no-alternative title
no-alternative title

RedMagic 10S Pro បានបង្ហាញវត្តមានជាមួយបន្ទះឈីប Snapdragon 8 Elit Leading Edition

ក្រុមហ៊ុន RedMagic បានធ្វើការប្រកាសចេញកំពូលស្មាតហ្វូនហ្គេមជំនាន់ថ្មី RedMagic 10S Pro នៅទីផ្សារប្រទេសចិន ដែលមានតម្លៃខ្ទង់ប្រហែល $695។ ស្មានហ្វូនជំនាន់ថ្មីនេះ ដំណើរការនៅលើបន្ទះឈីបដែលក្រុមហ៊ុនហៅថា Snapdragon 8 Elite Leading Edition ដែលវាត្រូវបានធ្វើការ Custom ឲ្យមានល្បឿនដំណើរការនៅលើអង្គ CPU Prime-core ខ្លាំងជាងបន្ទះឈីប Snapdragon 8 Elite ស្តង់ដារបន្តិច។ បន្ថែមពីនេះ វាក៏ត្រូវបានក្រុមហ៊ុនធ្វើការ Custom ដោយភ្ជាប់ដំណើរការជាមួយនឹងឈីប  RedCore R3 Pro ដើម្បីជំនួយដល់ការលេងហ្គេមបានកាន់តែមានល្បឿនរលូនល្អថែមទៀតផង។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

បន្ទះឈីបបំពាក់នៅលើ RedMagic 10S Pro ក៏មានភ្ជាប់មកជាមួយរ៉េមទំហំធំដល់ 24GB ប្រភេទ LPDDR5T និងអង្គផ្ទុកទិន្នន័យល្បឿនលឿន UFS4.1 Pro ទំហំ 1TB ផងដែរ។ កាន់តែពិសេសនៅលើម៉ាស៊ីនរបស់ RedMagic 10S Pro ត្រូវបានបំពាក់មកជាមួយប្រព័ន្ធបន្សាបកំដៅ ICE-X Cooling System ដែលប្រើប្រាស់នូវសារធាតុ liquid metal និងកង្ហាល active air cooling ថែមទៀតផង ដែលធ្វើឲ្យម៉ាស៊ីនទូរស័ព្ទនៅតែរក្សាបាននូវភាពត្រជាក់ល្អ និងស្ថិរភាពល្បឿន ទោះបីជាដំណើរការលេងហ្គេមក្នុងរយះពេលយូរក៏ដោយ។

RedMagic 10S Pro បំពាក់បច្ចេកវិទ្យាអេក្រង់ OLED Display ទំហំ 6.85-inch គាំទ្រកម្រិតបង្ហាញ 1.5K មានកម្រិតពន្លឺខ្ពស់ដល់ 2,000nits និងល្បឿន refresh rate 144Hz។  អេក្រង់របស់ RedMagic 10S Pro មានគែមស្តើងមែនទែន គឺត្រឹម 1.25mm និងជាអេក្រង់លាតពេញដល់គែមតែម្តង ហើយគាំទ្រនូវបច្ចេកវិទ្យាបង្កប់កាមេរ៉ាក្រោមអេក្រង់ទៀតផង។ ដើម្បីឲ្យការដំណើរការលេងហ្គេមប្រកបដោយភាពងាយស្រួល RedMagic 10S Pro ក៏មានភ្ជាប់នូវប៊ូតុង Shoulder Trigger ដែលគាំទ្រកម្រិតសំគាល់ 520Hz polling rate និង 2500Hz touch sampling។

 

ស្មាតហ្វូនហ្គេមស៊េរីថ្មីនេះ មានថ្មទំហំធំដល់ 7,500mAh គាំទ្រកំលាំងសាកភ្លើង 120W ដែលសាកពី 0 ទៅ 100% ចាយពេលប្រមាណ 35 នាទីប៉ុណ្ណោះ។ ហើយតាមការអះអាងពីក្រុមហ៊ុនការសាកភ្លើងពេញម្តងអាចកាន់ក្នុងការលេងហ្គេមជាប់បានដល់ 10 ម៉ោងឯណោះ។ ចំពោះភ្នែកកាមេរ៉ាវិញ RedMagic 10S Pro បានដំឡើងមកជាមួយលែនកាមេរ៉ាក្រោយ 3 គ្រាប់មានទំហំ 50MP ពីរគ្រាប់ជា Main Lens និង Ultrawide Leng រួមនឹងទំហំ 2MP មួយគ្រាប់ជា Depth Sensor។ រីកាមេរ៉ាសែលហ្វីវិញ គឺមានទំហំ 16MP។ ស្មាតហ្វូនហ្គេមស៊េរីថ្មីនេះ មានភ្លើង RGB Light នៅលើខ្នងខាងក្រោយ ដែលអាចធ្វើការផ្លាស់ប្តូរពណ៌បានចំនួន 14 ពណ៌ថែមទៀតផង។

 

ក្រៅពីនេះនៅលើ RedMagic 10S Pro នៅមានមកជាមួយ Magic Key, ប្រព័ន្ធបំពងសំឡេង stereo speakers with DTS:X Ultra 3D, ម៉ូទ័ររំញ័រ X-axis linear motor សម្រាប់មុខងារ haptic feedback, និងរន្ធ USB 3.2 Gen 2 ដែលមានសមត្ថភាពភ្ជាប់បញ្ជូនវីដេអូបានដល់ 8K ល្បឿន 60Hz ទៅកាន់អេក្រង់ម៉ូនីទ័រ ឬស្មាតធីវីជាដើម។ 

ស្មាតហ្វូនហ្គេមជំនាន់ថ្មីនេះ មានជម្រើសពីរម៉ូដែល គឺ RedMagic 10S Pro និង RedMagic 10S Pro+។ ក្រៅតែពីការចេញលក់នៅទីផ្សារប្រទេសចិន RedMagic ក៏នឹងធ្វើការចេញលក់ស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួននៅលើទីផ្សារសកលជាច្រើនទៀតផងដែរ ដោយនឹងចាប់ផ្តើមពីថ្ងៃទី 6 ក្នុងខែមិថុនា ខាងមុខនេះទៅ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍