BYD Sealion 07 DM-i គឺជារថយន្ត Plug-in-hybrid ស៊េរីថ្មីស្ថិតក្នុងត្រកូល Ocean Series របស់ក្រុមហ៊ុន BYD នឹងប្រកាសចេញលក់ផ្លូវការណ៍នៅថ្ងៃទី 08 ខែឧសភានេះ។ ឡាន Plug-in-hybrid ថ្មីនេះ ស្ថិតក្នុងចំនោមឡានប្រភេទ mid-to-large size SUV ដែលបច្ចុប្បន្នឡានស៊េរីថ្មីនេះ បាននឹងកំពុងដាក់លក់បែប Pre-sale ក្នុងប្រទេសចិនជាមួយតម្លៃចាប់ពីខ្ទង់ $26,100 ដល់ $31,611។
Sealion 07 DM-i ប្រើប្រាស់ភាសាឌីស្សាញ “Ocean Aesthetics” ដោយមានការឌីស្សាញចង្កៀងខាងមុខរាងជាអក្សរ e ឬ e-shaped LED Headlight, ជាមួយទម្រង់ឌីស្សាញរាងបែប D-pillar និងបំពាក់យ៉ាន់កង់ដែលមានឌីស្សាញចេញពីរពណ៌ ឬ two-tone alloy wheel។ រីនៅផ្នែកខាងក្រោយមានការឌីស្សាញជាមួយបណ្តុំចង្កៀង LED អូសកាត់ពីចំហៀងម្ខាងទៅចំហៀងម្ខាង រួមជាមួយកន្ទុយ Spoiler។
លក្ខណៈពិសេសនៃការឌីស្សាញរបស់ Sealion គឺនៅលើដំបូលមានកន្លែងផ្ទុក Dron ដែលផលិតដោយក្រុមហ៊ុន DJI ដែលដំណើរការជាមួយប្រព័ន្ធបច្ចេកវិទ្យា Lingyuan BYD Intelligent Drone System ដែលប្រព័ន្ធនេះអាចដំណើរការស្វ័យប្រវត្តិដូចជា ការចុះចតរបស់ Dron, មុខងារ Tracking និង return ជាដើមតាមរយះនៃការបញ្ជាដោយកម្មវិធីក្នុងរថយន្តផ្ទាល់តែម្តង (in-car-app)។
BYD Sealion 07 DM-i មានបណ្តោយខ្លួនប្រវែង 4,880mm/ទទឹង 1,920mm/ កំពស់ 1,750mm និងគម្លាតចន្លោះកង់មុខទៅកង់ក្រោយ 2,820mm។ នៅផ្នែកកាប៊ីនមានបំពាក់អេក្រង់ទំហំ 12.25-inch និងអេក្រង់កម្សាន្តទំហំ 15.6-inch rotating touchscreen គាំទ្រដំណើរការជាមួយប្រព័ន្ធ DiLink 100 របស់ BYD ដែលគាំទ្រនូវមុខងារ AI Voice និងគាំទ្រនូវប្រព័ន្ធបច្ចេកវិទ្យា AI របស់ក្រុមហ៊ុន DeepSeek AI Model។
រថយន្តនេះគាំទ្រនូវប្រព័ន្ធជំនួយការបើកបរពីរកម្រិតផ្សេងគ្នា គឺ DiPilot 300 គាំទ្រដំណើរការជាមួយប្រព័ន្ធសែនស័រ LiDAR និង DiPilot 100 គាំទ្រដំណើរការជាមួយសែនស័រកាមេរ៉ាចំនួន 3 គ្រាប់។ ដែលប្រព័ន្ធជំនួយការនេះ គឺគាំទ្រនូវមុខងារ city and highway navigation, traffic light recognition, obstacle avoidance, និង automatic parking ជាដើម។
ទៅលើប្រព័ន្ធដំណើរការវិញ BYD Sealion 07 DM-i គាំទ្រនូវប្រព័ន្ធបច្ចេកវិទ្យា DM hybrid platform ជំនាន់ទី 5 របស់ BYD ដែលភ្ជាប់ដំណើរការនៅលើម៉ាស៊ីនទំហំ 1.5T turbocharging កំលាំង 115kW និងភ្ជាប់ដំណើរការដោយម៉ូទ័រអគ្គិសនីខាងមុខកំលាំង 200kW។ ម៉ូដែល DM-i នេះ អាចជិះបានចម្ងាយផ្លូវសរុបដល់ 1,320km និងការបើកដោយប្រើថាមពលសុទ្ធអាចជិះបានចម្ងាយ 150km។
ដោយឡែកម៉ូដែល Top-trim ដែលដំណើរការដោយប្រព័ន្ធ DM-p បានបំពាក់បន្ថែមនូវម៉ូទ័រអគ្គិសនីមួយទៀតនៅខាងក្រោយ សម្រាប់ប្រព័ន្ធបើកបរ All-wheel-drive ដែលមានកំលាំងសរុបដល់ 350kW (469hp) ដែលអាចជាន់វាត់កុងទ័រពី 0 ដល់ 100km/h ប្រើពេលប្រមាណ 4.7 វិនាទី។ ហើយម៉ូដែល DM-p អាចជិះដោយប្រើថាមពលអគ្គិសនីសុទ្ធមិនប្រើម៉ាស៊ីនសាំងបានចម្ងាយ 135km៕