no-alternative title
no-alternative title

OPPO Find X6 Pro នឹងប្រើប្រាស់សិនស័រ Sony IMX 989 1-អីង និងមានមុខងារ OIS ថែមទៀតផង

កាលពីដើមខែនេះ មានរបាយការណ៌ថ្មីមួយ បានទម្លាយចេញនូវព័ត៌មាន និងលក្ខណៈសម្បត្តិមួយចំនួន របស់ស្មាតហ្វូនស៊េរីថ្មី OPPO Find X6 Pro ខណៈដែលព័ត៌មានកាលបរិច្ឆេតនៃការប្រកាសចេញនូវស្មាតហ្វូនថ្មីនេះ នៅមិនទាន់មានការបញ្ជាក់ច្បាស់នៅឡើយទេ ប៉ុន្តែបើផ្អែកទៅលើព័ត៌មានដែលបានបែកធ្លាយនាពេលកន្លងមកនោះ អាចនឹងមានការបង្ហាញចេញឆាប់ៗនេះហើយ។ យោងតាមការទម្លាយចេញ DCS ក៏បានបង្ហាញពីកាមេរ៉ារបស់ស្មាតហ្វូនរបស់ Find X6 Pro នេះផងដែរ។ 

បើតាមអ្នកទម្លាយរបស់អ្នកទម្លាយរូបនេះ គឺបានបង្ហាញថា ស្មាតហ្វូនថ្មីនេះ គឺនឹងមានការប្រើប្រាស់សិនស័រ Sony IMX 989 1-អ៊ីង និងប្រើប្រាស់កាមេរ៉ាកម្រិត 7P និងមានការទ្រទ្រង់ជាមួយនិងមុខងារទប់លំនឹង OIS ថែមទៀតផង។ សម្រាប់គ្រាប់ទីពីរគឺប្រើប្រាស់នូវសិនស័រ Sony IMX890 Sensor ជាប្រភេទ Ultra-Wide module ខណៈដែលគ្រាប់ទីបីប្រើប្រាស់នូវសិនស័រ Sony IMX890 ហ៊្សូមបាន 2.7x optical zoom និងមុខងារទប់លំនឹង OIS ដូចកាមេរ៉ាគោលដែរ។ បន្ថែមពីនេះ ក្រុមហ៊ុន OPPO ក៏មានបន្ថែមមុខងារ in-depth mapping និងមុខងារ ToF (time of flight) Sensor ផងដែរ។

រូបភាពពាណិជ្ជកម្ម
no-alternative title

 

គួរបញ្ជាក់ថា បើតាមការបែកធ្លាយនាពេលកន្លងមក ក៏ធ្លាប់មានការបញ្ជាក់ថា ស្មាតហ្វូន OPPO Find X6 Pro នឹងមានអេក្រង់ទំហំ 6.7-អ៊ីង ប្រើប្រាស់នូវកញ្ចក់ E6 OLED បង្ហាញចេញបានកម្រិត 2K ល្បឿន 120Hz refresh rate។ ស្មាតហ្វូនជំនាន់ថ្មី នឹងមានកាមេរ៉ាមុខទំហំ 32-Megapixel ខណៈដែលកាមេរ៉ាក្រោយមានចំនួន 3 គ្រាប់ ដោយកាមេរ៉ាមុខមានទំហំ 50-Megapixel resolutions។ 

OPPO Find X6 Pro ត្រូវបានគេទម្លាយថា នឹងមានការបំបាក់នូវបន្ទះឈីប Qualcomm Snapdragon 8 Gen 2 ខណៈដែលព័ត៌មានចុងក្រោយបានបញ្ជាក់ថា ស្មាតហ្វូននេះក៏នឹងមានម៉ូដែលបន្ទះឈីប Dimensity 9200។ ស្មាតហ្វូននេះ នឹងមានរ៉េមទំហំ 8GB ឬ 12GB និងមេម៉ូរីទំហំ 128GB, 256GB ឬ 512GB។ ស្មាតហ្វូនថ្មីនេះ រត់នៅលើ Android 13 ផ្អែកលើស្បែកកម្មវិធី ColorOS 13។ សម្រាប់ថាមពលវិញ OPPO Find X6 Pro នឹងមានថ្មទំហំ 5,000mAh និងមាមកម្លាំងសាក 100W fast charging និង 50W wireless charging។ 

 

ព័ត៌មានពាណិជ្ជកម្ម