no-alternative title
no-alternative title
no-alternative title
no-alternative title

Infinix GT 20 Pro បង្ហាញខ្លួនជាមួយនឹងអេក្រង់ AMOLED ល្បឿន 144Hz និងបន្ទះឈីប Dimensity 8200 សក្តិសមបំផុតក្នុងការលេងហ្គេម!

Infinix GT 20 Pro ដែលជាស្មាតហ្វូនលេងហ្គេមជំនាន់ថ្មីនោះ បានបង្ហាញខ្លួនជាផ្លូវការនៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីតហើយ។ ដោយសារតែទទួលបាននូវភាពជោគជ័យទៅលើស្មាតហ្វូន GT 10 Pro កាលពីឆ្នាំមុននេះ ក្រុមហ៊ុននេះ បានសម្រេចធ្វើការឌីស្សាញទៅលើស្មាតហ្វូននេះ ជាមួយនិងស្ទីល Cyber Mecha ដែលមានការគាំទ្រដោយអំពូល C-shaped RGB-light ថែមទៀតផង។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ស្មាតហ្វូន Infinix GT 20 Pro ថ្មីនេះ មានការបំពាក់នូវអេក្រង់ដែលមានទំហំ 6.78-អ៊ីង AMOLED ទ្រទ្រង់ជាមួយនូវគែម bezels ស្តើង។ ក្រុមហ៊ុននេះ បានបញ្ជាក់ថា គែម bezel ខាងក្រោមរបស់ស្មាតហ្វូននេះ គឺមានកម្រាស់  2.1mm ជាមួយនឹងកម្រិត screen-to-body ratio 94.3%។ អេក្រង់នេះ មានកម្រិត FHD+ resolution ល្បឿន 144Hz refresh rate, និងមានកម្រិត 2340Hz PWM dimming។ អេក្រង់នេះ មានពន្លឺ 1,300 nits ហើយនិងមានការទ្រទ្រង់នូវបច្ចេកវិទ្យា DCI-P3 color gamut។ អេក្រង់នេះ ក៏មានប្រព័ន្ធស្កេនក្រយ៉ៅដៃក្រោមអេក្រង់បន្ថែមនូវសុវត្ថិភាពថែមទៀតផង។

ស្មាតហ្វូន GT 20 Pro នេះមានបន្ទះឈីប Dimensity 8200 Ultimate និងមានរ៉េមទំហំ 8GB និង 12GB LPDDR5x RAM រួមនិងម៉េមូរីទំហំ 256GB UFS 3.1។ នៅលើស្មាតហ្វូននេះ ក៏មានការទ្រទ្រង់នូវបច្ចេកវិទ្យាបន្ថែមរ៉េមទំហំ 12GB virtual RAM ផងដែរ។ បន្ថែមពីនេះនៅលើស្មាតហ្វូនថ្មីនេះ ក៏មានការបំពាក់បន្ថែមនូវបន្ទះឈីបអេក្រង់ gaming display និងPixelworks X5 Turbo ដែលមានបច្ចេកវិទ្យា MEMC រួមជាមួយនិង Game Optical Optimization technology នៅក្នុងការសម្រេចបាននូវ 120fps gaming frame rates ថែមទៀតផង។

ស្មាតហ្វូន Infinix GT 20 Pro នេះ មានថាមពលថ្មទំហំ 5,000mAh និងមានភ្ជាប់នូវបច្ចេកវិទ្យាសាកកម្លាំង 45W fast charging។ ជាមួយគ្នានេះនៅលើស្មាតហ្វូននេះ ក៏មានបច្ចេកវិទ្យា PD 3.0, Hyper Charge mode និង Bypass charging ។ ស្មាតហ្វូននេះ ដំណើរការនូវប្រព័ន្ធប្រតិបត្តិការ Android 14 ជាមួយនឹង  XOS 14 ហើយវាក៏អាចអាប់ដេតនូវ OS បាន 2 ឆ្នាំ និងការអាប់ដេត patch សុវត្ថិភាពបាន 3 ឆ្នាំថែមទៀតផង។ សម្រាប់បទពិសោធន៍នៃការលេងហ្គេមដ៏អស្ចារ្យនោះ ស្មាតហ្វូន GT 20 Pro នេះក៏មានបំពាក់នូវ JBL dual speakers និង x-axis linear motor ផងដែរ។ ស្មាតហ្វូន GT 20 Pro នេះមានកាមេរ៉ាទំហំ 108-Megapixel primary ជាមួយនឹង OIS, 2-megapixel ចំនួន 2 គ្រាប់ និងកាមេរ៉ាខាងមុខទំហំ 32-megapixel ។ 

ស្មាតហ្វូន Infinix GT 20 Pro នេះមានការបំពាក់នូវបច្ចេកវិទ្យា Wi-Fi 6, Bluetooth, GPS, NFC, IR blaster និង USB-C port ។ ស្មាតហ្វូន  GT 20 Pro នេះក៏មាន IP54 សម្រាប់ការពារធូលី និងទឹកថែមទៀត។ ស្មាតហ្វូននេះ មានវិមាត្រ 164.26x75.43x8.15mm និងមានទម្ងន់ 194g។ ស្មាតហ្វូន Infinix GT 20 Pro នេះមាន 2 ទំហំគឺ 8GB+256GB និង 12GB+256GB។ ស្មាតហ្វូននេះ មានតម្លៃ SAR 1299 (~$346) នៅលើ Extra.com។ ស្មាតហ្វូននេះមាន 3 ពណ៌គឺ Mecha Silver, Mecha Blue និង Mecha Orange ៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
ឡានប្រណិត BYD Yangwang U7 បានរំកឹលខ្លួនចេញពីខ្សែសង្វាក់ផលិតផ្លូវការណ៍ និងត្រៀមចែកចាយលើកទីផ្សារឆាប់ៗនេះ

ឡានប្រណិត BYD Yangwang U7 បានរំកឹលខ្លួនចេញពីខ្សែសង្វាក់ផលិតផ្លូវការណ៍ និងត្រៀមចែកចាយលើកទីផ្សារឆាប់ៗនេះ

ដោយ ប៉េងលីន
ASUS Republic of Gamers ប្រកាសជាផ្លូវការនូវកុំព្យូទ័រស៊េរីថ្មី ROG Strix SCAR និង ROG Zephyrus សម្រាប់ឆ្នាំ 2025 ក្នុងទីផ្សារកម្ពុជាជាមួយ NVIDIA® GeForce RTX™ 50 ស៊េរី

ASUS Republic of Gamers ប្រកាសជាផ្លូវការនូវកុំព្យូទ័រស៊េរីថ្មី ROG Strix SCAR និង ROG Zephyrus សម្រាប់ឆ្នាំ 2025 ក្នុងទីផ្សារកម្ពុជាជាមួយ NVIDIA® GeForce RTX™ 50 ស៊េរី

ដោយ ប៉េងលីន
Alpine បញ្ចញនូវឡាន Hybrid Hypercar ស៊េរីថ្មីមានកម្លាំង 1,000 សេះ ប្រជែងជាមួយ Ferrari

Alpine បញ្ចញនូវឡាន Hybrid Hypercar ស៊េរីថ្មីមានកម្លាំង 1,000 សេះ ប្រជែងជាមួយ Ferrari

ដោយ ប៉េងលីន
ប្រូម៉ូសិនពាក់កណ្ដាលឆ្នាំ បញ្ចុះតម្លៃពាក់កណ្ដាល បញ្ចុះតម្លៃពិសេសរហូតដល់ ៥០%

ប្រូម៉ូសិនពាក់កណ្ដាលឆ្នាំ បញ្ចុះតម្លៃពាក់កណ្ដាល បញ្ចុះតម្លៃពិសេសរហូតដល់ ៥០%

ដោយ ប៉េងលីន
ឡានអគ្គិសនី Nissan N7 លក់បានចំនួន 17,215 គ្រឿងហើយគិតត្រឹមរយៈពេល 35 ថ្ងៃ

ឡានអគ្គិសនី Nissan N7 លក់បានចំនួន 17,215 គ្រឿងហើយគិតត្រឹមរយៈពេល 35 ថ្ងៃ

ដោយ ប៉េងលីន
ឡានអគ្គិសនីស៊េរីថ្មី Mazda EZ-60 គឺមានការតាំងបង្ហាញនៅតាម Showrom ហើយ!

ឡានអគ្គិសនីស៊េរីថ្មី Mazda EZ-60 គឺមានការតាំងបង្ហាញនៅតាម Showrom ហើយ!

ដោយ ប៉េងលីន