បន្ទាប់ពីការទម្លាយនូវព័ត៌មានថ្មីៗជាច្រើនរួចមក នៅទីបំផុត Samsung ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាយក្សកូរ៉េខាងត្បូង បានបញ្ចេញនូវយុទ្ធនាការនៃការផ្សព្វផ្សាយរបស់ខ្លួនទៅលើស្មាតហ្វូនអេក្រង់បត់បាននេះហើយ។ តាមការបែកធ្លាយថ្មីមួយនៅពេលនេះ បានទម្លាយចេញនូវជម្រើសពណ៌ និងទំហំដែលនឹងមានការប្រើប្រាស់នៅលើស្មាតហ្វូនអេក្រង់បត់បាន Galaxy Z Fold 7, Galaxy Z Flip 7 និង Galaxy Z Flip 7 FE ដែលគ្រោងនឹងមានការប្រកាសដាក់លក់នាពេលខាងមុខនេះហើយ។
តាមរយៈនៃការបែកធ្លាយថ្មីចុងក្រោយបំផុតនេះ បានបង្ហាញថា ស្មាតហ្វូនអេកក្រង់បត់បាន Galaxy Z Fold 7 ថ្មីនេះ នឹងមាន 3 ទំហំ គឺ 12GB-256GB ឬ 12GB -512GB ហើយនិង 16GB-1TB។ សម្រាប់ជម្រើសពណ៌នៅលើស្មាតហ្វូន Z Fold 7 គឺនឹងមានពណ៌ Silver Shadow, Blue Shadow, Jetblack និង Coralred shades។ ក្រឡេកមកមើលស្មាតហ្វូនអេក្រង់បត់បាន Galaxy Z Flip 7 ដែលជាសិស្សប្អូនវិញ គឺនឹងមាន 3 ទំហំគឺ 8GB-128GB, 12GB-256GB និង 12GB-512GB ។ ស្មាតហ្វូននេះ នឹងមានពណ៌ Blue Shadow និង White Black។
អ្វីដែលគួរអោយចាប់អារម្មណ៍នោះ Galaxy Z Flip 7 FE នឹងក្លាយជាស្មាតហ្វូនអេក្រង់បត់បានម៉ូដែលថ្មីមួយទៀតរបស់ក្រុមហ៊ុន Samsung ដែលមានតម្លៃសមរម្យ អាចប្រជែងជាមួយនិងដៃគូរនានាបាន។ ស្មាតហ្វូនអេក្រង់បត់បាននេះ នឹងមាន 2 ទំហំគឺ 8GB-128GB ឬ 8GB-256GB ។
ស្មាតហ្វូននេះមានពណ៌ខ្មៅ ឬពណ៌ស។ ជាមួយនិងការបែកធ្លាយខាងលើនេះ គឺមិនទាន់មានការបញ្ជាក់អំពីស្មាតហ្វូន Galaxy Z Fold 7 Ultra នៅឡើយទេ ប៉ុន្តែម៉ូដែលនេះ អាចនឹងក្លាយជាស្មាតហ្វូនប្រណិតជាងគេនៅក្នុងត្រកូលស្មាតហ្វូនបត់បាននេះ។ នៅពេលនេះ គេមិនទាន់មានការទម្លាយជាផ្លូវការនូវកាលបរិច្ឆេទនៃការសម្ពោធ ស្មាតហ្វូននេះទេ ប៉ុន្តែអាចនឹងលឿនជាងរាល់ឆ្នាំជាក់ជាមិនខាន៕