no-alternative title
no-alternative title

OPPO សហការជាមួយនឹងក្រុមហ៊ុន AMBUSH ឌីស្សាញនូវសម្បកទូរស័ព្ទដ៏ពិសេសសម្រាប់ Find N3 Flip

ថ្មីៗនេះ ក្រុមហ៊ុន OPPO និងក្រុមហ៊ុនរចនាម៉ូត AMBUSH បានសហការគ្នាក្នុងការឌីស្សាញទៅលើសម្បកទូរស័ព្ទយ៉ាងពិសេសសម្រាប់ស្មាតហ្វូនបត់បានជំនាន់ថ្មី OPPO Find N3 Flip។ សម្រាប់សម្បកទូរស័ព្ទនេះ គឺមានឈ្មោះហៅថា Flipped Padlock នឹងត្រូវបានបង្កើតឡើងដោយអ្នកច្នៃប្រឌិត Yoon Ahn ដែលជាបុគ្គលដ៏ល្បីរបស់ក្រុមហ៊ុន  AMBUSH តាមរយៈនៃការបំផុសគំនិតចេញពី Heart Padlock Bag ដ៏ពេញនិយមបំផុត។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

សម្បកទូរស័ព្ទថ្មីនេះ គឹមានពណ៌ផ្កាឈូកដ៏ទាន់សម័យ ហើយមានដៃទាញដែលការរចនាចេញមានលោហៈធាតុថែមទៀតផង។ សូមជំរាបថា AMBUSH គឺជាម៉ាកយីហោសម្លៀកបំពាក់ដ៏ប្រណិតដែលមានការគ្រប់គ្រងដោយអ្នកឌីស្សាញអាមេរិកកូរ៉េដ៏ល្បីល្បាញ Yoon Ahn។ កាលពីពេលមុននេះ ក្រុមហ៊ុននេះ ក៏ធ្លាប់បានសហការជាមួយនឹងក្រុមហ៊ុនបច្ចេកវិទ្យាធំៗជាច្រើនដូចជា Nike, Converse និង Moët & Chandon ជាដើម។

 

ក្រុមហ៊ុន OPPO បាននិយាយថា សម្បកទូរស័ព្ទ OPPO X AMBUSH Flipped Padlock ដែលគេឌីស្សាញសម្រាប់ស្មាតហ្វូនបត់បាន Find N3 Flip នេះ នឹងបង្ហាញខ្លួននៅក្នុងប្រទេសចិន ប្រទេសឥណ្ឌា ប្រទេសឥណ្ឌូនេស៊ី ម៉ាឡេស៊ី សិង្ហបុរី ថៃ និងហ្វីលីពីន ប៉ុន្តែមកដល់ពេលនេះ គេនៅមិនទាន់លក់នៅឡើយទេ។ បើនិយាយអំពីលក្ខណៈសម្បត្តិនៃស្មាតហ្វូនបត់បាន Find N3 Flip នេះ ស្មាតហ្វូនបត់បាននេះ មានអេក្រង់ទំហំ 6.8-អ៊ីង LTPO គាំទ្រជាមួយនឹងល្បឿន 120Hz refresh rate និងពន្លឺអេក្រង់ 1600nits។ អេក្រង់ទី 2 របស់ស្មាតហ្វូននេះ មានទំហំ 3.2 អ៊ីង ដែលអេក្រង់នេះ គឺជាប្រភេទកញ្ចក់ AMOLED ជាមួយនឹងកញ្ចក់ការពារ Corning Gorilla Glass Victus ថែមទៀតផង។

សម្រាប់កាមេរ៉ាខាងនៅលើស្មាតហ្វូន OPPO Find N3 Flip នេះ មានកាមេរ៉ាខាងក្រោយ 3 គ្រាប់ដែលមានទំហំ 50MP មានមុខងារ OIS និងគ្រាប់ទីពីរមានទំហំ 32MP telephoto ហើយនិងគ្រាប់ទីបីមានទំហំ 48MP ultra-wide-angle lens។ ស្មាតហ្វូននេះ មានកាមេរ៉ាខាងមុខទំហំ 32MP។ ស្មាតហ្វូន OPPO Find N3 Flip នេះមានបន្ទះឈីប Dimensity 9200 ជាមួយនឹងរ៉េមទំហំ 12GB និងអង្គចងចាំទំហំ 256GB។ ស្មាតហ្វូនថ្មីនេះ មានថាមពលថ្មទំហំ 4,300mAh និងបច្ចេកវិទ្យា 44W fast charging។ ស្មាតហ្វូនបត់បាននេះដំណើរការនូវប្រព័ន្ធប្រតិបត្តិការ Android 13 ជាមួយនឹងការអាប់ដេតបានដល់ទៅ 4 ឆ្នាំ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
vivo V60 ស្មាតហ្វូនមានសមត្ថភាពកាមេរ៉ាខ្លាំងបំផុតមួយក្នុងតារាងតម្លៃដូចគ្នាកំពុងដាក់លក់ហើយ

vivo V60 ស្មាតហ្វូនមានសមត្ថភាពកាមេរ៉ាខ្លាំងបំផុតមួយក្នុងតារាងតម្លៃដូចគ្នាកំពុងដាក់លក់ហើយ

ដោយ ប៉េងលីន
 REDMI 15C តម្លៃ 99$ រចនាប្រណីត មកជាមួយថាមពលខ្លាំងរាល់ថ្ងៃ បង្ហាញខ្លួនជាផ្លូវការក្នុងប្រទេសកម្ពុជាហើយ

REDMI 15C តម្លៃ 99$ រចនាប្រណីត មកជាមួយថាមពលខ្លាំងរាល់ថ្ងៃ បង្ហាញខ្លួនជាផ្លូវការក្នុងប្រទេសកម្ពុជាហើយ

ដោយ ប៉េងលីន
Huawei ត្រៀមបង្ហាញ MatePad Mini នៅថ្ងៃទី 4 ខែកញ្ញា ខណៈអេក្រង់ ទំហំថ្ម និងបន្ទះឈីបត្រូវបានទម្លាយ

Huawei ត្រៀមបង្ហាញ MatePad Mini នៅថ្ងៃទី 4 ខែកញ្ញា ខណៈអេក្រង់ ទំហំថ្ម និងបន្ទះឈីបត្រូវបានទម្លាយ

ដោយ ប៉េងលីន
ម៉ាកទូរស័ព្ទដៃដ៏ឆ្នើម Nubia បានពង្រីកទីផ្សារនៅកម្ពុជាយ៉ាងផ្លូវការណ៍

ម៉ាកទូរស័ព្ទដៃដ៏ឆ្នើម Nubia បានពង្រីកទីផ្សារនៅកម្ពុជាយ៉ាងផ្លូវការណ៍

ដោយ ប៉េងលីន
MSI MAG 273QP QD-OLED X24 ម៉ូនីទ័រស៊េរីថ្មី ជម្រើសដ៏ល្អបំផុតសម្រាប់អ្នកលេងហ្គេម និងឌីស្សាញ!

MSI MAG 273QP QD-OLED X24 ម៉ូនីទ័រស៊េរីថ្មី ជម្រើសដ៏ល្អបំផុតសម្រាប់អ្នកលេងហ្គេម និងឌីស្សាញ!

ដោយ ប៉េងលីន
BYD ត្រៀមលក់ឡានអគ្គិសនី SUV ស៊េរីថ្មី បើកបរបាន 1,300km នៅសប្តាហ៌ក្រោយនេះហើយ

BYD ត្រៀមលក់ឡានអគ្គិសនី SUV ស៊េរីថ្មី បើកបរបាន 1,300km នៅសប្តាហ៌ក្រោយនេះហើយ

ដោយ ប៉េងលីន