no-alternative title
no-alternative title
no-alternative title
no-alternative title

តម្លៃស្មាតហ្វូនអេក្រង់បត់បានស៊េរីថ្មី vivo X Fold 5 សម្រាប់ទីផ្សារសកលត្រួវគេទម្លាយចេញហើយ

កាលពីថ្ងៃទី 14 ខែកក្កដានេះ ក្រុមហ៊ុន vivo ទើបតែទម្លាយព័ត៌មានរបស់ស្មាតហ្វូនអេក្រង់បត់បានស៊េរីថ្មី Vivo X Fold 5 ដែលត្រៀមសម្រាប់ដាក់លក់នៅក្នុងទីផ្សារប្រទេសឥណ្ឌាហើយ។ គួរបញ្ជាក់ថា មុននេះ មានការរំពឹងជាច្រើនធ្លាប់និយាយថា ស្មាតហ្វូនអេក្រង់បត់បាននេះ នឹងមានលក្ខណៈសម្បត្តិដូចគ្នាទៅនឹង version នៅប្រទេសចិន ដែលបានបង្ហាញខ្លួនកាលពីខែមុននេះអញ្ចឹងដែរ។ នៅថ្ងៃនេះ មុនការប្រកាសជាផ្លូវការស្មាតហ្វូនអេក្រង់បត់ X Fold 5 នៅលើទីផ្សារកលនោះ មានការបញ្ចេញនូវរូបភាពថ្មីនៅលើបញ្ជី Geekbench ដោយបង្ហាញថា ស្មាតហ្វូននេះមានលេខម៉ូឌែល V2429។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

តាមរយៈរបាយការណ៌ថ្មីនៅក្នុងបញ្ជី Geekbench បង្ហាញថា ស្មាតហ្វូន vivo X Fold 5 (V2429) នេះ អាចប្រើប្រាស់នូវបន្ទះឈីប Snapdragon 8 Gen 3។ ខណៈពេលដែលឈ្មោះនៃបន្ទះឈីបនេះ មិនទាន់បានទម្លាយនៅក្នុងបញ្ជីនេះទេ ប៉ុន្តែបើមើលទៅលើលក្ខណៈសម្បត្តិលម្អិតនៃបន្ទះឈីប និង GPU គឺអាចសន្និដ្ឋានបានថា ប្រហែលជាងបន្ទះឈីប Snapdragon 8 Gen 3 ពិតមែនហើយ។ នៅក្នុងបញ្ជីនេះបន្តទម្លាយថា ស្មាតហ្វូនអេក្រង់បត់បាន vivo X Fold 5 នេះ មានរ៉េមទំហំ 16GB និងដំណើរការនៅលើប្រព័ន្ធប្រតិបត្តិការ Android 15។ នៅក្នុងការតេស្ត single-core និង multi-core នៅលើ Geekbench នេះគឺមានពិន្ទុរៀងគ្នាគឺ 2142 និង  6315 ។

យោងតាមអ្នកទម្លាយ Abhishek Yadav ដែលបង្ហោះនៅលើបណ្តាញ X បានបញ្ជាក់ថា ស្មាតហ្វូនអេក្រង់បត់បានស៊េរីថ្មី Vivo X Fold 5 នេះ មានតម្លៃ 1750 ដុល្លារ ទៅលើទំហំ 16GB+512GB។ ជាមួយគ្នានេះ ក្រុមហ៊ុន Vivo ក៏បានបញ្ជាក់ដែរថា ស្មាតហ្វូន vivo X200 FE ក៏នឹងបង្ហាញខ្លួនជាមួយស្មាតហ្វូនបត់បាន  X Fold 5 នៅក្នុងប្រទេសឥណ្ឌា នាថ្ងៃទី 14 ខែកក្កដានេះដែរ ។ អ្នកទម្លាយរូបនេះ បានបន្ថែមថា ស្មាតហ្វូនស៊េរីថ្មី X200 FE នេះ មាន 2 ទំហំគឺ 12GB+256GB មានតម្លៃ 640 ដុល្លារ និង និងទំហំ 16GB+512GB មានតម្លៃ 700 ដុល្លារ ៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
   ទីបំផុត OPPO បានពាំនាំនូវផលិតផលថ្មីដែលគ្រប់គ្នាទន្ទឹងរង់ចាំជាច្រើនខែ នឹងមកដល់ក្នុងពេលឆាប់ៗនេះ

ទីបំផុត OPPO បានពាំនាំនូវផលិតផលថ្មីដែលគ្រប់គ្នាទន្ទឹងរង់ចាំជាច្រើនខែ នឹងមកដល់ក្នុងពេលឆាប់ៗនេះ

ដោយ ប៉េងលីន
ប្រូម៉ូសិន MID YEAR DEAL 2025 ពីម៉ាក SONY ទិញទូរទស្សន៍ផ្ដល់ជូនកាដូពិសេសបញ្ចុះតម្លៃរហូតដល់ 50%

ប្រូម៉ូសិន MID YEAR DEAL 2025 ពីម៉ាក SONY ទិញទូរទស្សន៍ផ្ដល់ជូនកាដូពិសេសបញ្ចុះតម្លៃរហូតដល់ 50%

ដោយ ប៉េងលីន
ការផ្តល់ជូនពិសេសមិនធ្លាប់មាននៅក្នុងឆ្នាំ 2025 ពីក្រុមហ៊ុន Changan Cambodia និង Deepal Cambodia

ការផ្តល់ជូនពិសេសមិនធ្លាប់មាននៅក្នុងឆ្នាំ 2025 ពីក្រុមហ៊ុន Changan Cambodia និង Deepal Cambodia

ដោយ ប៉េងលីន
មកដល់ថ្ងៃនេះ ឡានអគ្គិសនី Nissan N7 EV ចំនួន 10,000 គ្រឿង បានដល់ដៃអតិថិជនហើយ

មកដល់ថ្ងៃនេះ ឡានអគ្គិសនី Nissan N7 EV ចំនួន 10,000 គ្រឿង បានដល់ដៃអតិថិជនហើយ

ដោយ ប៉េងលីន
MG5 2026 បង្ហាញខ្លួននៅលើទីផ្សារចិន ជាមួយម្លៃតែជាង 8 ពាន់ដុល្លារប៉ុណ្ណោះ

MG5 2026 បង្ហាញខ្លួននៅលើទីផ្សារចិន ជាមួយម្លៃតែជាង 8 ពាន់ដុល្លារប៉ុណ្ណោះ

ដោយ ប៉េងលីន
Audi ស៊េរីថ្មីមួយនេះ ផលិតនៅក្នុងប្រទេសចិន ត្រូវបានក្រុមហ៊ុនដាក់លក់តម្លៃជាង 3 ម៉ឺនដុល្លារប៉ុណ្ណោះ

Audi ស៊េរីថ្មីមួយនេះ ផលិតនៅក្នុងប្រទេសចិន ត្រូវបានក្រុមហ៊ុនដាក់លក់តម្លៃជាង 3 ម៉ឺនដុល្លារប៉ុណ្ណោះ

ដោយ ប៉េងលីន