no-alternative title
no-alternative title
no-alternative title
no-alternative title

realme 15 និង 15 Pro ត្រូវបានទម្លាយចេញមុនការសម្ពោធជាផ្លូវការណ៌

នៅថ្ងៃនេះ realme ត្រូវបានគេមើលឃើញថា បានធ្វើការទម្លាយចេញសារជាថ្មីនូវព័ត៌មានរបស់ស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួនម៉ូដែល realme 15 Series ដោយបានបញ្ជាក់ថា នឹងមានការប្រកាសនៅលើទីផ្សារប្រទេសឥណ្ឌានាពេលឆាប់ៗនេះហើយ។ តាមរយៈរូបភាពខាងលើនេះអាចនិយាយបានថា ស្មាតហ្វូនជំនាន់ថ្មីនេះ នឹងមាន 2 ម៉ូដែល គឺមានម៉ូដែលស្តង់ដារ realme 15 និងម៉ូដែល realme 15 Pro ខណៈដែល realme 15 Pro+ អាចនឹងមានការប្រកាសចេញនៅពេលក្រោយ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

សម្រាប់មុខងារពិសេសដែលគួរអោយចាប់អារម្មណ៌នៅលើស្មាតហ្វូនជំនាន់ថ្មីទាំងពីរនេះ គឺទៅលើការពង្រឹងទៅលើប្រព័ន្ធនៃការថតរូប និងបច្ចេកវិទ្យា AI។ អ្វីដែលពិសេសនោះ គឺការប្រើប្រាស់នូវមុខងារ AI camera enhancements តែម្តង។ សូមជំរាបថា កន្លងមកមុខងារខ្លាំងៗទាំងនេះ គឺមានតែនៅលើស្មាតហ្វូនលំដាប់ខ្ពស់ម៉ូដែល Pro+ នោះទេ ប៉ុន្តែសម្រាប់ឆ្នាំនេះ ក្រុមហ៊ុននេះបានសម្រេចដាក់មកជាមួយនូវមុខងារនេះនៅលើម៉ូដែល Pro ផងដែរ។ ដូច្នេះអ្នកប្រើប្រាស់ មិនត្រឹមតែទទួលបាននូវការប្រើប្រាស់ស្មាតហ្វូនថ្មីនោះទេ គឺថែមទាំងបាននូវកាមេរ៉ាដែលមានសមត្ថភាពខ្ពស់ទៅលើការថតរូប ហើយថែមទាំងផង។

បន្ថែមពីនេះនៅលើរូបភាពផ្សព្វផ្សាយថ្មីរបស់ស្មាតហ្វូនេនះ ក្រុមហ៊ុននេះ បានសសេរថា realme 15 Pro គឺជា "AI party phone" ទៀតផង។ ជាមួយនិងការប្រើប្រាស់នូវបច្ចេកវិទ្យា AI នេះ គឺនឹងជួយអោយការផលិតរូបភាពកាន់តែស្អាត មិនថាស្ថិតនៅក្នុងស្ថានភាពពន្លឺ នៅពេលទស្សនាការប្រគុំតន្រ្តី ឬក៏ការជប់លៀងនោះទេ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍