no-alternative title
no-alternative title
no-alternative title
no-alternative title

Huawei Pura 80 នឹងមានការពង្រឹងទៅលើការថតវីដេអូកម្រិត Pro-Level សម្រាប់ម៉ូដែលទីផ្សារសកល

នៅថ្ងៃនេះ ក្រុមហ៊ុន Huawei បានចែករំលែកនូវព័ត៌មានរបស់ស្មាតហ្វូនPura 80 series នៅក្នុងទីផ្សារសកលដេលមានការទម្លាយនូវមុខងារថតវីដេអូកម្រិត Pro-Level ។ នៅក្នុងពេលនេះ ក្រុមហ៊ុនបានធ្វើការយ៉ាងអស្ចារ្យទៅលើបច្ចេកវិទ្យាកាមេរ៉ា និងបច្ចេកវិទ្យាវីដេអូនៅលើស្មាតហ្វូន flagship ចុងក្រោយបំផុតរបស់ខ្លួន។ ស្មាតហ្វូន Pura 80 series បង្ហាញខ្លួនជាផ្លូវការនៅប្រទេសចិនកាលពីខែមុននេះ ហើយពលនេះក្រុមហ៊ុននេះក៏នាំយកនូវបច្ចេកវិទ្យាកាមេរ៉ាដ៏អស្ចារ្យបំផុតទៅកាន់អ្នកប្រើប្រាស់ជុំវិញពិភពលោក។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

នៅក្នុងការទម្លាយថ្មីនេះ បច្ចេកវិទ្យាថ្មីនៅលើកាមេរ៉ារបស់ស្មាតហ្វូន Huawei Pura 80 នេះគឺអាចថតរូបភាព Subject អ្វីមួយបានយ៉ាងល្អនៅកន្លែងងងឹតបាន។ បន្ថែមពីនេះ ស្មាតហ្វូន Huawei Pura 80 ទ្រទ្រង់នូវ vivid video recording ដែលអាចថតរូបភាពច្បាស់ទាំងផ្នែក color range, saturation និង  sharpness។ ជាមួយនឹងការបំពាក់នូវប្រព័ន្ធ XMAGE imaging system នេះ ស្មាតហ្វូន Huawei Pura 80 series ធានាបាននូវការថតបានច្បាស់បំផុត។ អ្វីដែលអ្នកប្រើប្រាស់ទទួលបានគឺបទពិសោធន៍នៃការថតវីដេអូដ៏ល្អឥតខ្ចោះ។ សម្រាប់មុខងារជាច្រើនទៀតនៅលើកាមេរ៉ារបស់ស្មាតហ្វូននេះនៅក្នុងទីផ្សារសកលនឹងទម្លាយនៅថ្ងៃទី 10 ខែកក្កដាខាងមុខនេះ៕

ស្មាតហ្វូនជំនាន់ Huawei Pura 80 ថ្មីនេះ គឺមានការឌីស្សាញស្រដៀងគ្នាជាមួយនឹងស្មាតហ្វូនម៉ូដែល Pura 70 Series ដែលចេញលក់មុននេះដែរ ដោយមានការដាក់បញ្ចូលនូវឌីស្សាញកាមេរ៉ាយ៉ាងប្រណិត និងមានការទាក់ទាញបំផុត។ ស្មាតហ្វូន Pura 80 Ultra នេះមានអេក្រង់ទំហំ 6.8-អ៊ីង គាំទ្រជាមួយនឹងកញ្ចក់ការពារ Kunlun ជំនាន់ទី 2 ហើយអេក្រង់នេះ គឺមានសមត្ថភាពខ្ពស់អាចការពារស្នាមឆ្កូត និងធន់ទៅនឹងការធ្លាក់ថែមទៀតផង។ អេក្រង់នេះ មានកម្រិតបង្ហាញចេញភាពច្បាស់  FHD+ resolution, មានពន្លឺ 460ppi និងមានបច្ចេកវិទ្យា LTPO adaptive refresh rate ដែលភ្ជាប់ជាមួយនឹង 1440Hz PWM dimming។

 

ស្មាតហ្វូន Pura 80 Ultra បំពាក់នូវកាមេរ៉ាគោលទំហំ 50MP មានការទ្រទ្រង់នូវ variable aperture ចាប់ពី f/1.6-f/4.0 aperture។ បន្ថែមពីនេះ នៅលើកាមេរ៉ានេះ ក៏មានការទ្រទ្រង់ទៅលើមុខងារ optical image stabilization ផងដែរ។ សម្រាប់កាមេរ៉ាទី 2 មានទំហំ 50MP primary zoom មានភ្ជាប់ជាមួយនឹងកម្រិត f/2.4 aperture ហើយនិង sensor shift image stabilization ខណលដែលមួយគ្រាប់ទៀតមានទំហំ 12.5MP ultra telephoto។ សម្រាប់ telephoto system នេះ មានការទ្រទ្រង់នូវ 3.7x និង  9.4x optical zoom រហូតដល់ទៅ 100X digital។ 

ម្យ៉ាងវិញទៀត សម្រាប់កាមេរ៉ា 40MP ultra-wide-angle ក៏មានការបំពាក់នូវកម្រិត f/2.2 aperture ដែលអនុញ្ញាតអោយអ្នកប្រើប្រាស់អាចថតរូបភាពនៅក្នុងទម្រង់ landscapes បានយ៉ាងស្រស់ស្អាតបំផុត។ ស្មាតហ្វូន  Huawei Pura 80 Ultra នេះមានថាមពលថ្មទំហំ 5700mAh ដែលអាចប្រើប្រាស់បានពេញមួយថ្ងៃ។ ជាមួយនិងការដាក់លក់នេះ ក្រុមហ៊ុនេនះ ក៏មានឆ្នាំងសាកកម្លាំង 100W wired charger ដែលសាកថ្មបានលឿនថែមទៀត ជាពិសេសថាមពលថ្មនេះ ក៏ទ្រទ្រង់ទៅលើបច្ចេកវិទ្យា  80W wireless charging ផងដែរ៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍