ផ្អែកទៅលើពាក្យចចាមអារ៉ាមកន្លងមក បានទម្លាយថា ក្រុមហ៊ុន Sony នឹងមានការប្រកាសចេញនូវស្មាតហ្វូនជំនាន់ថ្មី ថ្នាក់ប្រណិតរបស់ខ្លួននៅដើមឆ្នាំ 2024 ខាងមុខនេះហើយ ដោយការបង្ហាញខ្លួននូវសមិទ្ធិផលថ្មីនេ នឹងធ្វើឡើងនៅក្នុងព្រឹត្តិការណ៌សមាជស្មាតហ្វូន Mobile World Congress នៅទីក្រុងប៉ាសេឡូណានាចុងខែកុម្ភៈខាងមុខនេះហើយ។ សូមជំរាបថា ក្រុមហ៊ុន Sony ទើបតែប្រកាសចេញនូវ Xperia 1 V ទើបតែបាន 3 ខែប៉ុណ្ណោះ។
ដូច្នេះប្រសិនបើព័ត៌មានខាងលើនេះ អាចក្លាយជាការពិតនោះ ស្មាតហ្វូនជំនាន់ថ្មី Xperia 1 VI នឹងមានការបំពាក់នូវបន្ទះឈីប Snapdragon 8 Gen 3 ដូចស្មាតហ្វូនថ្នាក់ប្រណិតជំនាន់ថ្មី Galaxy S24 Ultra និងស្មាតហ្វូន Xiaomi 14 Pro អញ្ចឹងដែរ។ បន្ថែមពីនេះក៏មានការទម្លាយថែមទៀតថា Xperia 1 VI នឹងមានការបំពាក់កាមេរ៉ាជំនាន់ថ្មី ដែលមានការទ្រទ្រង់នូវមុខងារហ៊្សូម 6x zoom ជាមួយយនិង large sensor ថែមទៀតផង។
សម្រាប់មុខងារថ្មីនេះ គឺមានសមត្ថភាពនៃការហ៊្សូមបានកម្រិត 140mm ខណៈដែលម៉ូដែលមុនៗ គឺធ្វើបានត្រឹមតែ 125mm-slash ហ៊្សូមបាន 5x zooms។ ជាមួយគ្នានេះ កាមេរ៉ាស្មាតហ្វូននេះ នឹងមានការប្រើប្រាស់នូវបច្ចេកវិទ្យា Sony Clear Image Zoom ថែមទៀតផង។ មួយវិញទៀត ក៏មានការទម្លាយថា ស្មាតហ្វូន Xperia 1 VI នឹងបន្តនូវការប្រើប្រាស់នូវបច្ចេកវិទ្យារបស់ Sony ជំនាន់មុនៗអញ្ចឹងដែរ។ ហើយសម្រាប់ប្រអប់ស្មាតហ្វូនទៀតសោធ ក៏មានការប្រើប្រាស់នូវវត្ថុធាតុដើមការពារបរិស្ថានថែមទៀទផង។