មកដល់ពេកនេះ ការប្រើប្រាស់ថាមពលថ្មទំហំធំ បានក្លាយជាចំណុចចាប់អារម្មណ៍ពីអ្នកប្រើប្រាស់ស្មាតហ្វូនជាច្រើន។ ថ្មីៗនេះ មានក្រុមហ៊ុនជាច្រើនបានបង្កើនទំហំថ្មទៅលើស្មាតហ្វូនរបស់ខ្លួន នៅក្នុងចំណោមក្រុមហ៊ុនជាច្រើននោះ ក៏មានក្រុមហ៊ុន Honor ផងដែរ។ ថ្មីៗនេះ ក្រុមហ៊ុនេ Honor ក៏បានទម្លាយចេញនូវស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួនដែលមានថាមពលថ្មធំដល់ទៅ8,000mAh។ តាមការចេញផ្សាយកន្លងមក បានអោយដឹងថា ក្រុមហ៊ុននេះ អាចនឹងបញ្ចេញនូវស្មាតហ្វូនបត់បានជាច្រើនម៉ូដែល មានថាមពលថ្មធំដែលមិនធ្លាប់មានពីមុនមកនោះទេ។
ស្មាតហ្វូនអេក្រង់បត់បានជំនាន់ថ្មី vivo X Fold 5 នេះ អាចនឹងមានថាមពលថ្មទំហំ 6,000mAh ហើយនឹងបង្ហាញខ្លួននៅក្នុងប្រទេសចិននាខែនេះផងដែរ។ យោងតាមការបែកធ្លាយថ្មីមួយទម្លាយថា ស្មាតហ្វូនអេក្រង់បត់ Honor Magic V5 នឹងបង្ហាញខ្លួននៅចុងខែនេះហើយ។ ថ្មីៗនេះ អ្នកទម្លាយ Panda is Bald ទើបតែចោទសួរថា តើថ្មរបស់ស្មាតហ្វូន Honor Magic V5 នឹងធំជាងទំហំថ្មរបស់ស្មាតហ្វូន vivo X Fold 5 នោះទេ? ក្នុងនោះក៏មានការបញ្ជាក់ថា ទំហំថ្មរបស់ស្មាតហ្វូន Honor Magic V5 នឹងមានទំហំ 6,100mAh។ នៅលើវិញ្ញាបនបត្រ CMIIT បានទម្លាយថា ស្មាតហ្វូន V5 បំពាក់នូវថ្មទំហំ 5,950mAh។
របាយការណ៍ជាច្រើនទម្លាយថា ស្មាតហ្វូន Magic V5 នឹងមានអេក្រង់បត់បានទំហំ 8-អ៊ីង ហើយនិងអេក្រង់ខាងក្រៅទំហំ 6.45-អ៊ីង LTPO OLED 2K។ ស្មាតហ្វូនទាំងពីរនេះ នឹងមានកម្រិតអេក្រង់ 120Hz refresh rate ដូចគ្នា។ ស្មាតហ្វូននេះនឹងមានបន្ទះឈីប Snapdragon 8 Elite ហើយអាចនឹងមានកាមេរ៉ាគោលទំហំ 50-Megapixel គាំទ្រជាមួយនឹងមុខងារ OIS, Ultra-Wide Lens និង 200-Megapixel Periscope Telephoto។ ស្មាតហ្វូននេះ នឹងប្រើប្រាស់នូវ Magic 9.0 ផ្អែកជាមួយនឹង Android 15 ហើយនិងមានប្រព័ន្ធស្កេនក្រយ៉ៅដៃនៅចំហៀង, Wireless Charging, Satellite Messaging និង IPX8 សម្រាប់ការពារ និងធូលីថែមទៀត៕