no-alternative title
no-alternative title

បែកធ្លាយឈ្មោះកូដទាំង 4 ដែលនឹងមានប្រើប្រាស់នៅលើ Huawei Pura 80 Series

នៅថ្ងៃនេះ មានការបែកធ្លាយថ្មីមួយពេលនេះ បានបង្ហើបអំពីឈ្មោះកូដរបស់ស្មាតហ្វូន Huawei Pura 80 Series ហើយ។ ព័ត៌មានថ្មី បានបញ្ជាក់ថា ស្មាតហ្វូន Pura ជំនាន់ថ្មី ដែលនឹងបង្ហាញខ្លួនឆាប់ៗនេះ នឹងមាន 4 ម៉ូដែល សម្រាប់ធ្វើការជ្រើសរើស។ បើតាមអ្នកទម្លាយ @FixedFocus បង្ហោះនៅលើ Weibo ក៏បានចែករំលែកនូវឈ្មោះកូដរបស់ស្មាតហ្វូន Huawei Pura 80 series នេះផងដែរ។ អ្នកទម្លាយរូបនេះ បានបញ្ជាក់ថា ស្មាតហ្វូនប្រភេទ Standard គឺកូដH, ម៉ូឌែល Pro គឺកូដ L, ម៉ូឌែល Pro+ គឺកូដ LP និង Pura 80 Ultra គឺកូដ LU ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

បើទោះបីជាកូដឈ្មោះនេះ នៅមិនទាន់ទម្លាយច្រើនអំពីស្មាតហ្វូន Huawei Pura Series ជំនាន់ថ្មីនេះក៏ដោយ មានការបញ្ជាក់ថា ស្មាតហ្វូនថ្មីនេះ នឹងមាន 4 ម៉ូដែលដូចទៅនឹងជំនាន់មុនផងដែរ ហើយក៏មានការបង្ហើបថា ស្មាតហ្វូន Huawei Pura 80 Series នឹងបន្តក្នុងការប្រើប្រាស់នូវឈ្មោះ Ultra ជំនួសអោយ ART Edition។

 

យោងតាមពាក្យចចាមអារ៉ាមជាច្រើនមុននេះ បាននិយាយថា ក្រុមហ៊ុននេះ អាចនឹងបញ្ចេញនូវ Art version មួយទៀត ដែលមានភាពច្នៃប្រឌិតកាន់តែអស្ចារ្យជាងម៉ូដែល Ultra ផងដែរ។ អ្នកលេងអ៊ីនធឺណិតជាច្រើន បាននិយាយថា ពួកគេចង់ឃើញវត្តមានរបស់ស្មាតហ្វូន Art edition ជាងម៉ូដែល Ultra។ 

គួរបញ្ជាក់ផងដែរ កាលពីពេលមុននេះ ក្រុមហ៊ុន Huawei ធ្លាប់បញ្ចេញនូវ Art Edition នៅលើស្មាតហ្វូន Huawei P60 Series ប៉ុន្តែមិនមានបន្ទះឈីប Kirin នោះទេ។ នៅពេលនេះ ស្មាតហ្វូន Art Edition អាចនឹងប្រើប្រាស់នូវបន្ទះឈីប Kirin 5G។ សម្រាប់វត្តមានម៉ូដែលថ្មីៗនេះដែរ មានការបញ្ជាក់ថា ពេលនេះ ក្រុមហ៊ុន Huawei បានធ្វើការតេស្តទៅលើសិនស័រកាមេរ៉ាកម្រិតខ្ពស់នៅលើស្មាតហ្វូន Pura 80 series ផងដែរ។

ក្រុមហ៊ុននេះ អាចនឹងប្រើប្រាស់នូវ SmartSens 50MP នៅលើកាមេរ៉ាគោល ជំនួសអោយកាមេរ៉ា Sony IMX989 នៅលើស្មាតហ្វូន Pura 80 Pro ថ្មីនេះ។ ស្មាតហ្វូន Ultra នេះ អាចនឹងមានការ upgrade ទៅលើកាមេរ៉ាកាន់តែខ្លាំងក្លាផងដែរ ហើយវាអាចនឹងមានស្ទាយកាន់តែពិសេសទាក់ទាញបំផុត៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍