
Hubble ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Huawei ពេលនេះ បានវិនិយោគទឹកប្រាក់យ៉ាងច្រើនទៅលើការផលិតសិនស័រស្កេនក្រយ៉ៅដៃ Ultrasonic Fingerprint Sensor។ ដំណឹងនេះខាងលើនេមះ ត្រូវបានគេបង្ហើបថា ក្រុមហ៊ុនបច្ចេកវិទ្យានេះ បានត្រៀមខ្លួនទៅលើបច្ចេកវិទ្យាជាច្រើនជាពិសេសសម្រាប់បំពាក់ទៅលើស្មាតហ្វូនជាច្រើននាពេលខាងមុខនេះផងដែរ។
នៅក្នុងកំណត់សម្គាល់មួយចេញពី TrendForce បានបញ្ជាក់អោយដឹងថា ក្រុមហ៊ុន Huawei Hubble នេះកំពុងតែវិនិយោគទៅលើការផលិតសេនស័រស្កេនក្រយ៉ៅដៃ ultrasonic fingerprint sensor។ ក្រុមហ៊ុននេះ កាន់កាប់ភាគហ៊ុនដែលមានមូលដ្ឋាននៅក្រុមហ៊ុន Xin Zhao IT។ Xin Zhao គឺជាក្រុមហ៊ុនមួយដែលធ្វើការផលិតផលិតផលបច្ចេកវិទ្យា សមភាគ thin-film សម្រាប់សិនស័រឈីប solid electrolytes សម្រាប់ថ្មលីចូម ហើយនិងឈីប oxide chips សម្រាប់អេក្រង់ដែលអាចបត់បានថែមទៀត។
ក្រុមហ៊ុននេះក៏ធ្លាប់ធ្វើការផ្គត់ផ្គង់ទៅលើសមាសភាគជាច្រើននៅក្នុងផ្នែកផ្ទះឆ្លាតវៃ ឧបករណ៍អេឡិចត្រូនិច រថយន្តស្វ័យប្រវត្តិ ប្រព័ន្ធសុខាភិបាល កម្មវិធីយោធា និងសេវាកម្មសង្គ្រោះបន្ទាន់នៅសមុទ្រថែមទៀតផង។ សូមជំរាបថា ក្រុមហ៊ុន Xin Zhao បានបោះជំហានទៅកាន់បច្ចេកវិទ្យា ultrasonic fingerprint recognition នៅក្នុងឆ្នាំ 2022។ បន្ទាប់ពីការវិនិយោគជាច្រើនទៅលើក្រុមហ៊ុន Semiconductor នោះ ក្រុមហ៊ុន Huawei Hubble ពេលនេះ ក៏បានសហការជាមួយនឹងក្រុមហ៊ុន Xin Zhao និងវិនិយោគទៅលើសេនស័រ ultrasonic fingerprint ផងដែរ។

បច្ចុប្បន្ននេះ ក្រុមហ៊ុន Qualcomm និង Goodix គឺជាក្រុមហ៊ុនផ្គត់ផ្គង់បច្ចេកវិទ្យាដ៏ធំនៅក្នុងទីផ្សារដែលនាំមុខគេទៅលើសេនស័រ Ultrasonic fingerprint recognition។ សម្រាប់ក្រុមហ៊ុន Huawei ក៏មានគម្រោងក្នុងការសហការជាមួយនឹងក្រុមហ៊ុនផ្គត់ផ្គង់នៅក្នុងវិស័យនេះស្រាប់ផងដែរ ដើម្បីផ្តល់នូវដំណោះស្រាយកាន់តែប្រសើរបំផុត។ ប្រព័ន្ធស្កេនក្រយ៉ៅដៃ Ultrasonic Fingerprint នេះ គឺកាន់តែមានសុវត្ថិភាពជាងសេនស័រ optical under-display sensor៕





