no-alternative title
no-alternative title

Samsung Galaxy Fit 3 បំពាក់នូវអេក្រង់ OLED ទំហំ 1.57-អ៊ីង នឹងអាចប្រើប្រាស់បានដល់ទៅ 13 ថ្ងៃ

ថ្មីៗនេះ ក្រុមហ៊ុន Samsung បានបង្ហាញនូវស្មាតវ៉ច Galaxy Fit 3 ដែលជាជំនាន់ថ្មីរបស់ស្មាតវ៉ច Galaxy Fit 2 ដែលបានប្រកាសជាផ្លូវការកាលពីឆ្នាំ 2020 កន្លងទៅនេះ។ ស្មាតវ៉ចថ្មីរបស់ក្រុមហ៊ុន Samsung មួយនេះ គឺមានអេក្រង់ធំជាងមុន និងថាមពលថ្មធំជាងមុនហើយនឹងអាចប្រើប្រាស់បានដល់ទៅ 13 ថ្ងៃ។ ខាងក្រោមនេះ គឺជាលក្ខណៈសម្បត្តិ និងមុខងារថ្មីៗរបស់ស្មាតវ៉ចថ្មីនេះ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ស្មាតវ៉ច Galaxy Fit 3 នេះ មានអេក្រង់ទំហំ 1.57-អ៊ីងប្រភេទកញ្ចក់ AMOLED display និងមានការគាំទ្រជាមួយនឹងមុខនាឡិកាច្រើនជាង 100+ ហើយក៏អាចទាញយកបាននៅលើកម្មវិធី  Galaxy Wearable app ថែមទៀតផង។ ខណៈពេលដែលក្រុមហ៊ុន Samsung មិនទាន់បានទម្លាយអំពីថាមពលថ្មរបស់ស្មាតហ្វូននេះទេនោះ មានការបញ្ជាក់ថា ស្មាតវ៉ចនេះ អាចសាកពេញម្តងប្រើប្រាស់បានដល់ទៅ 13 ថ្ងៃ។ 

 

នៅក្នុងរបាយការណ៍ជាច្រើនមុននេះ ស្មាតវ៉ច Fit 3 នេះ គឹមានថាមពលថ្មទំហំ 208mAh។ សម្រាប់ Galaxy Fit 2 គឺមានអេក្រង់ទំហំត្រឹមតែ 1.1-អ៊ីងប៉ុណ្ណោះ ហើយក៏មានបន្ទះអេក្រង់ AMOLED display ដូចគ្នា ខណៈដែលថាមពលថ្មមានត្រឹមតែទំហំ 159mAh ប៉ុណ្ណោះ។ ស្មាតវ៉ច Galaxy Fit 3 នេះ អាចវាស់ទៅលើចង្វាក់បេះដូង ការគេង កម្រិតនៃភាពស្ត្រេស និងការហាត់ប្រាណថែមទៀត។ ទិន្នន័យនេះ អាចធ្វើការតាមដានបាននៅលើស្មាតហ្វូននេះ តាមរយៈកម្មវិធី Samsung Health app។ 

 

ស្មាតវ៉ចថ្មីនេះ មិនមាន GPS connectivity នោះទេ ប៉ុន្តែមានសេនស័រជាច្រើនទៀតដូចជា accelerometer និង  gyroscope ជាដើម។ Galaxy Fit 3 ថ្មីនេះ មានមុខងារជាច្រើនទៀតផងដែរដូចជាបញ្ជាកាមេរ៉ាពីចម្ងាយ ការស្វែងរកស្មាតហ្វូន SOS Do Not Disturb mode និង Sleep mode ថែមទៀតផង។ យោងតាមរបាយការណ៍ជាច្រើនមុននេះ ស្មាតវ៉ច Galaxy Fit 3 នេះ គឺមាន 256x402pixels និងកម្រិតអេក្រង់ 302 ppi pixel density រួមនិងរ៉េមទំហំ 16MB និងម៉េមូរីទំហំ 256GB។ ស្មាតវ៉ចនេះ មិនអនុញ្ញាតអោយអ្នកប្រើប្រាស់តម្លើងកម្មវិធីពីខាងក្រៅនោះទេ។

ស្មាតវ៉ច Galaxy Fit 3 នេះ នឹងមានវត្តមានទៅកាន់ទីផ្សារជាច្រើនដូចជា អាស៊ី អាមេរិកកណ្តាល អាមេរិកខាងត្បូង និងអ៊ឺរ៉ុប។ នឹងដាក់លក់ជាផ្លូវការនៅថ្ងៃទី 23 ខែកុម្ភៈខាងនេះហើយជាមួយពណ៌ប្រផេះ ទឹកប្រាក់ និងមាសឈូក៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Samsung Galaxy Z Series ទូរសព្ទអេក្រង់បត់ទំហំស្តើង ស្រាលជាងគេ មានវត្តមានលើទីផ្សារកម្ពុជា និងបើកឱ្យ Pre-Order ជាមួយកាដូថែមជូនយ៉ាងច្រើន!

Samsung Galaxy Z Series ទូរសព្ទអេក្រង់បត់ទំហំស្តើង ស្រាលជាងគេ មានវត្តមានលើទីផ្សារកម្ពុជា និងបើកឱ្យ Pre-Order ជាមួយកាដូថែមជូនយ៉ាងច្រើន!

ដោយ ប៉េងលីន
ឡានអគ្គិសនីថ្មីនេះ តម្លៃតែជាង 1 ម៉ឺនដុល្លារស្តើងទេ អេមណាស់អាចបើកបរបានចម្ងាយដល់ទៅ 2,100km

ឡានអគ្គិសនីថ្មីនេះ តម្លៃតែជាង 1 ម៉ឺនដុល្លារស្តើងទេ អេមណាស់អាចបើកបរបានចម្ងាយដល់ទៅ 2,100km

ដោយ ប៉េងលីន
ឡានអគ្គីសនី MG4 EV បង្ហាញខ្លួនជាមួយជម្រើសពណ៌ស្វាយស្អាតមែនទែន

ឡានអគ្គីសនី MG4 EV បង្ហាញខ្លួនជាមួយជម្រើសពណ៌ស្វាយស្អាតមែនទែន

ដោយ ប៉េងលីន
Galaxy Z Fold7 និង Z Flip7 ម៉ូឌែលថ្មីជាមួយរូបរាងស្តើង ស្រាល ធន់ជាងមុន បានធ្វើឱ្យកក្រើកក្នុងព្រឹត្តិការណ៍ ដាក់សម្ពោធជាផ្លូវការ!

Galaxy Z Fold7 និង Z Flip7 ម៉ូឌែលថ្មីជាមួយរូបរាងស្តើង ស្រាល ធន់ជាងមុន បានធ្វើឱ្យកក្រើកក្នុងព្រឹត្តិការណ៍ ដាក់សម្ពោធជាផ្លូវការ!

ដោយ ប៉េងលីន
ឡានអគ្គិសនី Onvo L90 កៅអី 3 ជួកម្លាំង 590 សេះ ដាក់លក់មុនហើយមានតម្លៃតែជាង 2 ម៉ឺនដុល្លារទេ

ឡានអគ្គិសនី Onvo L90 កៅអី 3 ជួកម្លាំង 590 សេះ ដាក់លក់មុនហើយមានតម្លៃតែជាង 2 ម៉ឺនដុល្លារទេ

ដោយ ប៉េងលីន
Honor Magic V5 នឹងប្រជែងជាមួយ Galaxy Z Fold 7 នៅលើទីផ្សារសកលឆាប់ៗនេះហើយ

Honor Magic V5 នឹងប្រជែងជាមួយ Galaxy Z Fold 7 នៅលើទីផ្សារសកលឆាប់ៗនេះហើយ

ដោយ ប៉េងលីន