no-alternative title
no-alternative title

Galaxy S26 បំពាក់ឈីប Exynos 2600 នឹងលក់លើទីផ្សារអ៊ឺរ៉ុប ខណៈដែលទីផ្សារផ្សេងនឹងប្រើឈីប Snapdragon

ជាមួយនិងវត្តមានរបស់ស្មាតហ្វូនជំនាន់ថ្មី Galaxy S25 Series របស់ខ្លួន កាលពីដើមឆ្នាំនេះក្រុមហ៊ុន Samsung បានសម្រេចដាក់អោយប្រើប្រាស់នូវបន្ទះឈីប Snapdragon 8 Elite នៅលើស្មាតហ្វូនគ្រប់ម៉ូដែលតែម្តង។ ប៉ុន្តែសម្រាប់ការដំណើរការលើឈីបថ្មីនេះ មិនមែនមានន័យថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្សកូរ៉េខាងត្បូងមួយនេះ មិននាំយកនូវបន្ទះឈីប Exynos ត្រឡប់ទៅលើស្មាតហ្វូននេះទេ ដោយសារតែនៅក្នុងរបាយការណ៍ថ្មីៗនេះមានការបញ្ជាក់ថា ស្មាតហ្វូន Galaxy S26 Series អាចនឹងមានការបំពាក់នូវបន្ទះឈីប Exynos 2600។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

តាមរយៈនៃការលេចចេញនូវព័ត៌មានថ្មីនេះ គេនៅមិនទាន់មានការបញ្ជាក់ថា ក្រុមហ៊ុន Samsung នឹងធ្វើការបែងចែកនូវការគ្រប់គ្រងទីផ្សារដូចម្តេចទៅលើស្មាតហ្វូនដែលបំពាក់នូវបន្ទះឈីប Exynos និង Snapdragon នៅឡើយទេ។ នៅពេលនេះ បើមើលតាមរបាយការណ៍ថ្មីមួយ បានបញ្ជាក់ថា សម្រាប់ស្មាតហ្វូន Galaxy S26 នឹងប្រើប្រាស់ផ្តាច់មុខទៅលើបន្ទះឈីប Exynos នៅលើតែទីផ្សាររបស់អ៊ឺរ៉ុបមួយប៉ុណ្ណោះ។

ផ្អែកទៅលើពាក្យចចាមអារ៉ាមជាច្រើន នៅក្នុងការបែកធ្លាយនៅលើបណ្តាញសង្គម X នោះ បាននិយាយថា បន្ទះឈីប Exynos 2600 នឹងប្រើប្រាស់នៅលើស្មាតហ្វូន Galaxy S26 សម្រាប់តែទីផ្សារនៅក្នុងអ៊ឺរ៉ុបណ្ណោះ។ នេះមានន័យថា បន្ទះឈីប Snapdragon នឹងដាក់លក់នៅក្នុងទីផ្សារប្រទេសផ្សេង។ យោងពាក្យចចាមអារ៉ាមមុននេះ បានបញ្ជាក់ថា ស្មាតហ្វូនជំនាន់ថ្មី Galaxy S26 និង S26+ អាចនឹងប្រើប្រាស់នូវបន្ទះឈីប Exynos ខណៈពេលដែលស្មាតហ្វូន Galaxy S26 Ultra នឹងប្រើប្រាស់នូវបន្ទះឈីប Snapdragon។

 

សូមជំរាបថា នេះមិនមែនជាលើកទី 1 នោះទេ ដែលក្រុមហ៊ុន Samsung បានធ្វើបែបនេះ។ ស្មាតហ្វូន Galaxy S22 ទាំង 3 ម៉ូដែលកន្លងមក ដែលមានលក់នៅក្នុងទីផ្សាររបស់អ៊ឺរ៉ុប ក៏ប្រើប្រាស់នូវបន្ទះឈីប Exynos 2200 ខណៈពេលដែលទីផ្សារនៃប្រទេសជាច្រើនទៀតគឺប្រើប្រាស់នូវបន្ទះឈីប Snapdragon 8 Gen 1៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍