no-alternative title
no-alternative title

Redmi Turbo 3 បង្ហាញខ្លួនផ្លូវការជាមួយបន្ទះឈីប Snapdragon 8s Gen 3 នឹងមានតម្លៃចាប់ពី $276 ហើយនឹងដាក់លក់ចាប់ពីថ្ងៃទី 15 ខែមេសាខាងមុខនេះ

កាលពីម្សិលមិញនេះ ក្រុមហ៊ុន Xiaomi បានរៀបចំនូវព្រឹត្តិការណ៍មួយនៅក្នុងប្រទេសចិន ដោយបានប្រកាសចេញនូវស្មាតហ្វូនជំនាន់ថ្មី រួមនិងថេប្លេតថ្មីត្រកូល Redmi ផងដែរ។ ស្មាតហ្វូន Redmi Turbo 3 គឺជាស្មាតហ្វូនជំនាន់បន្ទាប់ពី Redmi Note 12 Turbo ដែលបង្ហាញខ្លួនកាលពីឆ្នាំមុននេះ។ សម្រាប់ម៉ូដែលថ្មីក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Xiaomi មួយនេះ គឺទើបតែផ្លាស់ប្តូរឈ្មោះថ្មី នៅក្រោម Turbo series ។ ក្រុមហ៊ុននេះបានបញ្ជាក់ថា ម៉ូដែលនេះ គឺជាស្មាតហ្វូន  flagship killer នៅក្នុងស្មាតហ្វូនថ្នាក់កណ្តាល ដែលមានលក្ខណៈសម្បត្តិខ្លាំងក្លាក្នុងការប្រើប្រាស់។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ស្មាតហ្វូន Redmi Turbo 3 ថ្មីនេះ ត្រូវបានគេរាយការណ៌ថា មានការ upgrade ច្រើនបើធៀបទៅនឹងម៉ូដែលជំនាន់មុននេះ Note 12 Turbo។ ស្មាតហ្វូន Redmi Turbo 3 ថ្មីនេះ មានការឌីស្សាញស្រដៀងៗគ្នាទៅនឹងជំនាន់មុននេះដែរ។ ដោយស្មាតហ្វូននេះ មានគែមរាបស្មើ ជាមួយនឹងកាមេរ៉ា Ring ចំនួន 2 គ្រាប់។ ស្មាតហ្វូននេះ មានកម្រាស់ 7.8mm និងទម្ងន់ 179g។ ក្រុមហ៊ុន Redmi បាននិយយាថា ស្មាតហ្វូននេះ ទទួលបាននូវវិញ្ញាបនបត្រ SGS ផ្កាយ 5 ថែមទៀតផង។ បើមើលទៅលើអេក្រង់នេះ ស្មាតហ្វូន Redmi Turbo 3 នេះ មានអេក្រង់ទំហំ 6.67-អ៊ីង OLED គាំទ្រជាមួយនឹងគែម ultra-thin bezels និងប្រព័ន្ធស្កេនក្រយ៉ៅដៃថែមទៀតផង។ អេក្រង់ស្មាតហ្វូននេះ មានកម្រិត 1.5K resolution ល្បឿន 120Hz refresh rate និងមានពន្លឺអេក្រង់ 2,400nits។ 

ស្មាតហ្វូន Redmi Turbo 3 នេះ មានកាមេរ៉ា 3 គ្រាប់នៅក្រោយ ដោយសិនស័រគោលមានទំហំ 50MP Sony LYT-600 គាំទ្រ ជាមួយនឹង OIS និង 8MP ultra-wide-angle lens។ សម្រាប់កាមេរ៉ាខាងមុខទំហំ 20MP។ ស្មាតហ្វូនថ្មីនេះ ក៏នូវមានមុខងារ AI object eraser ដែលស្រដៀងគ្នាទៅនឹង Pixel’s Magic Eraser ដែលគេប្រើប្រាស់សម្រាប់ជួយលុបចេញនូវ objects ណាមួយចេញពីរូបភាពបានថែមទៀតផង។ 

ស្មាតហ្វូន Redmi Turbo 3 នេះមានបន្ទះឈីប Snapdragon 8s Gen 3 រ៉េមទំហំ 16GB និង 1TB ។ វាក៏មានផ្ទៃ VC ធំ និងប្រព័ន្ធ Xiaomi’s Ice Cooling system សម្រាប់បំភាយកំដៅផងដែរ។ ស្មាតហ្វូននេះ មានថាមពលថ្មទំហំ 5,000mAh និងទ្រទ្រង់នូវបច្ចេកវិទ្យាសាកល្បឿនលឿន 90W fast charging។ ស្មាតហ្វូន  Redmi Turbo 3 នេះដំណើរការនូវ HyperOS-ផ្អែកលើ Android 14 OS នៅក្នុងនោះ ក៏មាន Air Gestures រួមជាមួយនិងមុខងារ AI ជាច្រើនទៀតដូចជា live subtitles, AI summarization និងជាច្រើនទៀតផង។ សម្រាប់ connectivity នៅលើស្មាតហ្វូននេះ មានដូចជា  USB-C port, WiFi-7, Bluetooth, NFC និងមុខងារថ្មីៗជាច្រើនទៀត។

សម្រាប់ការដាក់លក់ស្មាតហ្វូនម៉ូដែល Redmi Turbo 3 ថ្មីនេះ គឺមានតម្លៃចាប់ពី CNY 1,999 (~$276) សម្រាប់ទំហំ 12GB+256GB ខណៈដែលទំហំ 12GB+512GB និង 16GB+512GB មានតម្លៃ CNY 2,299 (~$317) និង CNY 2,499 (~$345)។ ចំពោះម៉ូដែល 16GB+1TB គឺមានតម្លៃ CNY 2,799 (~$386)។ ស្មាតហ្វូននេះមានពណ៌  Ice Titanium, Green Blade និង Black Crystal។ ស្មាតហ្វូននេះ នឹងចាប់ផ្តើមលក់ចាប់ពីថ្ងៃទី 15 ខែមេសាខាងមុខនេះហើយ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍