no-alternative title
no-alternative title
no-alternative title
no-alternative title

iQOO 15 Ultra នឹងបំពាក់កាមេរ៉ា 50MP ចំនួន 3 គ្រាប់ ហើយនិងបន្ទះឈីប Snapdragon 8 Elite 2

ក្រុមហ៊ុន iQOO ត្រូវបានគេរាយការណ៍ថា បាននឹងកំពុងតែធ្វើការនៅលើស្មាតហ្វូនលំដាប់ Flagship ជំនាន់ថ្មីរបស់ខ្លួន iQOO 15 ហើយដោយស្មាតហ្វូនថ្មីនេះ នឹងមានម៉ូដែល iQOO 15 និង iQOO 15 Ultra។ យោងតាមការបែកធ្លាយចុងក្រោយដែលចែកចាយដោយអ្នកទម្លាយ Digital Chat Station គឺបានទម្លាយអំពីលក្ខណៈសម្បត្តិរបស់ស្មាតហ្វូនទាំងពីរនេះហើយ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

 នៅក្នុងការបែកធ្លាយនេះ បង្ហាញថា ស្មាតហ្វូនប្រភេទ Standard និង Ultra របស់ iQOO 15 នេះនឹងមានបន្ទះឈីប SM8850 (ឬ Snapdragon 8 Elite 2)។ បន្ទះឈីបជំនាន់ថ្មីនេះត្រូវគេទម្លាយថា ប្រើប្រាស់នូវស្ថាបត្យកម្ម Qualcomm Oryon CPUហើយនៅលើ Geekbench 6 បង្ហាញថា នឹងមានពិន្ទុ 4,000 នៅក្នុងការតេស្ត single-core និងច្រើនជាង 11,000 នៅក្នុងការតេស្ត multi-core។ 

ស្មាតហ្វូនទាំងពីរនេះ នឹងមានកាមេរ៉ាសិនស័រទំហំ 50-Megapixel គាំទ្រដោយកម្រិតហ៊្សូម 3x periscope telephoto ថែមទៀតផង។ ស្មាតហ្វូនថ្មីនេះ នឹងមានកាមេរ៉ាចំនួន 3 គ្រាប់ ដោយកាមេរ៉ាគោលទំហំ 50-Megapixel និងទីពីរ Telephoto ខណៈដែលមួយគ្រាប់ចុងក្រោយជាសិនស័រ ultra-wide។ 

 

គួរបញ្ជាក់ថា តាមការបែកធ្លាយជាច្រើនមុននេះ ធ្លាប់បានបង្ហាញថា ស្មាតហ្វូនជំនាន់ថ្មី iQOO 15 Ultra នេះ នឹងមានអេក្រង់ទំហំ 6.85-អ៊ីងជាកញ្ចក់ Samsung 2K LTPO Panel ទ្រទ្រង់ជាមួយនឹងគែម bezels កម្រាស់ស្តើងមែនទែនក្នុងការប្រើប្រាស់។ អេក្រង់នេះ នឹងទ្រទ្រង់នូវ Pol-less polarisation removal, anti-reflective coating រួមជាមួយនឹងប្រើប្រាស់នូវបច្ចេកវិទ្យា LIPO packaging technology ដែលអាចកាត់បន្ថយទៅលើទំហំនៃគែមរបស់ស្មាតហ្វូននេះបានថែមទៀតផង។ 

សម្រាប់ស្មាតហ្វូន Ultra edition នេះនឹងបំពាក់នូវ Gaming Shoulder Buttons, Active Cooling Fan ហើយនិង Wireless Charging ផងដែរ។ សម្រាប់ថាមពលថ្មនៅលើស្មាតហ្វូន Ultra នេះ នឹងមានថាមពលថ្មទំហំ 7,000mAh ជាមួយនឹងបច្ចេកវិទ្យាសាក 100W charging ថែមទៀតផង។ ស្មាតហ្វូន iQOO 15 Series នឹងបង្ហាញខ្លួនជាផ្លូវការណ៌នៅក្នុងប្រទេសចិននាខែតុលាឆ្នាំនេះហើយ៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
   ទីបំផុត OPPO បានពាំនាំនូវផលិតផលថ្មីដែលគ្រប់គ្នាទន្ទឹងរង់ចាំជាច្រើនខែ នឹងមកដល់ក្នុងពេលឆាប់ៗនេះ

ទីបំផុត OPPO បានពាំនាំនូវផលិតផលថ្មីដែលគ្រប់គ្នាទន្ទឹងរង់ចាំជាច្រើនខែ នឹងមកដល់ក្នុងពេលឆាប់ៗនេះ

ដោយ ប៉េងលីន
ប្រូម៉ូសិន MID YEAR DEAL 2025 ពីម៉ាក SONY ទិញទូរទស្សន៍ផ្ដល់ជូនកាដូពិសេសបញ្ចុះតម្លៃរហូតដល់ 50%

ប្រូម៉ូសិន MID YEAR DEAL 2025 ពីម៉ាក SONY ទិញទូរទស្សន៍ផ្ដល់ជូនកាដូពិសេសបញ្ចុះតម្លៃរហូតដល់ 50%

ដោយ ប៉េងលីន
ការផ្តល់ជូនពិសេសមិនធ្លាប់មាននៅក្នុងឆ្នាំ 2025 ពីក្រុមហ៊ុន Changan Cambodia និង Deepal Cambodia

ការផ្តល់ជូនពិសេសមិនធ្លាប់មាននៅក្នុងឆ្នាំ 2025 ពីក្រុមហ៊ុន Changan Cambodia និង Deepal Cambodia

ដោយ ប៉េងលីន
មកដល់ថ្ងៃនេះ ឡានអគ្គិសនី Nissan N7 EV ចំនួន 10,000 គ្រឿង បានដល់ដៃអតិថិជនហើយ

មកដល់ថ្ងៃនេះ ឡានអគ្គិសនី Nissan N7 EV ចំនួន 10,000 គ្រឿង បានដល់ដៃអតិថិជនហើយ

ដោយ ប៉េងលីន
Audi ស៊េរីថ្មីមួយនេះ ផលិតនៅក្នុងប្រទេសចិន ត្រូវបានក្រុមហ៊ុនដាក់លក់តម្លៃជាង 3 ម៉ឺនដុល្លារប៉ុណ្ណោះ

Audi ស៊េរីថ្មីមួយនេះ ផលិតនៅក្នុងប្រទេសចិន ត្រូវបានក្រុមហ៊ុនដាក់លក់តម្លៃជាង 3 ម៉ឺនដុល្លារប៉ុណ្ណោះ

ដោយ ប៉េងលីន
BYD  ចេញឡានថ្មីរត់បានចម្ងាយ 2,000km មានតម្លៃត្រឹមតែមួយម៉ឺនប្រាំពាន់ដុល្លារទេ

BYD ចេញឡានថ្មីរត់បានចម្ងាយ 2,000km មានតម្លៃត្រឹមតែមួយម៉ឺនប្រាំពាន់ដុល្លារទេ

ដោយ ប៉េងលីន