន Xiaomi ប្រគល់ឡាន Xiaomi YU7 ជូនអតិថិជនដំបូងជានិមិត្តរូប

ដោយ ប៉េងលីន