និយាយពីការឌីស្សាញរូបរាងរបស់ស្មាតហ្វូនថ្នាក់ប្រណិតរបស់ក្រុមហ៊ុន Samsung ម៉ូដែល Galaxy S-Series ត្រូវបានគេមើលឃើញថា មានការឌីស្សាញស្រដៀងៗគ្នាដដែល បើទោះបីជាក្រុមហ៊ុនបច្ចេកវិទ្យាយក្សកូរ៉េខាងត្បូងមួយនេះ បានធ្វើការព្យាយាមធ្វើការផ្លាស់ប្តូរជាប្រចាំក៏ដោយ។ ប៉ុន្តែរូបរាងនេះ គឺមានភាពជោគជ័យមែនទែន។ សម្រាប់វត្តមានម៉ូដែល Galaxy S Ultra ដែលចេញលក់កាលពីឆ្នាំមុននេះ គឺមានការឌីស្សាញរូបរាងជ្រុងបន្តិច។ រូបរាងថ្មីនេះ ក៏បានធ្វើអោយអ្នកកាន់ប្រើប្រាស់មានអារម្មណ៌មិនល្អផងដែរនៅពេលកាន់ជាប់ក្នុងប្រអប់ដែរ។
បើតាមការទម្លាយព័ត៌មាននៅថ្ងៃនេះបានអោយដឹងថា ការបង្ហាញវត្តមានរបស់ Samsung Galaxy S25 Ultra អាចនឹងមានការផ្លាស់ប្តូរហើយ ដោយនឹងមានរូបរាងមូលជាងមុនបន្តិច។ បើតាមការទម្លាយចេញពី Ice Universe បានធ្វើការចែករំលែករូបភាពថ្មីដែលបង្ហាញពីផ្នែកខាងមុខរបស់ស្មាតហ្វូនជំនាន់ថ្មី Samsung Galaxy S25 Ultra មួយទៀតហើយ។ បើមើលទៅលើរូបភាពថ្មីនេះ គឺបញ្ជាក់ថា រូបភាពថ្មីនេះ នឹងមិនមានជ្រុង 90° ដូចមុននោះទេ។ បើតាមរូបភាពថ្មីនេះ ត្រូវបានគេនិយាយថា ការឌីស្សាញរូបរាងរបស់ស្មាតហ្វូន S25 Ultra នឹងមានរាងដូចគ្នជាមួយនិង S24 និង S24+ អញ្ចឹង។
តាមរូបភាពថ្មីខាងលើនេះ នៅមិនទាន់ច្បាស់នោះទេ ប៉ុន្តែមានការប៉ាន់ស្មានថា ផ្នែកខាងក្រោយនៃស្មាតហ្វូនជំនាន់់ថ្មីនេះ អាចនឹងមានគែមមូលជាងខាងមុខ ដែលផ្តល់នូវភាពងាយស្រួលនៅពេលកាន់នៅក្នុងប្រអប់ដៃ។ ដូច្នេះផ្អែកជាមួយនិងការទម្លាយចេញនូវរូបភាពខាងលើនេះ មានការរំពឹងថា ស្មាតហ្វូនជំនាន់ថ្មីនៃត្រកូល S-Series ដែលជាម៉ូដែល Flagship នឹងមានភាពងាយស្រួលប្រើប្រាស់ជាងជំនាន់មុន។ សម្រាប់ម៉ូដែល Ultra ថ្មីនេះ គឺនៅតែមានការឌីស្សាញជាមួយស្ទីល rectangular ដដែល។