no-alternative title
no-alternative title

Huawei លក់ស្មាតហ្វូននៅប្រទេសចិនបានចំនួន 12.9 លានគ្រឿងក្នុងត្រីមាសទី 1 ឆ្នាំ 2025

ថ្មីៗនេះ ក្រុមហ៊ុនសិក្សាស្រាវជ្រាវទីផ្សារ IDC បានរាយការណ៍ថា ក្រុមហ៊ុន Huawei បាននាំចេញស្មាតហ្វូនរបស់នៅក្នុងទីផ្សាររបស់ប្រទេសចិន បានចំនួន 12.9 លានគ្រឿង សម្រាប់ត្រីមាសទី 1 ឆ្នាំ 2025 នេះ ។ បន្ទាប់ពីទទួលបានលទ្ធផលជាផ្លែផ្កាទៅលើអាជីវកម្មស្មាតហ្វូនកាលពីឆ្នាំមុននេះ នៅពេលនេះ ក្រុមហ៊ុននេះ បន្តទទួលបាននូវសមិទ្ធិផលថ្មីសម្រាប់ត្រីមាសទី 1 ឆ្នាំ 2025 នេះ ថែមទៀតហើយ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

នៅក្នុងទិន្នន័យក្រុមហ៊ុនសិក្សាស្រាវជ្រាវទីផ្សារ IDC ក៏មានការបញ្ចេញនូវរបាយការណ៍នៃការលក់ស្មាតហ្វូនសម្រាប់ត្រីមាសទី 1 ឆ្នាំ 2025 នេះ។ ទិន្នន័យនេះទម្លាយថា ទីផ្សារស្មាតហ្វូនសម្រាប់ត្រីមាសទី 1 ឆ្នាំនេះ មានការកើនឡើង 3.3% បើធៀបទៅនឹងឆ្នាំមុននេះ ដែលមានកំណើនខ្ពស់ជាងកំណើនស្មាតហ្វូនសកល។ សម្រាប់ពេលនេះ ក្រុមហ៊ុន Xiaomi ជាប់ចំណាត់ថ្នាក់លេខ 1 ដែលមានការនាំចេញស្មាតហ្វូនចំនួន 13.3 លានគ្រឿងដែលមានកំណើន 39.9%។ ក្រុមហ៊ុននេះឈរនៅចំណាត់ថ្នាក់កំពូលទាំងទៅលើការលក់ និងអត្រាកំណើនខ្ពស់ជាងគេផងដែរ។

 

នៅក្នុងប្រទេសចិននេះ ក្រុមហ៊ុន Huawei បានជាប់ចំណាត់ថ្នាក់លេខ 2 និងមានការនាំចេញស្មាតហ្វូនចំនួន  12.9 លានគ្រឿង នៅក្នុងត្រីមាសទី 1 ឆ្នាំ 2025 នេះ ។ ក្រុមហ៊ុននេះ ក៏មានកំនើន 10.0% ធៀបទៅនឹងឆ្នាំមុននេះផងដែរ។ សម្រាប់វត្តមានរបស់ស្មាតហ្វូន Mate 70 series ក៏បានជួយក្រុមហ៊ុននេះអាចស្ថិតនៅចំណាត់ថ្នាក់ Top 3 ផងដែរ។ ស្មាតហ្វូននេះប្រកាសបង្ហាញខ្លួននៅក្នុងខែវិច្ឆិកាឆ្នាំមុននេះ ហើយវាក៏លក់នៅក្នុងខែធ្នូ ឆ្នាំ 2024 ផងដែរ។ ស្មាតហ្វូននេះ មានការពង្រឹងទៅលើកាមេរ៉ា បច្ចេកវិទ្យា AI និងកម្លាំងម៉ាស៊ីនដ៏ខ្លាំងក្លាជាពិសេសទៅលើម៉ូឌែល  Premium Edition ។

គួរបញ្ជាក់ថា ថ្មីៗនេះ ក្រុមហ៊ុននេះ ទើបតែបញ្ចេញនុវស្មាតហ្វូនបត់បាន Pura X ដែលមានអេក្រង់ទំហំ 16:10 wide ដែលពិតជាទាក់ទាញអ្នកប្រើប្រាស់មែនទែននៅលើទីផ្សារ។ ស្មាតហ្វូននេះ ក៏មានបន្ទះឈីប Kirin 5G និងមុខងារជាច្រើនដូចទៅនឹងស្មាតហ្វូន Pro ផងដែរ។ សម្រាប់ក្រុមហ៊ុន OPPO ជាប់ចំណាត់ថ្នាក់លេខ 3 ដែលមានការនាំចេញស្មាតហ្វូនចំនួន 11.2 លានគ្រឿង និងកំណើនប្រចាំឆ្នាំចំនួន  3.3%។ ‘

 

ក្រុមហ៊ុន vivo ជាប់លេខ 4 ដែលមានការលក់ស្មាតហ្វូនចំនួន 10.3 លានគ្រឿង និងកំណើនចំនួន 2.3% ធៀបទៅនឹងឆ្នាំមុននេះ។ ក្រុមហ៊ុន Apple ជាប់លេខ 5 ដែលមានការធ្លាក់ចុះ 9% ធៀបទៅនឹងឆ្នាំមុននេះ ហើយការនាំចេញស្មាតហ្វូនគឺមានចំនួនត្រឹមតែ 9 លានគ្រឿងប៉ុណ្ណោះ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍