no-alternative title
no-alternative title

បែកធ្លាយរូបភាពជាច្រើនរបស់ Galaxy Z Fold 7 មានកម្រាស់ពិតជាស្តើងមែនទែន!

នៅពេលនេះ ស្មាតហ្វូនបត់បានស៊េរីថ្មី Galaxy Z Fold 7 របស់ក្រុមហ៊ុន Samsung ត្រូវបានគេទម្លាយចេញនូវរូបរាងដំបូងបំផុតរបស់ខ្លួនហើយនេះបើតាមអ្នកទម្លាយ Jukan Choi ដែលបង្ហោះនៅលើ X។ ស្មាតហ្វូននេះមានពណ៌ខៀវស្តើងយ៉ាងស្រស់ស្អាតខ្លាំងមែនទែន។ តាមរយៈរូបភាពបែកធ្លាយថ្មីនេះ បានបង្ហាញអំពីរាងដ៏ស្តើងរបស់ស្មាតហ្វូននេះ ស្តើងជាងស្មាតហ្វូន Fold 6 ប៉ុន្តែមិនទាន់ជាប់ឈ្មោះជាស្មាតហ្វូនបត់បានស្តើងបំផុតរបស់ពិភពលោកនោះទេ។ ថ្មីៗនេះ ក្រុមហ៊ុន Honor ទើបតែបង្ហាញស្មាតហ្វូនបត់បាន Honor Magic V5 ដែលមានកម្រាស់ត្រឹមតែ 8.8mm នៅពេលដែលបិទ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

តាមការបញ្ជាក់នៅក្នុងរបាយការណ៍ថ្មីមួយបានបញ្ជាក់ថា ស្មាតហ្វូន Fold 7 នេះ អាចនឹងមានកម្រាស់ 9mm បើធៀបជាមួយនឹងស្មាតហ្វូន Fold 6 គឺមានកម្រាស់ 12.1mm ។ រូបភាពនៅលើស្មាតហ្វូននេះមានការទម្លាយនូវ Speaker grille, SIM card slot, microphone និងantenna band នៅផ្នែកខាងក្រោមស្មាតហ្វូននេះ។ រូបភាពផ្សេងទៀតក៏មានការបង្ហាញនូវផ្នែកខាងមុខ និងផ្នែកខាងក្រោយរបស់ស្មាតហ្វូននេះផងដែរ។ ផ្នែកខាងមុខរបស់ស្មាតហ្វូននេះគឺប្រើប្រាស់នូវ Protective Film ហើយផ្នែកខាងក្រោយរបស់ស្មាតហ្វូននេះមានពណ៌ខៀវ ជាមួយនឹងកាមេរ៉ាបញ្ឈរ 3 គ្រាប់ផងដែរ។

បើនិយាយអំពីកាមេរ៉ានេះ ស្មាតហ្វូន Z Fold 7 នេះ នឹងមានកាមេរ៉ាគោលទំហំ 200MP, 12MP ultrawide និងមួយគ្រាប់ទៀតមានទំហំ 10MP 3x telephoto។ ស្មាតហ្វូននេះ ប្រើប្រាស់នូវបន្ទះឈីប Snapdragon 8 Elite របស់ក្រុមហ៊ុន Qualcomm ជាមួយនឹង One UI 8 នៅលើ Android 16។ ក្រុមហ៊ុន Samsung អាចនឹងបោះបង់ចោលនូវកាមេរ៉ាខាងក្រោមអេក្រង់ និងប្រើប្រាស់នូវ hole-punch វិញ។ ឆាប់ៗនេះយើងនឹងទទួលបាននូវព័ត៌មានជាច្រើនទៀត។

 

សូមជំរាបថា ព្រឹត្តិការណ៍ Galaxy Unpacked របស់ក្រុមហ៊ុន Samsung នឹងរៀបចំឡើងនៅថ្ងៃទី 9 ខែកក្ដដាខាងមុខនេះ នៅក្នុងទីក្រុងញ៉ូវយ៉ក ដែលស្មាតហ្វូន  Fold 7 នឹងបង្ហាញខ្លួនជាមួយនឹងស្មាតហ្វូន Galaxy Z Flip 7, Galaxy Watch 8 រួមជាមួយនឹងស្មាតហ្វូនបត់បាន 3 តង់ផងដែរ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
ឆ្នាំថ្មី ជំហានថ្មី! សាមសុង រៀបចំនូវព្រឹត្តិការណ៌ប្លែកភ្នែក! មហាគ្រួសារសាមសុងក្នុងកម្មវិធី “កូរ៉េថោន”

ឆ្នាំថ្មី ជំហានថ្មី! សាមសុង រៀបចំនូវព្រឹត្តិការណ៌ប្លែកភ្នែក! មហាគ្រួសារសាមសុងក្នុងកម្មវិធី “កូរ៉េថោន”

ដោយ ប៉េងលីន
Toyota Corolla ចេញថ្មីនៅលើទីផ្សារប្រទេសចិន មានកាប៊ីនខាងក្នុងធំទូលាយ ហើយមានភាពទំនើបខ្លាំង!

Toyota Corolla ចេញថ្មីនៅលើទីផ្សារប្រទេសចិន មានកាប៊ីនខាងក្នុងធំទូលាយ ហើយមានភាពទំនើបខ្លាំង!

ដោយ ប៉េងលីន
Toyota ចេញភីកអាប់ថ្មីនៅអឺរ៉ុប នៅបន្តប្រើឈ្មោះ Hilux ដដែល តែប្រើម៉ាស៊ីន Hybrid និងអគ្គិសនីសុទ្ធ!

Toyota ចេញភីកអាប់ថ្មីនៅអឺរ៉ុប នៅបន្តប្រើឈ្មោះ Hilux ដដែល តែប្រើម៉ាស៊ីន Hybrid និងអគ្គិសនីសុទ្ធ!

ដោយ ប៉េងលីន
ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា Air Cambodia បង្ហាញជាផ្លូវការណ៌ស្លាកឡូហ្កូថ្មីដែលបំផុសគំនិតពីរូបសត្វត្រយ៉ង

ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា Air Cambodia បង្ហាញជាផ្លូវការណ៌ស្លាកឡូហ្កូថ្មីដែលបំផុសគំនិតពីរូបសត្វត្រយ៉ង

ដោយ ប៉េងលីន
Nissan NX8 រថយន្ត Mid-Size SUV ដំបូងគេដែលគាំទ្រប្រព័ន្ធភ្លើងកម្លាំង 800V និងបច្ចេកវិទ្យាសាកភ្លើង 5C Ultra-Fast Charging

Nissan NX8 រថយន្ត Mid-Size SUV ដំបូងគេដែលគាំទ្រប្រព័ន្ធភ្លើងកម្លាំង 800V និងបច្ចេកវិទ្យាសាកភ្លើង 5C Ultra-Fast Charging

ដោយ ប៉េងលីន
BYD Sealion 8 2026 ឡានអគ្គិសនី PHEV SUV ខ្នាតធំ ត្រៀមចេញលក់នៅទីផ្សារអូស្ត្រាលីឆាប់ៗនេះហើយ

BYD Sealion 8 2026 ឡានអគ្គិសនី PHEV SUV ខ្នាតធំ ត្រៀមចេញលក់នៅទីផ្សារអូស្ត្រាលីឆាប់ៗនេះហើយ

ដោយ ប៉េងលីន