no-alternative title
no-alternative title
no-alternative title
no-alternative title

vivo X Fold 5 ត្រូវគេទម្លាយថា អាចនឹងមានតម្លៃធូរជាង vivo X Fold 3 Pro

ស្មាតហ្វូនបត់បាន Vivo X Fold 5 ត្រូវគេរំពឹងថា អាចនឹងបង្ហាញខ្លួននៅក្នុងប្រទេសចិននៅចុងខែនេះ ហើយនឹងបន្តបង្ហាញខ្លួននៅក្នុងប្រទេសឥណ្ឌានៅខែក្រោយ។ យោងតាមពាក្យចចាមអារ៉ាមថ្មីចុងក្រោយនេះ បានទម្លាយអំពីលក្ខណៈសម្បត្តិរបស់ស្មាតហ្វូនអេក្រង់បត់បាននេះស្ទើរតែទាំងស្រុងហើយ។ នៅពេលនេះ មានការបែកធ្លាយថ្មីបំផុតមួយ ចេញពីអ្នកទម្លាយមួយរូបដែលមានឈ្មោះថា Panda is Bald បានអះអាងថា ស្មាតហ្វូនបត់បាន vivo X Fold 5 ថ្មីនេះនឹងមានតម្លៃទាបជាងស្មាតហ្វូនជំនាន់មុន vivo X Fold 3 Pro។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

សូមជំរាបថា ស្មាតហ្វូនបត់បាន vivo X Fold 3 Pro ដែលបានបង្ហាញខ្លួនកាលពីឆ្នាំមុននេះ គឺមានតម្លៃ 9,999 យ៉ន់ដែលប្រហែលជា $1,390 ដុល្លារសម្រាប់ទីផ្សារប្រទេសចិន។ សម្រាប់ស្មាតហ្វូន X Fold 5 វិញ ត្រូវបានគេរំពឹងថា នឹងមានតម្លៃកាន់តែសមរម្យក្នុងការប្រើប្រាស់។ ស្មាតហ្វូន Vivo X Fold 5 នេះ អាចនឹងប្រជែងបានជាមួយនឹងស្មាតហ្វូន  OPPO Find N5 និង Honor Magic V5 នៅក្នុងប្រទេសចិន។ ស្មាតហ្វូន OPPO Find N5 បង្ហាញខ្លួនកាលពីដើមឆ្នាំនេះ ជាមួយនឹងតម្លៃ 8,999 យ៉ន់ដែលប្រហែជា $1,250 ដុល្លារ ខណៈដែលស្មាតហ្វូន  Magic V5 មិនទាន់ប្រកាសជាផ្លូវការនោះទេ។ សម្រាប់តម្លៃរបស់ស្មាតហ្វូន X Fold 5 អាចនឹងសមរម្យស្រដៀងគ្នាទៅនឹងស្មាតហ្វូន Find N5 ។

ស្មាតហ្វូន vivo X Fold 5 នឹងមានអេក្រង់ខាងក្នុងទំហំ 8.03-អ៊ីង AMOLED ជាមួយនឹងកម្រិតភាពច្បាស់កម្រិត 2K+ និងមានល្បឿន 120Hz refresh rate។ បើមើលទៅលើផ្នែកខាងមុខស្មាតហ្វូននេះ គឺនឹងមានអេក្រង់ទំហំ 6.53-អ៊ីង AMOLED LTPO គាំទ្រជាមួយនឹងកម្រិតភាពច្បាស់ FHD+ និងមានល្បឿន 120Hz refresh rate ។ ស្មាតហ្វូន Vivo X Fold 5 នេះនឹងមានការប្រើប្រាស់នូវបន្ទះឈីប Snapdragon 8 Gen 3 ហើយនិងមានថាមពលថ្មទំហំ 6,000mAh ដែលគាំទ្រដោយកម្លាំងសាក 90W wired ព្រមទាំងបច្ចេកវិទ្យាសាកថ្មឥតខ្សែរ 30W wireless charging ផងដែរ។ 

ស្មាតហ្វូននេះនឹងប្រើប្រាស់នូវ OriginOS 5 ផ្អែកនៅលើ Android 15 នៅក្នុងប្រទេសចិន ហើយនឹងមានប្រព័ន្ធស្កេនក្រយ៉ៅដៃនៅចំហៀង (side-facing fingerprint scanner) ថែមទៀតផង។ ស្មាតហ្វូននេះ នឹងមានកាមេរ៉ាខាងមុខទំហំ 32MP ហើយកាមេរ៉ាខាងក្រោយរបស់ស្មាតហ្វូននេះនឹងមានទំហំ Sony IMX921 50MP មានភ្ជាប់ជាមួយនឹងមុខងារ OIS, 50MP ultra-wide lens និង Sony IMX882 50MP periscope telephoto ទ្រទ្រង់ជាមួយនឹងមុខងារហ៊្សូម 3x optical zoom។ ស្មាតហ្វូននេះនឹងមាន IPX8 សម្រាប់ការពារធូលី និងទឹក ហើយនឹងមានកម្រាស់ 4.33mm នៅពេលបើក៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍