no-alternative title
no-alternative title
no-alternative title
no-alternative title

តម្រូវការ Huawei Pura 80 Ultra លើសការរំពឹងទុក ដោយសារតែកាមេរ៉ាមានសមត្ថភាពខ្លាំង!

Huawei Pura 80 Ultra ត្រូវបានគេមើលឃើញថា គឺជាស្មាតហ្វូនស៊េរីថ្មីមួយ ដែលទទួលបានការចាប់អារម្មណ៍ភ្លាមៗនៅលើទីផ្សារបន្ទាប់ពីការប្រកាសចេញជាផ្លួវការណ៌។ នៅពេលនេះ មានព័ត៌មានថា តម្រូវការទៅលើស្មាតហ្វូននេះ គឺលឿនជាងអ្វីដែលបានរំពឹងទុកថែមទៀតផង។ មកដល់ពេលនេះ មានមនុស្សជាច្រើននៅក្រៅហាងជាច្រើនរបស់ Huawei ដើម្បីទិញស្មាតហ្វូននេះ ដោយសារតែម៉ូដែលនេះ ពិតជាអស្ចារ្យមែនទែន ហើយគ្រប់ៗគ្នាពេញចិត្តស្មាតហ្វូនខ្លាំងគតចាប់តាំងពីស្មាតហ្វូននេះប្រកាសជាផ្លូវការណ៌មក។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

យោងតាមអ្នកទម្លាយម្នាក់ក្នុងចំណោមអ្នកគាំទ្រជាច្រើននៅក្រៅហាងលក់ Huawei នៅក្នុងប្រទេសចិន ដែលចាំទិញស្មាតវ៉ច Pura 80 Ultra នោះ បានបង្ហោះនៅលើ Weibo ដោយបានបង្ហាញអារម្មណ៌ចង់បានស្មាតហ្វូននេះយ៉ាងខ្លាំងមែនទែន។ គួរបញ្ជាក់ថា ស្មាតហ្វូន Pura 80 Ultra បានចាប់ផ្តើមលក់នៅថ្ងៃទី 26 ខែមិថុនាកន្លងទៅនេះ។ មកដល់ពេលនេះ នៅរៀងរាល់ម៉ោង 10 ព្រឹក នៅពេលដែលហាង Huawei បើកទ្វារនោះ មនុស្សជាច្រើន គឺរង់ចាំទិញស្មាតហ្វូននេះហើយ!

ការលក់ស្មាតហ្វូននេះ ទទួលបាននូវការចាប់អារម្មណ៍យ៉ាងខ្លាំង ហើយវាក៏លក់អស់រលីងទាំងនៅហាងអនឡាញ និងហាងផ្ទាល់របស់ក្រុមហ៊ុន Huawei ។ លោក  Richard Yu ដែលជាអគ្គនាយករបស់ក្រុមហ៊ុន Huawei ក៏បានបង្ហាញថា កាមេរ៉ាដ៏ល្អបំផុតរបស់ស្មាតហ្វូននេះ បានធ្វើអោយការលក់មានសន្ទុះកាន់តែខ្លាំងក្លា។ ពេលនេះស្មាតហ្វូន Pura 80 Ultra គឺអស់ស្តុកហើយ ប៉ុន្តែក្រុមហ៊ុនក៏ត្រៀមបំពេញស្តុកវិញក្នុងពេលឆាប់ៗនេះផងដែរ។ លោកនិយាយថា “Pura 80 Ultra គឺលក់ដាច់ខ្លាំងណាស់! មនុស្សជាច្រើនហៅវាថាជាស្តេចកាមេរ៉ា! តម្រូវការ គឺលើសពីការរំពឹងទុក! សូមអរគុណ អ្នកទាំងអស់គ្នា! យើងនឹងប្រឹងប្រែងបំពេញស្តុកអោយបានលឿនបំផុត!”

ស្មាតហ្វូន Pura 80 Ultra នេះ ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើទីផ្សារសម្រាប់បច្ចេកវិទ្យាកាមេរ៉ាដ៏ខ្លាំងក្លារបស់វា។ ក្រុមហ៊ុន Huawei ធ្លាប់បានប្រើប្រាស់នូវ Dual Periscope សម្រាប់ការថតរូបភាព zoom ទៅកាន់កម្រិតថ្មីមួយទៀតផង។ ស្មាតហ្វូននេះ បំពាក់នូវកាមេរ៉ាគោល 1-អ៊ីង ultra-high dynamic range ជាមួយនឹង 15x higher dynamic range ធៀបទៅនឹងម៉ូឌែលមុននេះ។ ស្មាតហ្វូននេះ អាចថតរូបភាពនៅទីកន្លែងងងឹត ឬកន្លែងដែលមានពន្លឺតិចបានយ៉ាងល្អ៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍