no-alternative title
no-alternative title
no-alternative title
no-alternative title

Leapmotor C16 រថយន្ត SUV 5-កៅអីស៊េរីថ្មី នឹងបង្ហាញវត្តមានផ្លូវការណ៍នៅថ្ងៃទី 6 ខែមិថុនាខាងមុខនេះ

ក្រោយហ៊ុនផលិតរថយន្ត Leapmotor ត្រៀមប្រកាសចេញរថយន្ត SUV 5-កៅអីស៊េរីថ្មីម៉ូដែល C16 នៅថ្ងៃទី 06 ក្នុងខែមិថុនានេះ។ រថយន្តគ្រួសារ SUV ស៊េរីថ្មីដែលត្រៀមបង្ហាញវត្តមាននៅ 2 ថ្ងៃខាងមុខទៀតនេះ គឺមានជម្រើសពណ៌ចំនួន 6 សម្រាប់អតិថិជនធ្វើការជ្រើសរើស។ Leapmotor C16 មានការឌីស្សាញផ្នែកខាងក្នុង និងខាងក្រៅប្រហាក់ប្រហែលគ្នានឹងម៉ូដែល C10 ដែរ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ដោយក្នុងនោះផ្នែកកាប៊ីនមានទំហំធំទូលាយជាមួយការបំពាក់ដៃចង្កូតដែលមានការឌីស្សាញបែប Double-spoke flat-button steering wheel ព្រមជាមួយបន្ទះអេក្រង់កុងទ័រ Digital Instrument Panel ទំហំ 10.25-inch និងអេក្រង់កម្សាន្តនៅកណ្តាលទំហំ 14.6-inch។

 

សម្រាប់ម៉ូដែល C16 ដែលមានវត្តមាននៅលើទីផ្សារបច្ចុប្បន្នជាប្រភេទឡាន SUV 6-កៅអីដែលរៀបជាបីជួរ 2x2x2 ហើយសម្រាប់ម៉ូដែលថ្មីដែលត្រៀមបង្ហាញខ្លួនឆាប់ៗនេះ គឺជាប្រភេទ SUV 5-កៅអី។ Leapmotor C16 ក៏មានបំពាក់នូវអេក្រង់នៅលើដំបូលដែលមានទំហំ 15.6-inch rear ceiling screen សម្រាប់ការកម្សាន្តផ្សេងៗ, ប្រព័ន្ធបំពងសំឡេងចំនួន 21 គ្រាប់ គាំទ្រប្រព័ន្ធបច្ចេកវិទ្យាសំឡេង 7.1.4 Dolby Atmos sound system។

ទៅលើប្រព័ន្ធបច្ចេកវិទ្យាទំនើបវិញ ឡាន SUV ស៊េរីថ្មីរបស់ Leapmotor នឹងគាំទ្រនូវបច្ចេកវិទ្យា Leapmotor OS intelligent vehicle system ដែលគាំទ្រដំណើរការដោយបន្ទះឈីប Qualcomm Snapdragon 8295។ បច្ចេកវិទ្យាទំនើបសម្រាប់រថយន្តថ្មីនេះ គឺនឹងមានដូចជាការគាំទ្រនូវប្រព័ន្ធសេវា  5G connectivity, ការធ្វើបច្ចុប្បន្នភាពប្រព័ន្ធតាមរយះ over-the-air (OTA) និងមុខងារបញ្ជាពីចម្ងាយ remote control ជាដើម។

ទៅលើប្រព័ន្ធជំនួយការបើកបរឆ្លាតវៃ C16 ថ្មីនឹងគាំទ្រដោយបន្ទះឈីប nVidia Orin-X chip ដែលគាំទ្រនូវកម្រិតនៃភាពឆ្លាតវៃ 254 TOPS  (Tera Operations Per Second) រួមជាមួយការបំពាក់នូវប្រព័ន្ធសែនស័រជំនួយចំនួន 30 គ្រាប់ ដែលអាចដំណើរការមុខងារបង្ហាញផ្លូវ highway navigation, មុខងារផ្លាស់ប្តូរគន្លងបើកបរស្វ័ប្រវត្តិ automatic lane changes, និងមុខងារចូលចំណោតស្វ័យប្រវត្តិ automatic parking ផងដែរ។

Leapmotor C16 ស៊េរីថ្មី គឺនឹងមានជម្រើសប្រើថាមពលអគ្គិសនីសុទ្ធ (BEV) និង Extended-range (PHEV) ផងដែរសម្រាប់អតិថិជនធ្វើការជ្រើសរើស។ យ៉ាងណាមិញសម្រាប់គុណសម្បត្តិ និងលក្ខណៈសម្បត្តិទូទៅផ្សេងទៀតរបស់ C16 ស៊េរីថ្មីក្រុមហ៊ុនមិនទាន់បានបញ្ជាក់លម្អិតនៅឡើយទេក្នុងពេលនេះ ដូចនេះមានតែរងចាំការបង្ហាញវត្តមានផ្លូវការណ៍នៅថ្ងៃទី 6 មិថុនាខាងមុខនេះតែប៉ុណ្ណោះ។

សូមបញ្ជាក់ថា បើតាមរបាយការណ៍លក់ថ្មីៗនេះ Leapmotor បានធ្វើការនាំចេញរថយន្តសរុបចំនួន 45,067 គ្រឿងក្នុងខែឧសភា កន្លងទៅ មានការកើនឡើងបន្តិចបើធៀបនឹងការនាំចេញក្នុងខែមីនា បានចំនួន 37,095 គ្រឿង និងខែមេសា បានចំនួន 41,039  គ្រឿង៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
ឡានអគ្គិសនី Toyota bZ5 ដែលប្រើអាគុយ BYD ដាក់លក់ជាមួយតម្លៃតែជាង 1 ម៉ឺនដុល្លារប៉ុណ្ណោះ

ឡានអគ្គិសនី Toyota bZ5 ដែលប្រើអាគុយ BYD ដាក់លក់ជាមួយតម្លៃតែជាង 1 ម៉ឺនដុល្លារប៉ុណ្ណោះ

ដោយ ប៉េងលីន
Geely ចេញឡាន PHEV ម៉ូដែលថ្មី  Galaxy M9 ប្រភេទ 6-កៅអី សាកពេញម្តងអាចរត់បានដល់ទៅ 1,500km

Geely ចេញឡាន PHEV ម៉ូដែលថ្មី Galaxy M9 ប្រភេទ 6-កៅអី សាកពេញម្តងអាចរត់បានដល់ទៅ 1,500km

ដោយ ប៉េងលីន
Infinix NOTE 50 Series ស្មាតហ្វូនបំពាក់មុខងារលំដាប់ Flagship, One-Tap Infinix AI ∞ និងការសាកថ្មកម្រិតខ្ពស់ 90W នៃ Note 50 series Collaboration ជាមួយ MLBB បានមកដល់ហើយ!!

Infinix NOTE 50 Series ស្មាតហ្វូនបំពាក់មុខងារលំដាប់ Flagship, One-Tap Infinix AI ∞ និងការសាកថ្មកម្រិតខ្ពស់ 90W នៃ Note 50 series Collaboration ជាមួយ MLBB បានមកដល់ហើយ!!

ដោយ ប៉េងលីន
ជាប្រវត្តិសាស្ត្រថ្មី ឡានម៉ាក Toyota RAV4, Highlander និង Sienna នឹងត្រូវផ្លាស់ប្តូរការអភិវឌ្ឍន៍ផលិតទៅកាន់ប្រទេសចិន

ជាប្រវត្តិសាស្ត្រថ្មី ឡានម៉ាក Toyota RAV4, Highlander និង Sienna នឹងត្រូវផ្លាស់ប្តូរការអភិវឌ្ឍន៍ផលិតទៅកាន់ប្រទេសចិន

ដោយ ប៉េងលីន
 ASUS ProArt P16 (H7606WP) កុំព្យូទ័រ Copilot+PC ដ៏ស្តើងស្រាល បានប្រកាសជាផ្លូវការនៅក្នុងទីផ្សារកម្ពុជាហើយ

ASUS ProArt P16 (H7606WP) កុំព្យូទ័រ Copilot+PC ដ៏ស្តើងស្រាល បានប្រកាសជាផ្លូវការនៅក្នុងទីផ្សារកម្ពុជាហើយ

ដោយ ប៉េងលីន
Chery QQ Domi ឡានដ៏សែន Cute ជិះបានចម្ងាយ 405km ចេញលក់ក្នុងតម្លៃតែជាង 8 ពាន់ដុល្លារប៉ុណ្ណោះ

Chery QQ Domi ឡានដ៏សែន Cute ជិះបានចម្ងាយ 405km ចេញលក់ក្នុងតម្លៃតែជាង 8 ពាន់ដុល្លារប៉ុណ្ណោះ

ដោយ ប៉េងលីន