no-alternative title
no-alternative title
no-alternative title
no-alternative title

GWM Tank 500 ដែលជាឡាន Full-size SUV ស៊េរីថ្មី ត្រៀមបង្ហាញខ្លួនជាមួយប្រព័ន្ធសិនស័រ LiDAR

បើតាមរូបភាពដែលបានបែកធ្លាយថ្មីៗបានបង្ហាញថា ឡាន Full-size SUV ស៊េរីថ្មីម៉ូដែល Tank 500 របស់ក្រុមហ៊ុន Great Wall Motor ឬ GWM ឃើញមានការ Upgrade ទៅលើប្រព័ន្ធសែនស័រ LiDAR ដែលនេះ គឺបង្ហាញឲ្យឃើញច្បាស់ថា Tank 500 ស៊េរីថ្មីនេះ គាំទ្រនូវប្រព័ន្ធជំនួយសុវត្ថិភាពបើកបរកម្រិតខ្ពស់ “advanced driver assistance features”។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

តាមរូបភាពដែលបានបែកធ្លាយនេះបានបង្ហាញថា Tank 500 ថ្មី គឺនៅតែរក្សាការឌីស្សាញរូបរាងដូចគ្នាម៉ូដែលបច្ចុប្បន្នដដែល គ្រាន់តែមានការប្រើប្រាស់ពណ៌ថ្មីជាពណ៌បៃតង ឬហៅថា Dark Green និងមានបំពាក់សែនស័រ LiDAR នៅលើដំបូងខាងមុខតែប៉ុណ្ណោះ។ ដែលការបង្ហាញនេះ គឺបានកើតឡើងស្របពេលដែលកិច្ចសហការគ្នារវាង Tank និងក្រុមហ៊ុនផ្គត់ផ្គង់សែនស័រ LiDAR ដែលសែនស័រនេះ ត្រូវបានគេសន្និដ្ឋានថាជា Compact  ATX model ដែលផលិតដោយក្រុមហ៊ុនបច្ចេកវិទ្យា Hesai Technology។ ដែលសែនស័រនេះ ត្រូវបានគេដឹងថា មានការគាំទ្រជាមួយប្រព័ន្ធជំនួយការបើកបរកម្រិត Level 2 system បច្ចុប្បន្ន។

ផ្នែកខាងមុខនៅរក្សាផ្ទាំងប៉ាណារចនាជាបន្ទាត់ធំផ្តេកតំរៀបទទឹងក្បាលរថយន្តដដែល រីផ្នែកចំហៀងឃើញមានការបំពាក់យ៉ាន់កង់រចនាជាកាំរាយពណ៌ទឹកប្រាក់ ឈ្នាន់ជាន់ចំហៀង និងដៃទ្វារធម្មតា។ ផ្នែកខាងក្រោយឌីស្សាញរំលេចជាមួយបណ្តុំចង្កៀងបញ្ឈរ រួមនជាមួយកង់សាគួដូចគ្នានឹងម៉ូដែល Tank 500  បច្ចុប្បន្នដែរ។ Tank 500 ម៉ូដែលថ្មីក៏នឹងមានការរៀបចំបំពាក់ជាមួយប្រអប់លេខថ្មីប្រភេទ column-mounted gear selector និងការឌីស្សាញដៃចង្កូតជាប្រភេទ dual-spoke steering wheel ថ្មីផងដែរ។ នៅផ្នែកកណ្តាលឃើញមានបំពាក់នូវប៊ូតុង  physical button មួយចំនួន ដូចគ្នានឹងម៉ូដែល Tank 300 ស៊េរីឆ្នាំ 2025 ដែរ។

ទៅលើផ្នែកកម្លាំងអូសទាញវិញ GWM Tank 500 ស៊េរីថ្មីនេះ អាចនឹងរក្សាការប្រើប្រាស់ Powertrain ដូចគ្នានឹង Tank 500 បច្ចុប្បន្ន ដោយក្នុងនោះរួមមាន ការបំពាក់ម៉ាស៊ីនប្រភេទ Mild-hybrid 3.0T V6 កម្លាំង 265kW និងកម្លាំងរមូល 500Nm ភ្ជាប់ដំណើរការដោយប្រអប់លេខស្វ័យប្រវត្តិ 9 វគ្គ។ ម៉ូដែលប្រើម៉ាស៊ីន Hi4-T plug-in hybrid 2.0T និងម៉ូទ័រអគ្គិសនីខាងមុខមួយកម្លាំង 300kW និងកម្លាំងរមូល 750Nm ជាមួយកញ្ចប់ថ្មដែលសាកភ្លើងពេញម្តងអាចបើកបានចម្ងាយ 110km ដោយថាមពលអគ្គិសនីសុទ្ធ។ ហើយនិងម៉ូដែលចុងក្រោយ គឺបំពាក់ម៉ាស៊ីន Hi4-Z 2.0T ភ្ជាប់ដំណើរការដោយម៉ូទ័រអគ្គិសនីពីរ ផលិតកម្លាំងបាន 635kW និងកម្លាំងរមូល 1,195Nm ជាមួយកញ្ចប់អាគុយដែលសាកភ្លើងពេញម្តងអាចជិះបានចម្ងាយ 201km។

សម្រាប់តម្លៃ គុណសម្បត្តិផ្សេងៗទៀត និងកាលបរិច្ឆេទចេញលក់សម្រាប់ម៉ូដែល Tank 500 SUV ថ្មី ក្រុមហ៊ន GWM មិនទាន់បញ្ជាក់នៅឡើយទេ។ ដោយសម្រាប់រថយន្ត Tank 500 ម៉ូដែលបច្ចុប្បន្ន គឺមានតម្លៃចាប់ពីខ្ទង់ $46,500 ឡើងទៅ។ បើតាមរបាយការណ៍លក់ក្នុងខែមេសា ឆ្នាំ 2025 រថយន្ត Tank 500 របស់ GWM លក់បានចំនួន 3,350 គ្រឿងនៅក្នុងទីផ្សារប្រទេសចិន៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍