ក្រុមហ៊ុន realme ត្រូវគេរាយការណ៌ថា នឹងមានការបង្ហាញស្មាតហ្វូន realme GT 7 នៅក្នុងប្រទេសចិនជាផ្លូវការណ៌នៅថ្ងៃទី 23 ខែមេសាខាងមុខនេះហើយ។ ស្មាតហ្វូនថ្មីនេះ នឹងក្លាយជាស្មាតហ្វូន Flagship ថ្មីមួយទៀត ដែលមានការផ្តោតទៅលើកម្លាំងម៉ាស៊ីនខ្លាំងក្លាជាមួយនឹងបន្ទះឈីប Dimensity 9400 Plus។ សូមជំរាបថា ក្រុមហ៊ុន realme ថ្មីៗនេះ ទើបតែបញ្ជាក់នូវព័ត៌មានថ្មីនៃអេក្រង់របស់ស្មាតហ្វូន realme GT 7 ផងដែរ។ បើតាមដឹងអេក្រង់របស់ស្មាតហ្វូននេះ គឺផ្តល់នូវភាពត្រជាក់ភ្នែកក្នុងការទស្សនាបំផុត។
ស្មាតហ្វូន realme GT 7 នឹងប្រើប្រាស់នូវអេក្រង់ប្រភេទ Q10 OLED panel របស់ក្រុមហ៊ុន BOE ដែលមានការទ្រទ្រង់ទៅលើកម្រិតភាពច្បាស់ 1.5K resolution។ បើតាមការបញ្ជាក់របស់អ្នកទម្លាយ Digital Chat Station បានអោយដឹងថា ស្មាតហ្វូនថ្មីនេះមានអេក្រង់ទំហំ 6.8-អ៊ីង LTPS ជាមួយនឹងកម្រិតភាពច្បាស់ 1.5K resolution។ សម្រាប់គែម bezels របស់ស្មាតហ្វូននេះមានកម្រាស់ 1.3mm នោះ ស្មាតហ្វូន GT 7 នេះ នឹងមានអេក្រង់ edge-to-edge display ថែមទៀតផង។
ទាក់ទងនឹងអេក្រង់នេះ ក្រុមហ៊ុន realme ក៏បានបង្កើនទៅលើកម្រិតពន្លឺនៃអេក្រង់ផងដែរនោះគឺ 1000 nits manual brightness, 1800 nits global peak brightness និងមានកម្រិត 2600Hz instantaneous sampling rate សម្រាប់ ultra-responsive touch input ផងដែរ។ អេក្រង់នេះ គឺការពារដោយកញ្ចក់ Crystal Armour Glass របស់ក្រុមហ៊ុន realme សម្រាប់ការពារស្នាមឆ្កូត និងការធា្លក់ផងដែរ។
អេក្រង់របស់ស្មាតហ្វូន realme GT 7 នេះគឺមានកម្រិត 4608Hz high-frequency PWM dimming ដែលជាកម្រិតមួយសុវត្ថិភាពដល់ភ្នែកថែមទៀត។ បន្ថែមពីនេះ ស្មាតហ្វូននេះក៏ប្រើប្រាស់នូវ ultrasonic in-screen fingerprint scanner និងការទ្រទ្រង់ទៅលើការប៉ះអេក្រង់នៅពេលដែលដៃសើមផងដែរ ឬការពាក់ស្រោមដៃក៏អាចលេងស្មាតហ្វូននេះបានថែមទៀត។ នៅលើបញ្ជីរបស់Geekbench នោះ វាគឺជាស្មាតហ្វូន realme GT 7 (RMX6688) ដែលនឹងមានបន្ទះឈីប Dimensity 9400+ chip, 16GB RAM និងប្រព័ន្ធប្រតិបត្តិការ Android 15។
ក្រុមហ៊ុននេះ បានបញ្ជាក់ថា ស្មាតហ្វូន realme GT 7 នេះ នឹងមានថាមពលថ្មទំហំ 7,200mAh ជាមួយនឹងបច្ចេកវិទ្យាសាក 100W wired charging និងការទ្រទ្រង់ទៅលើ bypass charging។ ស្មាតហ្វូននេះ មានកាមេរ៉ាគោលទំហំ 50-megapixel ជាមួយនឹងមុខងារ OIS, ទម្ងន់ 203g និងកម្រាស់ស្តើងត្រឹមតែ 8.25mm ហើយក៏មានការទ្រទ្រង់ទៅលើ IP68/69។ ស្មាតហ្វូននេះអាចនឹងមានតម្លៃ 3,000 យ៉ន់ (~$410) ហើយនឹងមានពណ៌ខ្មៅ ខៀវ និងស៕