no-alternative title
no-alternative title
no-alternative title
no-alternative title

បែកធ្លាយរូបភាពថ្មីបង្ហាញថា ស្មាតហ្វូនអេក្រង់បត់បាន Huawei Pocket 2 នឹងមានពណ៌ស្រស់ស្អាតជាច្រើន

Huawei Pocket 2 ដែលជាស្មាតហ្វូនអក្រង់បត់បានជំនាន់ថ្មី ត្រូវបានគេទម្លាយរូបភាពថ្មីនៅលើអនឡាញជាមួយនឹងពណ៌ថ្មីនឹងមានភាពស្រស់ស្អាតជាច្រើន។ ផ្អែកទៅលើការទម្លាយខាងលើនេះ មានការសន្និដ្ឋានថា ក្រុមហ៊ុនច្ចេកវិទ្យាយក្សចិនមួយនេះ នឹងផ្តល់នូវភាពទាក់ទាញកាន់តែអស្ចារ្យសម្រាប់ស្មាតហ្វូនអេក្រង់បត់បានថ្មីនេះ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ថ្មីៗនេះ យោងតាមអ្នកទម្លាយ @FixedFocus ក៏បានទម្លាយនូវរូបភាពថ្មីរបស់ស្មាតហ្វូននេះ នៅលើបណ្តាញ Weibo ដែលមានការបង្ហាញនូវពណ៌ថ្មីៗខុសៗគ្នារបស់ស្មាតហ្វូន Huawei Pocket 2។ នៅក្នុងបញ្ជីខាងលើនេះ គឺមានពណ៌ Dark Purple និង Rococo White ហើយនឹងមានពណ៌ខ្មៅថែមទៀតផង។ ខុសប្លែកពីពណ៌សនោះ ស្មាតហ្វូន Dark Purple និង  Black នេះ គឺមានការប្រើប្រាស់នូវ texture ស្រដៀងគ្នាទៅនឹងស្មាតហ្វូនជំនាន់មុន Pocket S ផងដែរ។ 

ទន្ទឹមនឹងនេះផងដែរថា សម្រាប់ពណ៌ Rococo White នេះ គឺមាន pattern ដែលមានភាពលម្អិតកាន់តែទាក់ទាញបំផុត។ ផ្នែកខាងក្រោយរបស់ស្មាតហ្វូននេះ គឺមានកាមេរ៉ាធំចំនួន 2 គ្រាប់ និងមានភ្លើង LED Flash ថែមទៀតផង។ សូមជំរាបថា នៅមុននេះបន្តិច អ្នកទម្លាយរូបនេះ បានសួរទៅកាន់អ្នកលេងអ៊ីនធឺណិតនេះ អោយធ្វើការវាយតម្លៃទៅលើការឌីស្សាញនៃស្មាតហ្វូននេះ និងពណ៌ដែលពួកគេពេញចិត្ត។ មនុស្សជាច្រើនបានជ្រើសរើសនូវពណ៌ Rococo White version សម្រាប់ស្មាតហ្វូន Pocket ជំនាន់ថ្មីនេះ។ 

 

គួរបញ្ជាក់ថា កន្លងមក ក្រុមហ៊ុន Huawei ក៏បង្ហាញនូវស្មាតហ្វូន Pocket S នេះជាមួយនឹងពណ៌មួយចំនួនផងដែរ ដោយស្មាតហ្វូនអេក្រង់បត់បាន Pocket S មានពណ៌ជាច្រើន។ រហូតមកទល់ពេលនេះ ក្រុមហ៊ុន Huawei មិនទាន់ប្រកាសអំពីព័ត៌មានលម្អិតនៃផលិតផលថ្មីរបស់ខ្លួននោះទេ ខណៈដែលអ្នកគាំទ្រជាច្រើនរបស់ Huawei បានកំពុងតែរង់ចាំវត្តមាននៃការបង្ហាញនូវស្មាតហ្វូន Huawei Pocket 2 និង Huawei P70៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម