no-alternative title
no-alternative title

រថយន្តអគ្គិសនី Chery Tiggo 9L បំពាក់ម៉ូទ័រអគ្គិសនី 3 បង្ហាញវត្តមាននៅ Shanghai Auto Show 2025

ក្រុមហ៊ុនផលិតរថយន្តម៉ាក Chery បានបង្ហាញវត្តមានរថយន្តអគ្គិសនីពេញខ្នាត Large-size SUV ម៉ូដែល Tiggo 9L នៅក្នុងព្រឹត្តិការណ៍ 2025 Shanghai International Auto Show។ Chery Tiggo 9L គឺជាប្រភេទរថយន្ត Large family flagship SUV ដែលដំណើរការដោយប្រព័ន្ធម៉ូទ័រអគ្គិសនីបី និងគាំទ្រដំណើរការដោយប្រព័ន្ធជំនួយការបើកបរ Falcon 700 advanced driving assistance system។ Tiggo 9L គឺជាម៉ូដែលបន្ទាប់ពីម៉ូដែល Tiggo 9 ដែលមានវត្តមាននៅលើទីផ្សារក្នុងពេលបច្ចុប្បន្ន។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

រថយន្ត SUV ពេញខ្នាតស៊េរីថ្មីរបស់ Chery មួយនេះ មានការឌីស្សាញរូបរាងខាងក្រៅប្រកបដោយភាពទំនើបនិយមខ្លាំងជាមួយការរចនាចង្កៀងខាងមុខ និងខាងក្រោយរាងជាអក្សរ H ឬ H-shaped headlights និង taillights ដែលត្រូវបានក្រុមហ៊ុនបញ្ជាក់ថាតំណាងឲ្យ “Hero” និង “Home” ហើយរំលេចជាមួយអក្សរម៉ាក CHERY ធំៗច្បាស់លើផ្នែកខាងមុខ និងខាងក្រោយ ហើយភ្ជាប់ដោយអំពូល LED Lamp beads ស្ថិតនៅខាងលើនិមិត្តសញ្ញា CHERY។ ផ្នែកចំហៀងត្រូវបានបំពាក់ដោយយ៉ាន់កង់ទំហំ 20-inch ដែលមានការឌីស្សាញបែប Multi-spoke ជាមួយលោហៈធាតុអាល់លុយមីញ៉ូមអាល់ឡយ រួមមានឈ្នាន់ជាន់ និងដំបូលមានជើងចាប់ធ្នើដាក់អីវ៉ាន់។

សម្រាប់កញ្ចប់ប្រព័ន្ធជំនួយការបើកបរ Falcon 700 advanced driving assistance system ត្រូវបានគាំទ្រដំណើរការដោយសែនស័រ LiDAR ចាប់នៅលើដំបូលខាងមុខ និងកាមេរ៉ានៅចំហៀង។ សម្រាប់ប្រព័ន្ធជំនួយការបើកបរ  Falcon ត្រូវបានបែងចែកជាកម្រិត 500, 700, និង 900 ដោយលេខ 500 និង 700 ស្ថិតនៅក្នុងកម្រិត Level 2 ខណៈលេខ 900 ស្ថិតក្នុងកម្រិត Level 3 នៅបើតាមការបញ្ជាក់ពី Chery។

ទៅលើប្រព័ន្ធដំណើរការវិញ Chery Tiggo 9L ដាក់ឲ្យដំណើរការនៅលើប្រព័ន្ធ Kunpeng Super Performance Hybrid CDM-S system នៅលើប្រព័ន្ធម៉ូទ័រអគ្គិសនីចំនួន 3។ ចំពោះប្រព័ន្ធ Kunpeng Super System របស់ Chery ត្រូវបានបែកចែកជាបីអនុភាពផ្សេងគ្នា គឺ “high energy-saving” CDM/CEM, “high-performance” CDM-S/CEM-S, និង “strong off-road” CDM-O/CEM-O។ 

 

សម្រាប់ប្រព័ន្ធ CDM/CEM នឹងត្រូវភ្ជាប់ដំឡើងនៅលើម៉ូដែលដូចជា Chery Fulwin A8, T8, T9, Shanhai L6, L7, និង L9។ រី CDM-S/CEM-S នឹងត្រូវភ្ជាប់ដំឡើងនៅលើម៉ូដែលដូចជា Yaoguang CDM, VX CDM, Fulwin T10, និង A9។ ចំនែកឯប្រព័ន្ធ CDM-O/CEM-O នឹងដំឡើងនៅលើម៉ូដែលដូចជា Shanhai T2 និង Zongheng G700។ ចូលមកផ្នែកខាងក្នុង Tiggo 9L វិញ Chery បានអះអាងថា វានឹងត្រូវបានបំពាក់ដោយប្រព័ន្ធកាប៊ីនឆ្លាតវៃដំណើរការដោយបច្ចេកវិទ្យា AI ឬ “AI smart cockpit” ដែលភ្ជាប់ដំណើរការដោយបន្ទះឈីបខ្នាត 3nm។

នៅក្នុងកាប៊ីនមានដំឡើងមកជាមួយអេក្រង់ចំនួនបីដែលមានអេក្រង់កម្សាន្តនៅកណ្តាល អេក្រង់កម្សាន្តសម្រាប់អ្នកដំណើរខាងមុខ និងអេក្រង់បង្ហាញព័ត៌មាននៅក្រោយដៃចង្កូត និងអេក្រង់កម្សាន្តសហអ្នកបើកបរ។ យ៉ាងណាមិញសម្រាប់ផ្នែកផ្សេងៗទៀត រួមនឹងតម្លៃ ក៏ដូចជាកាលបរិច្ឆេទប្រកាសចេញ និងចេញលក់ក្រុមហ៊ុនមិនទាន់បានទម្លាយចេញលម្អិតនៅឡើយទេ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍