no-alternative title
no-alternative title

ពាក្យចចាមអារ៉ាមថ្មីនិយាយថា ប្រព័ន្ធកាមេរ៉ានៅលើ Galaxy S26 Ultra ប្រហែលជាមិនមានការផ្លាស់ប្តូរទេ

គិតមកដល់ពេលនេះ បើទោះបីជាសល់ពេលជាច្រើនទៀត ទំរាំដល់ថ្ងៃប្រកាសេចេញជាផ្លូវការណ៌នូវ Samsung Galaxy S26 Series ក៏ដោយ ស្មាតហ្វូនជំនាន់ថ្មីនេះ ត្រូវបានគេទម្លាយចេញនូវព័ត៌មានជាច្រើនរួចមកហើយ ដោយក្នុងនោះ ពាក្យចចាមអារ៉ាមជាច្រើន គឺបាននិយាយអំពីស្មាតហ្វូនស៊េរីថ្មី Galaxy S26 Ultra។ បើតាមការបែកធ្លាយជាបន្តបន្ទាប់នាពេលកន្លងមកនោះ គឺបាននិយាយថា ក្រុមហ៊ុន Samsung ប្រហែលជាមិនមានការផ្លាស់ប្តូរខ្លាំងទៅលើស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួននោះទេ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

នារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ មានអ្នកប្រើប្រាស់ជាច្រើន បានបង្ហាញពីក្តីរំពឹងថា ស្មាតហ្វូនជំនាន់ថ្មីនេះ គឺអាចនឹងមានការ Upgrade ទៅលើកាមេរ៉ាគោលអោយកាន់តែមានសមត្ថភាពខ្ពស់ជាងម៉ូដែលមុនៗ ប៉ុន្តែបើមើលទៅលើការវិវត្តន៌របស់ក្រុមហ៊ុន Samsung ប្រហែលជាមិនទាន់ធ្វើការ Upgrade ទៅលើកាមេរ៉ាគោលនៅលើស្មាតហ្វូនជំនាន់ថ្មី Galaxy S26 Ultra នោះទេ។ យោងទៅតាមរបាយការណ៍មួយចេញពី GalaxyClub បានអះអាងថា ស្មាតហ្វូន Galaxy S26 Ultra នេះអាចនឹងមានកាមេរ៉ាគោលខាងក្រោយ 200-Megapixel ដូចទៅនឹងស្មាតហ្វូនជំនាន់មុនអញ្ចឹង។ 

ប៉ុន្តែទាក់ទងនឹងព័ត៌មាននេះ គឺនៅមិនទាន់ច្បាស់ថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្សកូរ៉េខាងត្បូងមួយនេះ អាចនឹងនាំយកនូវសិនស័រថ្មីនេះ ឬប្រើប្រាស់នូវសិនស័រដូចគ្នាទៅនឹងស្មាតហ្វូនជំនាន់មុន Galaxy S25 Ultra នៅឡើយទេ។ បន្ថែមពីនេះ ក្រៅពីកាមេរ៉ាក៏មានរបាយការណ៍មួយទៀតបានទម្លាយថា ថាមពលថ្មរបស់ស្មាតហ្វូន Galaxy S26 Ultra នេះ អាចនឹងមានទំហំ 5,000mAh ដូចគ្នាទៅនឹងស្មាតហ្វូនជំនាន់មុនផងដែរ ប៉ុន្តែក្រុមហ៊ុន Samsung អាចនឹងបង្ហាញនូវបច្ចេកវិទ្យាថាមពលថ្មថ្មីនៅលើស្មាតហ្វូនជំនាន់ថ្មី នេះបើពាក្យចចាមអារ៉ាមជាច្រើនបញ្ជាក់កន្លងមក។ ជាមួយគ្នានេះ ស្មាតហ្វូនជំនាន់ថ្មីនេះ អាចនឹងដកចេញនូវរន្ធសម្រាប់ដោត S Pen ថែមទៀតផង៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
ឆ្នាំថ្មី ជំហានថ្មី! សាមសុង រៀបចំនូវព្រឹត្តិការណ៌ប្លែកភ្នែក! មហាគ្រួសារសាមសុងក្នុងកម្មវិធី “កូរ៉េថោន”

ឆ្នាំថ្មី ជំហានថ្មី! សាមសុង រៀបចំនូវព្រឹត្តិការណ៌ប្លែកភ្នែក! មហាគ្រួសារសាមសុងក្នុងកម្មវិធី “កូរ៉េថោន”

ដោយ ប៉េងលីន
Toyota Corolla ចេញថ្មីនៅលើទីផ្សារប្រទេសចិន មានកាប៊ីនខាងក្នុងធំទូលាយ ហើយមានភាពទំនើបខ្លាំង!

Toyota Corolla ចេញថ្មីនៅលើទីផ្សារប្រទេសចិន មានកាប៊ីនខាងក្នុងធំទូលាយ ហើយមានភាពទំនើបខ្លាំង!

ដោយ ប៉េងលីន
Toyota ចេញភីកអាប់ថ្មីនៅអឺរ៉ុប នៅបន្តប្រើឈ្មោះ Hilux ដដែល តែប្រើម៉ាស៊ីន Hybrid និងអគ្គិសនីសុទ្ធ!

Toyota ចេញភីកអាប់ថ្មីនៅអឺរ៉ុប នៅបន្តប្រើឈ្មោះ Hilux ដដែល តែប្រើម៉ាស៊ីន Hybrid និងអគ្គិសនីសុទ្ធ!

ដោយ ប៉េងលីន
ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា Air Cambodia បង្ហាញជាផ្លូវការណ៌ស្លាកឡូហ្កូថ្មីដែលបំផុសគំនិតពីរូបសត្វត្រយ៉ង

ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា Air Cambodia បង្ហាញជាផ្លូវការណ៌ស្លាកឡូហ្កូថ្មីដែលបំផុសគំនិតពីរូបសត្វត្រយ៉ង

ដោយ ប៉េងលីន
Nissan NX8 រថយន្ត Mid-Size SUV ដំបូងគេដែលគាំទ្រប្រព័ន្ធភ្លើងកម្លាំង 800V និងបច្ចេកវិទ្យាសាកភ្លើង 5C Ultra-Fast Charging

Nissan NX8 រថយន្ត Mid-Size SUV ដំបូងគេដែលគាំទ្រប្រព័ន្ធភ្លើងកម្លាំង 800V និងបច្ចេកវិទ្យាសាកភ្លើង 5C Ultra-Fast Charging

ដោយ ប៉េងលីន
BYD Sealion 8 2026 ឡានអគ្គិសនី PHEV SUV ខ្នាតធំ ត្រៀមចេញលក់នៅទីផ្សារអូស្ត្រាលីឆាប់ៗនេះហើយ

BYD Sealion 8 2026 ឡានអគ្គិសនី PHEV SUV ខ្នាតធំ ត្រៀមចេញលក់នៅទីផ្សារអូស្ត្រាលីឆាប់ៗនេះហើយ

ដោយ ប៉េងលីន